សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី ប្រគល់សញ្ញាបត្រជាន់ខ្ពស់, បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល, បរិញ្ញាបត្រគ្រប់គ្រងពន្ធនាគារ និងវិញ្ញាបនបត្រជូនដល់ សិស្ស និង និស្សិតនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា ខេត្តកណ្តាល នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥ ថា៖ កងកម្លាំងនគរបាលជាតិ បានដើរតួនាទី និងបំពេញភារកិច្ចយ៉ាងសំខាន់ក្នុងការធានាសន្តិសុខ សុវត្ថិភាពប្រកបដោយជោគជ័យ ថ្វាយព្រះមហាក្សត្រ ឥស្សរជន និងថ្នាក់ដឹកនាំជាតិ-អន្តរជាតិ...
យោងតាមសេចក្តីប្រកាសព័ត៌មាននានា ក៏ដូចជាដំណឹងជ្រើសរើសកម្មករនិយោជិត បណ្តាក្រុមហ៊ុន សហគ្រាស បានបង្ហាញតម្រូវការកម្លាំងពលកម្មរាប់រយពាន់កន្លែងដើម្បីឆ្លើយតបតម្រូវការនៃការកើនឡើងរបស់អ្នកបញ្ជាទិញពីទីផ្សារអន្តរជាតិ ក្នុងនោះបណ្ដារោងចក្របានផ្ដល់ការលើកទឹកចិត្តខ្ពស់ចំពោះពលករដែលវិលត្រឡប់ពីថៃហើយចង់ស្វែងរកការងារធ្វើ។ ក្នុងបទសម្ភាសន៍រវាងព័ត៌មានប៊ីធីវីនៅព្រឹកថ្ងៃទី២៦ខែមិថុនានេះ លោក លី គឹមស្រៀង ប្រធានរដ្ឋបាលរោងចក្រកាត់ដេរស្បែកជើង ហ្គោលដេន ប្រស្ពើរ ស្ថិតនៅផ្លូវជាតិលេខ៤ ខណ្ឌកំបូល រាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា សព្វថ្ងៃនេះមិនថាតែក្នុងរោងចក្ររបស់លោកមួយប៉ុណ្ណោះទេ សូម្បីរោងចក្រផ្សេងៗទៀត ដែលជាសមាជិកក្នុងសមាគមវិស័យឧស្សាហកម្មកាត់ដេរ ក៏បានប្រកាសជាហូរហែអំពីតម្រូវការកម្លាំងពលកម្ម ដូចជានៅខេត្តស្វាយរៀង កំពង់ចាម និងព្រះសីហនុជាដើម ដោយសារោងចក្រមានការបញ្ជាទិញច្រើន ក៏ដូចជាការពង្រីកអគារបន្ថែមជាដើម...
ភ្នំពេញ ៖ ក្នុងការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៥ដែលប្រើប្រាស់ថវិកាមូលនិធិសង្កាត់របស់រាជរដ្ឋាភិបាលកម្ពុជា នៅខណ្ឌដូនពេញ មានក្រុមហ៊ុនចំនួន២០ក្រុមហ៊ុន បានចូលរួមដេញថ្លៃ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ នៅសាលាខណ្ឌដូនពេញ។ ពិធីនេះបានធ្វើឡើងក្រោមវត្តមាន លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ជា ខេមា អភិបាលខណ្ឌដូនពេញ ហើយក្រុមហ៊ុន...
ភ្នំពេញ៖ ទីតាំងហាងមួយកន្លែងយីហោ ចំការស្នេហ៍ ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌសែនសុខ ចុះឆ្មក់បង្រ្កាប និងឃាត់ខ្លួនមនុស្សប្រុសស្រីបានជាច្រើននាក់ រួមទាំងសម្ភារៈមួយចំនួនសង្ស័យពាក់ព័ន្ធករណីបំរើសេវាផ្លូវភេទខុសច្បាប់។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៥ ខែមិថុនាឆ្នាំ ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពែញ។ មន្រ្តីនគរបាលជំនាញ បានឲ្យដឹងថា ដោយទីតាំងភោជនីដ្ឋានមួយកន្លែងយីហោ ចំការស្នេហ៍ សង្ស័យថាមានលួចបង្កប់នៅសេវាបម្រើសេវាផ្លូវភេទខុសច្បាប់ ទើបសមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនិកជនសហការជាមួយ និងកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគបាលខណ្ឌសែនសុខធ្វើការស្រាវជ្រាវ រហូតចុះឆ្មក់បង្រ្កាបជាក់ស្តែងតែម្តង បន្ទាប់មកសមត្ថកិច្ចជំនាញក៏បានចូលទៅពិនិត្យនៅតាមបន្ទប់ និងកញ្ចុះនីមួយៗ...
