នៅថ្ងៃទី១៧ ខែតុលានេះ ជាថ្ងៃទី១ ព្រឹត្តិការណ៍អុំទូកខេត្តកណ្តាល អបអរសាទរពិធីបុណ្យចេញវស្សា និងអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។ ក្នុងព្រឹត្តិការណ៍ប្រណាំងទូកនេះ បណ្តាក្រុមកីឡាប្រណាំងទូកបានរៀបចំកម្មវិធីអបអរបែបប្រពៃណីជាច្រើន បង្ហាញអត្តសញ្ញាណវប្បធម៌ខែ្មរជាច្រើន ជូនមហាជនទស្សនា និងការបង្កើនឱកាសសប្បាយរីករាយ ក្រោមម្លប់សន្តិភាពកម្ពុជា។ បណ្តាក្រុមកីឡាប្រណាំងទូកខេត្តកណ្តាល បានថ្លែងប្រាប់ BTV ថា នៅថ្ងៃទី១ កម្មវិធីប្រណាំងទូកនេះ ក្រុមកីឡាករ មានការសប្បាយរីកជាខ្លាំង ដោយសារកម្មវិធីប្រណាំងនេះមានមហាជនច្រើនកុះករចូលរួមទស្សនាគាំទ្រផ្តល់កម្លាំងចិត្តបើទោះផ្ទៃមេឃមានភ្លៀងធ្លាក់ក៏ដោយ ហើយបន្ថែមលើនេះមានអ្នកគាំទ្រខ្លះទៀត បានលេងឆៃយ៉ាំគាំទ្រអបអរទូកមកស្រុកកំណើតរបស់ខ្លួនដែលបានប្រកួតឈ្នះនៅថ្ងៃនេះ។...
ក្រុមការងារ ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួត និងក្លែងបន្លំ(ក.ប.ប) សហការ ជាមួយមន្ទីរពាណិជ្ជកម្ម ខេត្តកណ្តាល បានចុះពិនិត្យ ស្តង់លក់ម្ហូបអាហារ ភេសជ្ជៈ និងគ្រឿងឧបភោគ បរិភោគ ក្នុងពិធីប្រណាំងទូក ក្រុងតាខ្មៅ ដើម្បីយកទៅធ្វើតេស្ត ក្នុងមន្ទីរពិសោធន៍ រថយន្តចលត័ ដើម្បីស្វែងរកសារធាតុ ហាមឃាត់ ក្នុងចំណីអាហារ ដែលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ តាមរយៈ ម៉ាស៊ីនទំនើប ។ ក្នុងឱកាសនោះ ក្រុមការងារ...
ក្រសួងធម្មការ និងសាសនា នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ បានប្រារព្ធកម្មវិធីនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរៀបចំឡើងជាលើកទី៣០២ ស្មើនឹង១០៣០ចំណងជើងព្រះធម៌។ ឯកឧត្តម កែ សំអឿន រដ្ឋលេខាធិការ តំណាងឯកឧត្តម ចាយ បូរិន រដ្ឋមន្រី្តក្រសួងធម្មការ និងសាសនា បានថ្លែងថា កម្មវិធីនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ដំណើរការយ៉ាងរលូន ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ...
លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា រំពឹងផលិតបានកីឡាករ-កីឡាការិនីជំនាន់ថ្មីកាន់តែច្រើន សម្រាប់បន្ដវេនក្នុងវិស័យកីឡាចំបាប់កម្ពុជា បន្ទាប់ពីការបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពគ្រូបង្វឹកមកពីតាមបណ្ដាលខេត្ត ។ នេះបើតាមការលើកឡើង ក្រោយពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាចំបាប់ថ្នាក់ជាតិ ក្រោមគម្រោងសាមគ្គីអូឡាំពិក ស្ដីពីការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាចំបាប់ ដែលមានរយៈពេល ១២ថ្ងៃ ចាប់ពីថ្ងៃទី០៧-១៨ ខែតុលា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ។ លោកបន្ដថា វគ្គនេះ រៀបចំឡើង ដើម្បីធានានូវចីរភាព និងបន្ដរីកចម្រើន ទាំងកម្លាំង...
