ភ្នំពេញ ៖ ក្នុងឱកាសសកម្មភាពក្រៅផ្លូវការជួបជាមួយកីឡាករ កីឡាករិនីគុនខ្មែរ នារសៀលថ្ងទី១៦ ខែតុលា ឆ្នាំ ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំដល់កីឡាករកីឡាការិនីចូលរួមបំផុសគុនខ្មែរឱ្យបានទូលំទូលាយ ចែករំលែកគុនខ្មែរជាមួយគ្នា និងរួមគ្នាចងក្រងគុនខ្មែរទុកជាឯកសារ។ ក្នុងគោលដៅ ចងក្រង ផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តលើវិស័យគុនខ្មែរ។ ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២៤នេះ កម្ពុជានឹងបើក...
Articles R A good Salvatores Destroyed Areas: The brand new Ebony Elf Trilogy Guides In order Book From Ra Antique Paytable And you can Unique Signs...
ភ្នំពេញ ៖ អ្នកសារព័ត៌មានមកពីតំបន់អាស៊ី-ប៉ាស៊ីហ្វិក បូករួមទាំងកម្ពុជា បានធ្វើទស្សនកិច្ចយល់ពីដំណើរការតំបន់ពាណិជ្ជកម្មសេរី Dalian ស្ថិតក្នុងខេត្តឡៅណីងនៃសាធារណរដ្ឋប្រជាមានិតចិន។ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ មជ្ឈមណ្ឌលទំនាក់ទំនងសារព័ត៌មានអន្តរជាតិរបស់ចិន ស្ថិតក្នុងទីក្រុងប៉េកាំងបានដឹកនាំអ្នកសារព័ត៌មានប្រមាណ២០នាក់មកពីតំបន់អាស៊ី-ប៉ាស៊ីហ្វិកទៅស្វែងយល់ពីដំណើរការ និងនីតិវិធីរបស់តំបន់ពាណិជ្ជកម្មសេរី Dalian ស្ថិតក្នុងខេត្តឡៅណីង ដែលជាទីតាំងសម្រាប់សម្រួបសម្រួលតាមរយះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP)។ តំណាងតំបន់ពាណិជ្ជកម្មសេរីចិន Dalian បានលើកឡើងថា តំបន់ពាណិជ្ជកម្មសេរីនៅទីនេះជាក្បាលម៉ាស៊ីនសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសចិនជាមួយបណ្ដាប្រទេសជាសមាជិករបស់ RCEP។ តំណាងតំបន់ពាណិជ្ជកម្មសេរីចិន Dalian លើកឡើងទៀតថា ចាប់តាំងពីកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយបានចាប់ផ្តើម...
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាម និងបំពាក់គ្រឿងឥស្សរិយយសដល់មន្ត្រីរាជការនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ។ ឯកឧត្តមសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានមានប្រសាសន៍ថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅក្នុងរយៈពេលជាង១ឆ្នាំនេះ នៃអាណត្តិថ្មីរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ ក្រោមការចង្អុលបង្ហាញនិងណែនាំដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ធ្វើឲ្យមន្ទីរពេទ្យកាន់តែមានការរីកចំរើនបន្ថែមទៀតនិងទទួលបានការទុកចិត្តពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស ទាំងនេះគឺដោយសារកត្តាសាមគ្គីភាពផ្ទៃក្នុងរបស់ថ្នាក់ដឹកនាំមន្រ្តីរាជការ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ទាំងអស់ ក្នុងការលើកកម្ពស់ការបំរើសេវាសុខាភិបាលប្រកបដោយប្រសិទ្ធភាព វិជ្ជាជីវៈនិងក្រមសីលធម៌ខ្ពស់ រួមទាំងមានបច្ចេកទេស និងបច្ចេកវិទ្យាទំនើបផងដែរ។...
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានអនុញ្ញជូនលោក James Brew ទីប្រឹក្សាជាន់ខ្ពស់យន្តការ G-PSF នៃកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) និងសហការី ចូលជួបសម្តែងការគួរសមនិងជម្រាបជូនពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជាក្នុងការផ្តល់ការគំាទ្រដល់យន្តការ G-PSF។ ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសម្តែងនូវការរីករាយ និងពេញចិត្តចំពោះលទ្ធផលដែលសម្រេចបាននាពេលកន្លងមកក្រោមការសហការគ្នាយ៉ាងជិតស្និទ្ធ...
ភ្នំពេញ ៖ ដើម្បីចូលរួមចំណែកក្នុងកិច្ចការងារមនុស្សធម៌ក្នុងសង្គមជាតិ សម្តេចព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម បានឧបត្ថម្ភទេយ្យទាន ទេយ្យវត្ថុ និងថវិកា សរុបជាទឹកប្រាក់ជិត១ម៉ឺនដុល្លារ ជូនដល់អាជ្ញាធរខណ្ឌ សម្រាប់ការយកទៅប្រើប្រាស់ជាទានសប្បុរសបន្ត ចែកជូនដល់ប្រជាពលរដ្ឋ ជាជនក្រីក្រ , ជនខ្វះខាតគ្មានទីជម្រក , ទុរគត៌ជន , ចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិជាដើម ។ ពិធីប្រគល់-ទទួល ទេយ្យទាន ទេយ្យវត្ថុ និង ថវិកានេះ ធ្វើឡើងនៅវេលារសៀលថ្ងៃទី១៦...
នាព្រឹកថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជាផ្លូវការទីក្រុងកំពង់ចាមជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី ដោយពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម, លោកស្រីតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា, លោកប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជាក្នុងនាមសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍, ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរជំនាញ ព្រមទាំងរដ្ឋបាលខេត្ត ក្រុង ស្រុក...
Content Just how Betting Conditions Performs: Your second Put Added bonus Bonus Credits To truly delight in your feel at the a great betting webpages, what...
នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Julien Nargeot អនុប្រធានផ្នែកលក់តំបន់អាស៊ី-អាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់ របស់ក្រុមហ៊ុន Gulfstream Aerospace Corporation ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប លោក Julien Nargeot...
រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លើកឡើងថា កម្ពុជា កំពុងត្រូវការប្រភពអគ្គិសនីជាង៧០ភាគរយពីថាមពលស្អាត តាមរយៈរោងចក្រឧស្ម័នធម្មជាតិ ៩០០មេហ្គាវ៉ាត់ ដើម្បីស្ថិរភាពតម្លៃភ្លើង ការអភិវឌ្ឍប្រទេស និងទាក់ទាញការវិនិយោគទុនពីបរទេស។ ការលើកឡើងយ៉ាងដូច្នេះរបស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិអនុភាព ៩០០មេហ្គាវ៉ាត់ នៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានបន្តថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានដាក់គោលនយោបាយ...