អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រយុទ្ធនាការរបស់ខ្លួន ដើម្បីទាញការគាំទ្រកាន់តែច្រើនបន្ថែមទៀត រួមទាំងធ្វើឱ្យការវាយប្រហាររបស់ខ្លួនលើគូប្រជែងគឺលោក Donald Trump កាន់តែមុតស្រួច នៅពេលដែលក្ដីបារម្ភរបស់បក្សប្រជាធិបតេយ្យបានកើនឡើង ចំពោះការស្ទង់មតិថ្មីៗដែលបង្ហាញថាបេក្ខភាពបក្សសាធារណរដ្ឋរូបនេះហាក់មានប្រៀប។ លោកស្រី Harris បេក្ខភាពបក្សប្រជាធិបតេយ្យ កំពុងស្ថិតក្នុងការប្រជែងយ៉ាងប្រកៀកប្រកិតក្នុងរដ្ឋសំខាន់ៗទល់នឹងលោក Trump អតីតប្រធានាធិបតីនៃបក្សសាធារណរដ្ឋ នេះបើយោងតាមការស្ទង់មតិជាសាធារណៈ និងផ្ទៃក្នុង ដែលបានបង្កឱ្យមានភាពមិនប្រាកដប្រជាជាថ្មី។ ទីប្រឹក្សាម្នាក់ក្នុងយុទ្ធនាការលោកស្រី Harris បាននិយាយថា បន្ទាប់ពីផ្តោតលើគោលនយោបាយជាច្រើនសប្តាហ៍ និងព្យាយាមកំណត់ខ្លួនឯងនៅលើវេទិកាជាតិ...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២៤នេះ បាន ប្រកាសស្វាគមន៍សកម្មជនប្រឆាំងនៅប្រទេសជប៉ុនលោក ប៉ុន ហៃ វណ្ណា ដែលទទួលស្គាល់កំហុស ផ្តាច់ខ្លួនចេញពីក្រុមប្រឆាំងជ្រុលនិយម និងសូមការយោគយល់អាធ្យាស្រ័យពីសំណាក់បងប្អូនជនរួមជាតិដែលខឹងសម្បាចំពោះលោក ហៃ វណ្ណា នាពេលកន្លងមក។ សម្ដេចតេជោ បានមានប្រសាសន៍ថា៖ «ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំ សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ហៃ វណ្ណា ដែលបានធ្វើការសូម...
ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលទានអាហារពេលព្រឹក ពិភាក្សាការងារក្រៅផ្លូវការ និងជាមិត្តភាព ជាមួយឯកឧត្តម សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ឯកឧត្តម ជិន ថាញ់ មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃ១៨ ខែតុលាឆ្នាំ២០២៤។...
ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលី បានបង្ហាញនូវសុទិដ្ឋិនិយម និងការតាំងចិត្តខ្ពស់ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យ ពាណិជ្ជកម្ម ការវិនិយោគ នឹងរំពឹងថា នៅពេលខាងមុខ ក្រុមហ៊ុនមកពីអូស្ត្រាលី នឹងអាចចូលរួមចំណែកក្នុងគម្រោងសាងសង់ហេដ្ឋា-រចនាសម្ព័ន្ធនៅកម្ពុជាផងដែរ។ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី ១៧ ខែ តុលា...
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អមដំណើរដោយថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១៧ ខែតុលា ម្សិលមិញនេះ បានចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខ ជាមួយកងកម្លាំងនគរបាលព្រំដែនគោក កម្លាំងតំបន់ប្រតិបត្តិការសឹងរងខេត្ត ការិយាល័យទំនាក់ទំនងព្រំដែន (BLO) ដែលកំពុងឈរជើងតាម បណ្ដោយព្រំដែនកម្ពុជា-ឡាវ ក្នុងភូមិសាស្ត្រឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។ នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម ស៊ិនឡះវង់ ឃុនផៃធូន (Sinlavong Khoutphaitoun) ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃសុក្រ ១៩ តុលា សប្ដាហ៍នេះថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានហៅកូរ៉េខាងត្បូងថាជាបរទេស និងជាប្រទេសអរិភាព នៅពេលលោក ចុះពិនិត្យស្ថានភាពកងទ័ព ដោយបន្ថែមថា ការបំផ្លិចបំផ្លាញនៃបណ្ដាញដឹកជញ្ជូននាពេលថ្មីៗនេះ បានបង្ហាញពីការបញ្ចប់ទំនាក់ទំនងអាក្រក់រវាងកូរ៉េទាំង២។ ទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េខាងជើង (KCNA) បាននិយាយថា លោក Kim បានទៅកាន់ទីស្នាក់ការកណ្តាលនៃកងពលលេខ ២ នៃកងទ័ពប្រជាជនកូរ៉េកាលពីថ្ងៃព្រហស្បតិ៍ ជាទីដែលលោកបានពិនិត្យឡើងវិញលើផែនការការពារជាតិ បន្ទាប់ពីការសម្រេចចិត្តនាពេលថ្មីៗនេះរបស់ទីក្រុងព្យុងយ៉ាងក្នុងការបំផ្ទុះផ្លូវថ្នល់ និងផ្លូវដែក...
បេក្ខភាពប្រធានាធិបតីអាមេរិកបក្សសាធារណរដ្ឋ លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (១៧ តុលា) បានស្តីបន្ទោសប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ចំពោះការជួយចាប់ផ្តើមសង្រ្គាមរបស់ទីក្រុងគីវ ជាមួយរុស្ស៊ី ដែលជាការបញ្ជាក់បន្ថែមថាលោក Trump ទំនងជានឹងផ្លាស់ប្តូរយ៉ាងខ្លាំងនូវគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន ប្រសិនបើលោកឈ្នះឆ្នោតនៅថ្ងៃទី០៥ ខែវិច្ឆិកា។ អតីតប្រធានាធិបតីអាមេរិករូបនេះ បានរិះគន់លោក Zelenskiy ជាញឹកញាប់នៅលើផ្លូវនៃយុទ្ធនាការរបស់ខ្លួន ដោយហៅលោកម្តងហើយម្តងទៀតថាជា “អ្នកលក់មានថ្វីមាត់ដ៏អស្ចារ្យបំផុតនៅលើលោក” ដោយសារតែការស្នើសុំ និងទទួលបានជំនួយយោធារាប់ពាន់លានដុល្លាររបស់ខ្លួនចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងក្នុងឆ្នាំ២០២២មក។...
បាត់ដំបង៖ ក្នុងពិធីបុណ្យអុំទូក និងបណ្តែតប្រទីប នៃថ្ងៃចេញព្រះវស្សា នាស្ទឹងសង្កែ កណ្តាលក្រុងបាត់ដំបង មានរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលចូលមកលេងកម្សាន្តសរុបចំនួន ១,១៧៣,៣៨៦នាក់ កើនឡើងចំនួន ៧.១១% ធៀបឆ្នាំ២០២៣ មានត្រឹមចំនួន ១,០៩៥,៤៦២នាក់។ នេះបើតាមលោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ចេញផ្សាយនៅយប់ថ្ងៃទី ១៧...
កម្ពុជាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញ ក្នុងវេទិការាជរដ្ឋា ភិបាល-ផ្នែកឯកជន ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ដោយបានផ្ដោតជាចម្បងលើវិធីសាស្ត្រក្នុងការរៀបចំវឌ្ឍនភាព នៃការអនុវត្តវិធានការយន្តការស្ថាប័ន បញ្ហាប្រឈម និងទិសដៅការងារបន្ត។ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការសម្រប សម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ “របាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាស ទី១ ឆ្នាំ២០២៤...