ភ្នំពេញ៖ ដំណើរការកំណែមុខវិជ្ជាទាំង១០នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ត្រូវបានបញ្ចប់ទាំងស្រុងក្រោមការបំពេញភារកិច្ចយ៉ាងសកម្ម និងទំនួលខុសត្រូវខ្ពស់ពីប្រធាន អនុប្រធានមណ្ឌលកំណែ គណៈកម្មការទាំងអស់ ព្រមទាំងការចូលរួមសង្កេតការណ៍ជាប្រចាំពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ។ បន្ទាប់ពីបញ្ចប់ដំណើរការកំណែ ប្រធាន អនុប្រធានមណ្ឌលទាំងអស់ បានដឹកសន្លឹក MCS និងឯកសារផ្សេងៗមករក្សាទុកនៅនាយកដ្ឋានកិច្ចការប្រឡង ដើម្បីចាប់ផ្ដើមរៀបចំដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ ដោយឡែក សន្លឹកកិច្ចការរបស់បេក្ខជន ត្រូវបានដឹកមករក្សាទុកនៅវិទ្យាល័យព្រះស៊ីសុវត្ថិ៕
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យឯកឧត្តម ឈី ឈីងសាន (Qu Qingshan) សមាជិកគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជាប្រធានវិទ្យាស្ថានប្រវត្តិសាស្រ្ត និងអក្សរសាស្រ្ត នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជំនួបនាពេលនេះ គឺដើម្បីពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក៏ដូចជាការ ផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទ មុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាល ពិសារអាហារសាមគ្គីជាមួយ លោកតា លោកយាយ ចាស់ជរា កុមារកំព្រា និងសិស្សានុសិស្ស នៃអង្គការមូលនិធិកុមារកម្ពុជា (CCF) និងអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) នាព្រឹកថ្ងៃ ព្រហ ទី ១៧...
កម្ពុជារៀបចំវេទិកាជាតិគណនេយ្យ ២០២៤ ដើម្បីផ្ដល់នូវព័ត៌មានអំពីវឌ្ឍនភាពថ្មីៗនៃវិស័យគណនេយ្យ និងសវនកម្ម និងប្រមូល ធាតុចូលសម្រាប់ជាមូលដ្ឋានបន្ថែម ក្នុងការរៀបចំ និងការកែលម្អក្របខ័ណ្ឌគោលនយោបាយយុទ្ធសាស្ត្រ ជាពិសេសការពង្រឹងតួនាទី និយ័តករ និងគណនេយ្យករជំនាញ ក្នុងការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ ។ ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនា គារ លើកឡើងនៅក្នុងពិធីបើកវទិកាជាតិគណនេយ្យ ក្រោមប្រធានបទ “តួនាទីនៃគណនេយ្យនិងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាសម្រាប់ ចក្ខុវិស័យឆ្នាំ២០៣០”នៅថ្ងៃទី ១៧ ខែតុលា...
ខណៈនៅសប្តាហ៍ខាងមុខនេះ “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤” នឹងត្រូវរៀបចំឡើង។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយបណ្តាក្រុមហ៊ុននានា បានអំពាវនាវដល់សិស្សានុសិស្ស និស្សិត និងអ្នកស្វែងរកការងារ ចូលរួមឲ្យបានច្រើនកុះករ ដើម្បីស្វែងយល់ស្ថានភាពទីផ្សារការងារ ក៏ដូចជាការវិវត្តបច្ចេកវិទ្យាថ្មីៗដែលប្រទេសជឿនលឿន និងប្រទេសកំពុងអភិវឌ្ឍមួយចំនួនបានកំពុងប្រើប្រាស់។ ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែតុលានេះ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤នេះ...
ប្រទីបរបស់ក្រសួង និងស្ថាប័ននានា កំពុងរៀបចំតុបតែងលម្អត្រៀមបណ្តែតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តិទៅ នៅខែវិច្ឆិកាខាងមុខនេះ។ គិតមកដល់ថ្ងៃទី១៧ ខែតុលានេះ ការរៀបចំតុបតែងលម្អប្រទីបរបស់ក្រសួង ស្ថាប័ននានា កំពុងមមាញឹក ដើម្បីត្រៀមបណ្តែតអបអរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ។ ប្រទីបដែលកំពុងរៀបចំទាំងនោះមានដូចជា៖ប្រទីបព្រឹទ្ធសភា រដ្ឋសភាព រាជដ្ឋាភិបាល ព្រះបរមរាជវាំង ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងយុត្តិធម៌ ក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលរាជធានីភ្នំពេញជាដើម។ បើតាមការលើកឡើងរបស់យុវជនបានប្រាប់BTVឱ្យដឹងថា នៅឆ្នាំនេះ...