នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ស៊ុន ចាន់ថុល សមាជិកអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌមានជ័យ បានអញ្ជើញក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្នុងសង្កាត់ស្ទឹងមានជ័យទី២ និងប្រារពពិធីរំលឹកខួបអនុស្សាវរីយ៌ទិវាជ័យជំនៈ៧មករា លើកទី៤៦។ មុននឹងចាប់ផ្តើមមតិសំណេះឯកឧត្តម បាននាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគណបក្ស ដែលជានិច្ចកាល សម្តេច តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស។ មានប្រសាសន៍សំណេះសំណាលក្នុងពិធិនេះ ឯកឧត្តមបានថ្លែងនូវការកោតសរសើរដល់ក្រុមការងារចុះមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ២ ដែលមានឯឧ យុនហេង...
ក្រុមគ្រូពេទ្យប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃសៅរ៍ ៤ មករា ថា ការវាយប្រហាររបស់យោធាអ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្ទ្រីបបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧០ នាក់ក្នុងរយៈពេលមួយថ្ងៃចុងក្រោយនេះ ខណៈក្រុមអ្នកសម្របសម្រួលបានចាប់ផ្តើមការជំរុញបទឈប់បាញ់ថ្មីដើម្បីបញ្ចប់សង្រ្គាមដែលមានរយៈពេល ១៤ ខែ។ ក្រុមគ្រូពេទ្យ និងអ្នកស្រុក បាននិយាយថា មនុស្សយ៉ាងហោចណាស់ ១៧នាក់ក្នុងចំណោមអ្នកស្លាប់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសទៅលើផ្ទះពីរខ្នងនៅក្នុងទីក្រុងហ្កាហ្សានៅព្រឹកព្រលឹម។ ពុំមានការអត្ថាធិប្បាយភ្លាមៗពីយោធាអ៊ីស្រាអែលអំពីឧបទ្ទវហេតុនេះទេ។ យោធាអ៊ីស្រាអែលបាននិយាយថ្មីៗនេះថា កងកម្លាំងរបស់ខ្លួននៅតែបន្តប្រតិបត្តិការរបស់ខ្លួននៅសប្ដាហ៍នេះ ក្នុងទីប្រជុំជន Beit Hanoun នៅតំបន់ជាយភាគខាងជើងដែនដីហ្កាហ្សា ជាទីដែលប្រតិបត្តិការបានបន្តរយៈពេល៣ខែ និងបានបំផ្លាញទីតាំងយោធាមួយដែលក្រុមហាម៉ាសប្រើសម្រាប់វាយប្រហារលើកងកម្លាំងអ៊ីស្រាអែល៕
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញត្រួតពិនិត្យដំណើរការសាងសង់ផ្ទះថ្មីចំនួន៦៥ខ្នងអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ ។ នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ...
Articles Should i try gambling establishment entertainment 100percent free? View Insane Tornado Local casino alternatives That it score is always to give you an idea of...
ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបជាមួយភាគីធនាគារជាតិនៃកម្ពុជា រួមទាំងសមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុ និងសមាគមផ្នែកលំនៅដ្ឋានជាដើម ដើម្បីពិភាក្សាអំពីប្រាក់កម្ចី ដែលមានការប្រាក់សមរម្យ ក្នុងការផ្ដល់លទ្ធភាពទៅដល់ប្រជាពលរដ្ឋ មានផ្ទះសម្បែងរស់នៅសមរម្យ ។ ដោយកិច្ចប្រជុំ បានពិភាក្សាការងារទាក់ទិនទៅនឹងប្រាក់កម្ចី របស់អ្នកអភិវឌ្ឍន៍លំនៅឋាន និងអតិថិជន ដោយស្វះស្វែងរកការសម្របសម្រួល និងរៀបចំនីតិវិធីឯកភាពក្នុងការ ផ្តល់លទ្ធភាពឲ្យក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន និងទិញលំនៅឋាន ទទួលបានកម្ចីមានការប្រាក់សមរម្យទទួលយកបាន...
នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសហការជាមួយកម្លាំង ការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្ដេញចេញ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំដោយលោកអនុសេនីយ៍ទោ កោ ពាក់ឡុង ឋានៈមន្ត្រី ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន ០៣នាក់ ស្រី ០១នាក់ ពាក់ព័ន្ធបទល្មើសលួចឆ្លងដែន និងស្នាក់នៅធ្វើការងារខុសច្បាប់ (គ្មានលិខិតឆ្លងដែន) ។ យោងតាមបញ្ជាលោកឧត្តមសេនីយ៍ត្រី ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃខាងលើ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត...
ខណៈខួបលើកទី៤៦ឆ្នាំ នៃទិវាជ័យជម្នះ (៧ មករា ១៩៧៩ – ៧ មករា ២០២៥) នឹងឈានមក ដល់នៅដើមសប្តាហ៍ក្រោយនេះ ឯកឧត្តម សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា បានរំលឹកថា ឫសគល់នៃថ្ងៃជ័យជម្នះ៧មករានេះហើយ ដែលនាំឱ្យមានសន្តិ ភាពដល់សព្វថ្ងៃ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងច្រើន ។ ឯកឧត្តម សុខ ឥសាន ក្នុងកិច្ចសម្ភាសន៍ជាមួយBTV...
ស្វាយរៀង ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីពិធីប្រកាសប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុករមាសហែក ខេត្តស្វាយរៀង ដែលបានរៀបចំឡើងនៅស្នាក់ការគណបក្សស្រុករមាសហែក ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ ។ ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន...
សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយអតីតកម្លាំងពីគណបក្សផ្សេងៗនៅវិមាន៧មករា។ ក្នុងពិធីនោះឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ការជួបគ្នានាពេលនេះ ស្របពេលដែលប្រទេសកម្ពុជាកំពុងត្រៀមរៀបចំខួបលើកទី ៤៦ នៃទិវាបុណ្យជាតិ ៧មករា ដែលជាថ្ងៃប្រវត្តិសាស្ត្រសំខាន់របស់កម្ពុជា។ បើគ្មានថ្ងៃ៧មករាទេ គឺមិនមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះទេ។ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជាទាំងមូលមានសន្តិភាពពេញលេញ...
របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ក្នុងឆ្នាំ២០២៤ ផលិតផលកសិកម្មសំខាន់ៗ ចំនួន១០មុខ មានទីផ្សារខ្លាំងជាងគេក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ខណៈកម្ពុជា សម្រេចបានទំ ហំពាណិជ្ជកម្មអន្តរជាតិ ចំនួនប្រមាណ៥០,៤៥ពាន់លានដុល្លារ កើន១៥,៩៥% ធៀបទៅនឹងឆ្នាំមុន។ របាយការណ៍ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា មុខទំនិញសំខាន់ៗចំនួន១០ ដែលត្រូវបាននាំ ចេញច្រើនជាងគេ មានដូចជា៖ ស្រូវ អង្ករ ដំឡូងមី ស្វាយ ចេក ស្វាយចន្ទី ជ័រកៅស៊ូ ស្ករអំពៅ...