កូរ៉េខាងជើងបានជ្រើសរើសយុវជនជាងមួយលាននាក់ចូលរួមបម្រើកងទ័ពរដ្ឋក្នុងសប្តាហ៍នេះ ដែលបច្ចុប្បន្នកំពុងបង្ហាញពីសង្គ្រាមដ៏ខ្លាំងក្លាប្រឆាំងនឹងសត្រូវកូរ៉េខាងត្បូង ។ កូរ៉េខាងជើងលើកឡើងថា រដ្ឋធម្មនុញ្ញរបស់ខ្លួន កំណត់ប្រទេសកូរ៉េខាងត្បូងថា ជារដ្ឋអរិភាព ។ នេះគឺជាការកើនឡើងចុងក្រោយបំផុតក្នុងភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានបំផ្ទុះផ្លូវមួយនៅជិតព្រំដែនភាគខាងត្បូង ហើយបានគំរាមកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយទីក្រុងសេអ៊ូល ជាការសងសឹកចំពោះការចោទប្រកាន់ថាបានប្រើយានដ្រូនចែកចាយខិត្តប័ណ្ណលើទីក្រុងព្យុងយ៉ាង។ ទន្ទឹមនឹងនេះ អ៊ុយក្រែន បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា ប្រទេសកូរ៉េខាងជើងបានបញ្ជូនសព្វាវុធ និងកងទ័ពដើម្បីជួយដល់សង្គ្រាមបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន ដែលជាការបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងអន្តរជាតិរបស់កូរ៉េខាងជើង និងជាឱកាសជាក់ស្តែងសម្រាប់ប្រទេសនេះដើម្បីទទួលបានបទពិសោធន៍ក្នុងសមរភូមិ។ ក្រុមអ្នកវិភាគបាននិយាយថា តាមរយៈការបញ្ជូនអាវុធ ហើយយោងតាមទីក្រុង...
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ បានទទួលជួបសវនាការជាមួយឯកឧត្តម ស៊ិនឡះវង់ ឃុនផៃធូន (Sinlavong Khoutphaitoun) ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមាន៧មករា រាជធានីភ្នំពេញ ។
អ៊ីស្រាអែលបានអះអាងថា កងកម្លាំងរបស់ខ្លួនបានសម្លាប់មេដឹកនាំក្រុមហាម៉ាសលោក Yahya Sinwar ក្នុងការវាយប្រហារមួយនៅភាគខាងត្បូងតំបន់ហ្កាហ្សាស្ទ្រីប។ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និយាយថា អ៊ីស្រាអែល បានដោះស្រាយក្ដីកង្វល់របស់ខ្លួនចំពោះការស្លាប់មេដឹកនាំក្រុមហាម៉ាស Sinwar ប៉ុន្តែសង្រ្គាមមិនទាន់បានបញ្ចប់នៅឡើយទេ ។ ក្រុមគ្រួសារចំណាប់ខ្មាំងអ៊ីស្រាអែលបានស្វាគមន៍សេចក្តីថ្លែងការណ៍របស់កងទ័ពអ៊ីស្រាអែលដោយនិយាយថាការស្លាប់របស់លោក Sinwar គួរតែជួយធានាបានការដោះលែងអ្នកជាប់ឃុំក្នុងតំបន់ហ្កាហ្សា។ លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយថា ការស្លាប់របស់លោកSinwar គឺជាពេលវេលានៃការធូរស្រាលសម្រាប់ប្រជាជនអ៊ីស្រាអែល ខណៈផ្តល់ឱកាសសម្រាប់ថ្ងៃថ្មីនៅក្នុងតំបន់ ហ្កាហ្សា ដោយគ្មានក្រុមនេះកាន់អំណាច។...
នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតកីឡាប្រណាំងទូក និងបណ្តែតប្រទីប ក្នុងឱកាសបុណ្យចេញព្រះវស្សានៅខេត្តបាត់ដំបង ឆ្នាំ២០២៤។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិករដ្ឋសភា, ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ, អនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ព្រមទាំងមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋនៅមូលដ្ឋានខេត្តបាត់ដំបងផងដែរ។...
