«កិច្ចខិតខំប្រឹងប្រែងប្រកបដោយការលះបង់ដ៏ធំធេងបំផុតរបស់ថ្នាក់ដឹកនាំនៃយើង បានធ្វើឱ្យកម្ពុជាមានការប្រែប្រួលខុសគ្នាស្រឡះរវាងអតីតកាល និងបច្ចុប្បន្នកាល ហើយកំពុងបោះជំហានឆ្ពោះទៅអនាគតកាលប្រកបដោយក្តីសង្ឃឹម»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនាឱកាសអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រី និងអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ស្ពឺ សរុបជាង ៣០០នាក់។ ឯកឧត្តម ប៉ែន បូណា បន្តគូសរំលេចទៀតថា សមិទ្ធផលដែលយើងមានសព្វថ្ងៃមានទំហំធំធេងណាស់ សម្រាប់ប្រទេសដ៏កំសត់របស់យើង។ ដូច្នេះ ការការពាររាជរដ្ឋាភិបាលពីការមួលបង្កាច់ពីសំណាក់ក្រុមជ្រុលនិយម និងបណ្តាញឃោសនាបម្រើផលប្រយោជន៍បរទេស គឺជាតួនាទីរបស់យើងទាំងអស់គ្នាដែលជាមន្ត្រីអ្នកនាំពាក្យ មន្ត្រីទទួលបន្ទុកព័ត៌មាន និងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។ ការការពាររាជរដ្ឋាភិបាលពីការមួលបង្កាច់មានន័យថា...
អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក ដែលស្នើសុំធ្វើការកែតម្រូវបញ្ជីគណនេយ្យ និងលិខិតប្រកាសពន្ធឡើងវិញដោយស្ម័គ្រចិត្ត ត្រូវ ទទួលបានការលើកលែងទណ្ឌកម្មរដ្ឋបាលរួមមាន ពន្ធបន្ថែម ការប្រាក់ និងការផាកពិន័យជាប្រាក់ទាំងស្រុង ដោយទុករយៈពេលរហូត ដល់ដំណាច់ខែ មិថុនា ឆ្នាំ២០២៥។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញប្រកាស ស្តីពីការកែសម្រួលប្រការ៣ នៃប្រកាសលេខ ០៧១ សហវ.ប្រក.អពដ ចុះថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០២៤ ស្តីពីការលើកទឹកចិត្តចំពោះការកែតម្រូវលិខិតប្រកាសពន្ធដោយស្ម័គ្រចិត្ត ដោយប្រការ...
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងរយៈពេលជិត១ឆ្នាំ ទទួលបានជើងហោះហើរចេញ-ចូល មានចំនួនជាង ១៤ពាន់ជើង, ទំនិញតាមផ្លូវអាកាសជាង ៨២តោន និងអ្នកដំណើរ ជាង ១,៣ លាននាក់ ហើយរំពឹងថា នឹងមានអ្នកដំណើរចេញ-ចូល កើនដល់ ១,៥ លាននាក់ នៅដំណាច់ឆ្នាំ២០២៤ នេះ ។ តាមសេចក្ដីប្រកាសព័ត៌មាន ក្នុងពិធីអបអរសាទរគម្រប់ខួប ១ ឆ្នាំ នៃការដាក់ឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិសៀម- រាបអង្គរ នៅថ្ងៃទី១៦...
នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញ ឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញចូលរួមក្នុងសកម្មភាពជួសជុលអគារសិក្សា១ខ្នងមាន ៣បន្ទប់ ធ្វើអំពីឈើប្រក់ស័ង្កសី និងរោងអាហារសម្រាប់សិស្សានុសិស្សនេះ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាថ្មល់បំបែក ស្ថិតក្នុងភូមិថ្នល់បំបែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ សកម្មភាពនេះ ត្រូវបានចូលរួមយ៉ាងសកម្មពីសំណាក់សហគមន៍មូលដ្ឋាន អាជ្ញាធរឃុំស្រុក និងបានសហការពីសំណាក់ក្រុមការងារស.ស.យ.ក.ថ្នាក់ ខេត្ត ថ្នាក់ស្រុក នាយកសាលា លោកគ្រូ អ្នកគ្រូ...
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំ “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤” នៅថ្ងៃទី២៦ និង២៧ ខែតុលា នៅសាលពិព័រណ៍កោះពេជ្រជាមួយឱកាសការងារចំនួនជាង ៣០,០០០ កន្លែងពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសចំនួន១៥០ នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ពិព័រណ៍ការងារ និងផលិតភាពជាតិ...
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានទទូចថា ពុំអាចទទួលយកបានឡើយក្នុងការមើលឃើញថារង្វាន់ណូបែលសន្តិភាពនៅឆ្នាំនេះ ជាសារមួយនិយាយអំពីការបន្តគំរាមកំហែងដោយនុយក្លេអ៊ែររបស់រុស្ស៊ី។ អ្នកនាំពាក្យរុស្ស៊ី បានរិះគន់ទៅលើសហរដ្ឋអាមេរិក ដែលបានធ្វើការទម្លាក់គ្រាប់បែកបរមាណូ។ រង្វាន់ណូបែលសន្តិភាព ត្រូវបានប្រគល់ជូនដល់អង្គការ Nihon Hidankyo ជាអង្គការរបស់ប្រទេសជប៉ុន តំណាងឱ្យអ្នកនៅរស់រានមានជីវិតពីគ្រាប់បែកបរមាណូ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី។ លោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃពុធថា គណៈកម្មាធិការរង្វាន់ណូបែល ត្រូវបានគ្រប់គ្រងដោយប្រទេសលោកខាងលិច ដូច្នេះហើយពួកគេបានប្រើប្រាស់គណៈកម្មការនេះសម្រាប់គោលបំណងនយោបាយរបស់ពួកគេ។ លោកស្រី និយាយថា ទីក្រុងវ៉ាស៊ីនតោន ប្រើប្រាស់គណៈកម្មាធិការរង្វាន់ណូបែល...
