ជនភៀសខ្លួនប៉ាឡេស្ទីនដែលប្រឈមកង្វះស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ បានកាន់ឆ្នាំងតម្រង់ជួរយកអាហារនៅទីក្រុង Khan Younis កាលពីថ្ងៃពុធ ១៦ តុលា សប្ដាហ៍នេះ។ ពួកគេត្រូវដើរផ្លូវឆ្ងាយដើម្បីទទួលបានបបរសណ្តែកប៉ុន្មានចាន ចិញ្ចឹមគ្រួសារដែលកំពុងស្នាក់នៅក្នុងជំរំជនភៀសខ្លួន។ ខណៈកំពុងជួយចែកចាយអាហារ លោក Karam Safi ស្ថិតក្នុងចំណោមជនភៀសខ្លួនប៉ាឡេស្ទីនរាប់ម៉ឺននាក់ដែលបានភៀសខ្លួនពីសង្រ្គាមបាននិយាយថា ខ្ញុំរំពឹងថានឹងមានគ្រោះមហន្តរាយដ៏ធំមួយ ព្រោះយោងតាមស្ថានភាពបច្ចុប្បន្ន ដោយសារតែមនុស្សពេញវ័យ និងកុមារភាគច្រើននឹងត្រូវស្លាប់ដោយភាពអត់ឃ្លាន។ ការហក់ឡើងថ្លៃខ្ពស់លើតម្រូវការស្បៀងអាហារជាមូលដ្ឋាន និងកង្វះជំនួយ កំពុងធ្វើឱ្យប៉ះពាល់ដល់ជនជាតិប៉ាឡេស្ទីនដែលរត់េចពីការសម្លាប់រង្គាលរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។ លោក Safi បន្ថែមថា យើងព្យាយាមបម្រើមនុស្សច្រើនបំផុតតាមរបៀបសន្សំសំចៃបំផុត។...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្តល់អាហារូបករណ៍ទាំងក្នុង និងក្រៅប្រទេស (ប្រទេសចិន) ដល់កុមារនៃអង្គការ ដើម្បីភាពញញឹម នៃកុមារ (PSE) និងអង្គការមូលនិធិកុមារកម្ពុជា-CCF ជាមួយនឹងការប្រកាសផ្តល់នូវអហារូបករណ៍ដែរនោះ សម្តេច ក៏បានអំពាវនាវដល់កុមារនៃអង្គការទាំងពីរ ឲ្យបន្តខិតខំសិក្សាបន្ថែមទៀត ដើម្បីអនាគតខ្លួនឯង។ ក្នុងឱកាសឆ្លៀតចុះជួបសំណេះសំណាលដោយគ្មានការត្រៀមទុក និងរៀបចំអាហារជូនដល់កុមារ និងលោកតា លោកយាយនៅអង្គការ ដើម្បីភាពញញឹម នៃកុមារ (PSE) និងអង្គការមូលនិធិកុមារកម្ពុជា-CCF ដើម្បីជាការអបអរសាទរ...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម QU Qingshan សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តចិន និងជាប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្រ និងអក្សរសាស្ត្រនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនជួបសម្តែងការគួរសម នៅវិមាន ៧មករា រាជធានីភ្នំពេញ។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាសហធិបតីក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងអប់រំ យុវជន និងកីឡា»។ សិក្ខាសាលាដែលពិភាក្សា លើការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងអប់រំ យុវជន និងកីឡា ប្រព្រឹត្តឡើងនៅវិទ្យាស្ថានជាតិអប់រំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំទទួលបន្ទុក...
ប្រមុខការទូតរបស់អ៊ីរ៉ង់ បានព្រមានប្រធានអង្គការសហប្រជាជាតិ លោក Antonio Guterres ថា ទីក្រុងតេអេរ៉ង់ ត្រៀមខ្លួនជាស្រេចសម្រាប់ការឆ្លើយតប “ដ៏ម៉ឺងម៉ាត់ និងឈឺចាប់” ប្រសិនបើអ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ ក្នុងការសងសឹកចំពោះការបាញ់មីស៊ីល។ គួររម្លឹកថា សាធារណរដ្ឋអ៊ិស្លាមមួយនេះ បានបាញ់មីស៊ីលប្រហែលជិត ២០០គ្រាប់ ទៅលើអ៊ីស្រាអែលកាលពីថ្ងៃទី០១ ខែតុលា ដើម្បីសងសឹកចំពោះការសម្លាប់សម្ព័ន្ធមិត្តជិតស្និទ្ធបំផុត ២នាក់ គឺមេដឹកនាំក្រុមហាម៉ាស លោក Ismail Haniyeh និងមេដឹកនាំក្រុមហេសបូឡា...
ឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន បាននិយាយថា នាវានេសាទជប៉ុនមួយគ្រឿង “បានចូលដោយខុសច្បាប់” ទៅក្នុងដែនទឹករបស់ចិន នៅជុំវិញកោះ តាវយូ (Diaoyu) កាលពីថ្ងៃទី១៥-១៦ ខែតុលា ហើយត្រូវបានព្រមានឱ្យចាកចេញ។ អ្នកនាំពាក្យឆ្មាំល្បាតឆ្នេរ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងជំរុញឱ្យភាគីជប៉ុន បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់នៅក្នុងដែនទឹកទាំងនេះ”។ ឆ្មាំល្បាតឆ្នេរបន្ថែមថា ខ្លួននឹងបន្តអនុវត្តការការពារសិទ្ធិដែនសមុទ្រ និងសកម្មភាពអនុវត្តច្បាប់នៅក្នុងដែនទឹកដែលស្ថិតនៅក្រោមយុត្តាធិការរបស់ខ្លួន។ ប្រទេសជប៉ុន បានច្រានចោលការអះអាងសិទ្ធិរបស់ចិន ចំពោះប្រជុំកោះនេះ ហើយក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ប្រទេសទាំងពីរមានការប្រឈមមុខដាក់គ្នាជាច្រើននៅក្នុងដែនទឹក។ កាលពីខែមិថុនា ជប៉ុនបានធ្វើការតវ៉ាប្រឆាំងនឹងទី្រុងប៉េកាំង បន្ទាប់ពីខ្លួនបាននិយាយថា...
នៅក្នុងស្ថានទូតបារាំងប្រចាំនៅកម្ពុជា នាយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ បានរៀបចំពិធីជួបជុំមួយ ជាមួយនិស្សិតពេទ្យកម្ពុជាជាងមួយរយនាក់ ដែលបានជាប់អាហារូបករណ៍ក្នុងក្របខណ្ឌបន្តទៅសិក្សាសញ្ញាប័ត្រវេជ្ជសាស្រ្ត និងសញ្ញាប័ត្រវេជ្ជសាស្រ្តជាន់ខ្ពស់នៅប្រទេសបារាំង ខណៈការជួបជុំនេះមានការ ចូលរួមជាកិត្តិយសដោយ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា និងលោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារំាងប្រចាំនៅកម្ពុជា។ ថ្លែងនៅក្នុងពិធីជួបជុំ ក៏ដូចជាពិធីជូនដំណើរនេះ លោកហ្សាក់ ប៉ឺឡេ បានលើកឡើងថា ការជួបជុំ នារាត្រីនេះគឺឆ្លុះបញ្ចាំងពីការទទួលស្គាល់យ៉ាងធំធេង ចំពោះការបណ្តុះបណ្តាលពិសេសរបស់និស្សិតកម្ពុជាព្រមទាំងបង្ហាញពីកាកោតសរសើរដល់ការរួមចំណែកយ៉ាងសំខាន់របស់ពួកគេ...
ដោយមានការអនុញ្ញាតពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី គណៈប្រតិភូរដ្ឋសភាគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨) ដឹកនាំដោយឯកឧត្តមបណ្ឌិត ឈុន ស៊ីរុន លេខាធិការតំណាងឱ្យគណៈកម្មការ បានជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម សុខ រដ្ឋា សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងមានការអញ្ជើញចូលរួមពីឯកឧត្តម គិត ទ្រី...
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអៈអាងថា ការបរិច្ចាគឈាម គឺជាការធ្វើអំពើមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្ស និងជាកាដូនៃសេចក្តីស្រឡាញ់ ហូរចេញពីបេះដូងយ៉ាងពិតប្រាកដ ជូនចំពោះជនរួមជាតិខ្មែរទាំងអស់គ្នា។ ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល យ៉ាងដូច្នេះក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំនៃមន្ទីរពេទ្យ មជ្ឈមណ្ឌលជាតិផ្តល់ឈាម,...
ភ្នំពេញ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ថា សូមកុំទៅធ្វើការងារដោយខុសច្បាប់នៅក្រៅប្រទេស ខណៈឱកាសការងារនៅក្នុងស្រុក ត្រូវបានប្រកាសជាហូរហែរ និងជាច្រើនម៉ឺនកន្លែងជារៀងរាល់សប្តាហ៍។ ឯកឧត្តមរដ្ឋលេខាធិការ នៅថ្ងៃទី១៦ តុលា ឆ្នាំ២០២៤នេះ នៅក្នុងបណ្តាញសង្គម ក៏បានក្រើនរំលឹកដល់ពលរដ្ឋខ្មែរ ជៀសវាងការទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ តាមរយៈមេខ្យល់ ដែលគ្មានច្បាប់គាំពារត្រឹមត្រូវ នាំឲ្យបាត់បង់អត្ថប្រយោជន៍ ឬមានការរំលោភបំពានផ្លូវច្បាប់ ជាពិសេសនោះ គឺប្រឈមនឹងការចាប់ខ្លួនពីសំណាក់អាជ្ញាធរបរទេសទៀតផង។ ឯកឧត្តម...