កណ្ដាល៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល បរិញ្ញាបត្រពន្ធនាគារ និងវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជូនដល់ជ័យលាភីសរុបចំនួន៦៩៨នាក់ នៅបណ្ឌិត្យសភានគរបាលជាតិ ខេត្តកណ្តាល។
ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់អនុសាសន៍ណែនាំ ចំនួន៩ចំណុច ដល់ភាគីពាក់ព័ន្ធទាំង អស់ ដើម្បីរួមគ្នាផ្សព្វផ្សាយពីផលប៉ះពាល់គ្រឿងញៀន ទប់ស្កាត់ការប្រើប្រាស់ និងការជួយដូរគ្រឿងញៀន ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជា ក្លាយជាប្រទេសរួចផុតពីគ្រឿងញៀន។ តាមរយៈសារលិខិត ផ្ញើរជូនដល់បងប្អូនជនរួមជាតិ ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ«រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុ ជា»...
សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានប្រាប់ទៅកាន់កងទ័ពទាំងអស់ថា កុំខ្លាចចំពោះការវាយប្រហារ ឬវាយបកទៅនឹងសត្រូវដែលឈ្លានពានយើងឲ្យសោះ ខណៈការលើកឡើងរបស់សម្តេចតេជោនេះ គឺបានធ្វើឡើងក្នុងឱកាសអញ្ជើញទៅខេត្តឧត្តរមានជ័យ ដើម្បីចុះសួរសុខទុក្ខកងទ័ព និងប្រជាពលរដ្ឋនៅខេត្តព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា តាមសំណើររបស់មេបញ្ជាការទាំងឡាយរបស់កងទ័ពកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានទទួលបន្ទុកជាអគ្គភស្តុភាជាន់ខ្ពស់សម្រាប់កងកម្លាំងប្រដាប់អាវុធកម្ពុជា...
ឧត្តរមានជ័យ៖សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានប្រកាសទទួលយកតាមសំណើរបស់មេបញ្ជាការទាំងឡាយ នូវភារកិច្ចជាអគ្គភស្ដុភាជាន់ខ្ពស់ សម្រាប់កងកម្លាំងប្រដាប់អាវុធ ។ សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា បានប្រកាសដូច្នេះក្នុងឱកាសអញ្ជើញជួបប្រជុំជាមួយ មេបញ្ជាការអង្គភាពចំណុះទិសទី២ និងទិសទី៣ នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ។ ឯកឧត្តម ជា...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ដដែលនេះ បន្ទាប់ពីអញ្ជើញជួបប្រជុំជាមួយមេបញ្ជាការអង្គភាពចំណុះទិសទី២ និងទិសទី៣ នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុងស្រុក ឃុំសង្កាត់ ខេត្តឧត្តរមានជ័យចំនួន ២៤៨នាក់ នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តឧត្តរមានជ័យ។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណសមាជិកក្រុមប្រឹក្សា ឃុំសង្កាត់ ស្រុកក្រុង-ខេត្ត...
បាត់ដំបង៖ នៅម៉ោង៩ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ ច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង និងច្រកទ្វារព្រំដែនអន្តរជាតិបានឡែម ខេត្តច័ន្ទបុរី ប្រទេសថៃ បានបើកដំណើរការច្រកថ្មើជើង ដើម្បីឱ្យពលករខ្មែរវិលត្រឡប់មកស្រុកកំណើតវិញ។ ជាមួយនឹងការវិលត្រឡប់ជាបន្តបន្ទាប់របស់ពលករខ្មែរនេះ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរួមមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកដែលប្រចាំការ នៅច្រកព្រំដែនអន្តរជាតិដូង និងមណ្ឌលសំចតច្រកដូង ក្នុងស្រុកកំរៀង...