ការពិព័រណ៍ភូមិមួយផលិតផលមួយ អបអរសាទរពិធីប្រណាំងទូកខេត្តកណ្តាល នៅថ្ងៃទី១ នៅថ្ងៃទី១៧ ខែតុលានេះគឺបានចាប់ផ្តើមដំណើរការ ដែលក្នុងពិព័រណ៍នេះ រដ្ឋបាលខេត្តកណ្តាលបានសហការរៀបចំតាំងបង្ហាញផលិតផល កសិកម្ម ផលិតផលកែច្នៃនាំចេញ ដែលកកើតនៅក្នុងទឹកដីខេត្តកណ្តាល ប្រមាណជាង៣០ស្តង់ និងមានតាំងបង្ហាញផលិតផលចំរុះនានាទៀតប្រមាណជាង១១០ស្តង់។ តំណាងស្តង់ពិព័រណ៍មកពីតាមក្រុងស្រុក និងមន្ទីរជុំវិញខេត្តកណ្តាល បានថ្លែងប្រាប់ BTV នៅថ្ងៃទី១៧ ខែតុលានេះថា នៅថ្ងៃនេះពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ជិតឆ្ងាយ ដែលអញ្ជើញមកទស្សនាការប្រណាំងទូកខេត្តកណ្តាល អបអរសាទរពិធីចេញវស្សា និងអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប...
នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១០ ៥០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការជាមួយកម្លាំងការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្ដេញចេញ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំដោយលោកវរសេនីយ៍ទោ ឌុច ចាន់តារារិទ្ធ ឋានៈនាយរងការិយាល័យ ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន ១១នាក់ ស្រី ០៥នាក់ (ខ្វះប្រកាសបណ្តេញចេញ) ពីបទលួចឆ្លងដែន (គ្មានលិខិតឆ្លងដែន) និងស្នាក់នៅធ្វើការងារក្នុងព្រះរាជាណាចក្រកម្ពុជា ដោយខុសច្បាប់ ។ យោងតាមបញ្ជាលោកឧត្តមសេនីយ៍ត្រី...
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានបំផ្លាញទីស្នាក់ការកណ្តាលសាលាក្រុង ក្នុងទីក្រុងធំមួយនៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃពុធ ដោយបានសម្លាប់មនុស្ស១៦នាក់ រួមទាំងអភិបាលក្រុង ក្នុងការវាយប្រហារធំបំផុតលើអគាររដ្ឋរបស់ប្រទេសលីបង់ ចាប់តាំងពីយុទ្ធនាការតាមអាកាសរបស់អ៊ីស្រាអែល ចាប់ផ្តើម។ មន្ត្រីលីបង់ បានថ្កោលទោសការវាយប្រហារនេះ ដែលបានធ្វើឱ្យមនុស្សជាង៥០នាក់ផ្សេងទៀតរងរបួស នៅក្នុងក្រុង Nabatieh ជាទីរួមខេត្ត ដោយនិយាយថា វាជាភស្តុតាងដែលថាយុទ្ធនាការរបស់អ៊ីស្រាអែលប្រឆាំងក្រុមប្រដាប់អាវុធហេសបូឡា កំពុងផ្លាស់ប្តូរទិសដៅទៅរករដ្ឋលីបង់វិញ។ នាយករដ្ឋមន្ត្រីចាំផ្ទះ លោក Najib Mikati បាននិយាយថា អ៊ីស្រាអែល បានកំណត់គោលដៅដោយចេតនាទៅលើកិច្ចប្រជុំរបស់ក្រុមប្រឹក្សាក្រុង ដើម្បីពិភាក្សាអំពីការផ្តល់សេវានានានិងស្ថានភាពសង្គ្រោះរបស់ទីក្រុង...
អភិបាលខេត្តកណ្តាល ឯកឧត្តម គួច ចំរើន បានណែនាំក្រុមកីឡាចំណុះទូកទាំងអស់ ត្រូវយកចិត្តទុកដាក់ គោរពវិន័យ ពេលប្រកួតឲ្យបានម៉ឹងម៉ាត់ តាមគោលការណ៍របស់ខេត្ត ដើម្បីឲ្យការប្រកួតទទួលបានជោគជ័យល្អប្រសើរ។ ឯកឧត្តម អភិបាលខេត្ត បានណែនាំចំពោះចំណុះទូក ដូច្នេះ ខណៈជួបសំណេះសំណាល ជាមួយកីឡាករចំណុះទូកទាំងអស់ ក្នុងព្រឹត្តិការណ៍ប្រណាំងទូកក្រុងតាខ្មៅរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៧-១៨តុលា២០២៤ នៅសួនច្បារមាត់ទន្លេបាសាក់។ ពិធីជួបសំណេះសំណាលនេះធ្វើឡើង នៅមុខសួនច្បារក្រុងតាខ្មៅកាលពីថ្ងៃទី១៧តុលាឆ្នាំ២០២៤នេះ។ ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ត បានកោតសរសើរចំពោះក្រុមកីឡាករចំណុះទូកទាំងអស់ ដែលបានចូលរួម បានញុាំងឲ្យការរៀបចំពិធីនេះ មានភាពអធីកអធមក្រៃលែង។ ឯកឧត្តម អភិបាលខេត្តបន្តថា...