ភ្នំពេញ ÷ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងឯកឧត្តមបណ្ឌិត ស៊ិនឡៈវង់ ឃុតផៃធូត ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណ:យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៤-២០២៨ រវាងរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ នៅសណ្ឋាគារសុខាភ្នំពេញ នារសៀល ឭថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។...
ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពីរដ្ឋបាលខណ្ឌប្ញស្សីកែវ អំពីបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ បរិស្ថានអនាម័យ តាមដងផ្លូវសាធារណ: ដែលមានដីមិនរៀបរយ ដូច្នេះបានឈូសឆាយឲ្យមានរបៀបរៀបរយ បង្កភាពងាយស្រួលដល់ពលរដ្ឋអ្នកធ្វើដំណើរ។ ជាក់ស្ដែងនៅថ្ងៃព្រហស្បតិ៍ ទី ១៧ ខែតុលា ឆ្នាំ ២០២៤ នេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ប្រើប្រាស់អេស្ការវ៉ាទ័រឈូសឆាយដីសម្អាតផ្លូវតាមបណ្តោយជាតិលេខ៥ ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ និងបង្កើនសោភ័ណភាពតាមដងផ្លូវ ។ នាឱកាសនោះ លោកអភិបាលខណ្ឌ...
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាខេត្ត ណាហ្គាណូ (Nagano) នៃប្រទេសជប៉ុន ដឹកនាំដោយលោក NAKAGAWA Hiroji ប្រធានគណៈកម្មាធិការកសិកម្ម និងរុក្ខាប្រមាញ់។ ជំនួបពិភាក្សាការងារនេះ ធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។ ជំនួបពិភាក្សាការងារនេះ ផ្តោតយ៉ាងសំខាន់ទៅលើកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយខេត្តណាហ្គាណូ នៃប្រទេសជប៉ុន...
ភ្នំពេញ ៖គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នេះ បានអញ្ជើញដល់ទីក្រុងវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយសុវត្ថិភាពនិងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំមន្រ្តីរាជការ រដ្ឋសភាម្ចាស់ផ្ទះ។ វត្តមានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជាដល់ អាកាសយានដ្ឋានអន្តរជាតិ Wattay នៃទីក្រុងវៀងចន្ទន៍ មាន ឯកឧត្តម Khamchanh SOTAPASEUTH សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាឡាវ ព្រមទំាងថ្នាក់ដឹកនាំ មន្រ្តីរាជការអគ្គលេខាធិការដ្ឋានរដ្ឋសភាឡាវជាច្រើននាក់។ ជាមួយគ្នានេះ...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងបន្តយកចិត្តទុកដាក់លើកកម្ពស់ ការដោះស្រាយបញ្ហាគ្រឿងញៀន តាមដាន ត្រួតពិនិត្យ និងការដាក់នូវវិធានការនានា ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀនឱ្យមានប្រសិទ្ធភាព។ ឯកឧត្តម ព្រុំ សុខា ទេសរដ្ឋមន្ត្រី អនុប្រធានប្រចាំការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកឡើងនៅក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការថ្មី មជ្ឈមណ្ឌលស្តារនីតិសម្បទា ព្យាបាលអ្នកញៀនគ្រឿងញៀន (DTA) នៅសង្កាត់ពន្សាំង ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ...
កណ្តាល៖ ស្តង់ពិព័រណ៍ លក់ផលិតផល ទំនិញ គ្រប់ប្រភេទ ចំនួន១១២ស្តង់ ក្នុងនោះ ស្តង់ ភូមិ១ផលិត១ ចំនួន៣០ស្តង់,ស្តង់លក់ទំនិញផលិតផល និងម្ហូបអាហារ ចំនួន៨២ស្តង់។ ក្នុងឱកាស ចុះពិនិត្យស្តង់ពិព័រណ៍ លក់ផលិតផល នាល្ងាចថ្ងៃទី១៧តុលានេះ ឯកឧត្តមបណ្ឌិតម៉ៅភិរុណ តំណាងរាស្ត្រខេត្តកណ្តាល ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សា ខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈ អភិបាល ខេត្តកណ្តាល បានសំណូមពរ ចំពោះពាណិជ្ជករ សិប្បករ...