កីឡា
គ្រូភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង និយាយអ្វីខ្លះមុនពេលប្រកួត?
មុនការប្រកួតមកដល់ ទាំងគ្រូបង្វឹកភ្នំពេញក្រោន និង គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានលើកឡើងផ្សេៗពីគ្នាសម្រាប់…
ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២០ សប្ដាហ៍ទី៤ នឹងបន្តការប្រកួតដទៃទៀតនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ ជាមួយការប្រកួតដែលអ្នកគាំទ្រទន្ទឹងរង់ចាំ សម្រាប់ជំនួបរវាង ភ្នំពេញក្រោន ទល់នឹង ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានស្មាតអរអេសអិន។

យ៉ាងណា មុនការប្រកួតមកដល់ ទាំងគ្រូបង្វឹកភ្នំពេញក្រោន និង គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានលើកឡើងផ្សេៗពីគ្នាសម្រាប់ការប្រកួតក្រុមមិនដែលស្គាល់ពាក្យថា ចាញ់ ឬស្មើ ទាំងពីរនេះ។

លោក ស៊ុំ វណ្ណា គ្រូបង្វឹក នៃក្លិបបាល់ទាត់ភ្នំពេញក្រោន បានលើកឡើងនៅលើគេហទំព័រ ppcfc.com យ៉ាងដូច្នេះថា ៖ «វាជាសប្ដាហ៍ដ៏សំខាន់សម្រាប់យើងនៅពេលដែលភ្នំពេញក្រោន ស្វាគមន៍ ព្រះខ័នរាជស្វាយរៀង។ យើងមានការរៀបចំក្រុមល្អ និងការប្ដេជ្ញាចិត្តខ្ពស់សម្រាប់ការប្រកួតក្នុងដី ហើយយើងនឹងផ្តល់ឲ្យទាំងអស់គ្នាដើម្បីនាំមកនូវលទ្ធផលជាវិជ្ជមានទល់នឹងពួកគេ។ ការជួបគ្នានៅថ្ងៃអាទិត្យនេះ គឺសំខាន់ណាស់សម្រាប់ក្រុមទាំងសងខាង ប៉ុន្តែយើងលេងនៅផ្ទះ ដូច្នេះយើងត្រូវរៀបចំក្រុមដើម្បីយកឈ្នះពួកគេ។ ប្រកួតទល់នឹងក្រុមណាមួយនៅផ្ទះយើង យើងពិតជាចង់ឈ្នះខ្លាំងណាស់ ព្រោះអ្នករាល់គ្នានៅក្លិបបានប្ដេជ្ញាថា នឹងយកឲ្យបាន៣ពិន្ទុនៅផ្ទះ។»
លោក បានសរសើរព្រះខ័នរាជស្វាយរៀង ទៀតផងដែរថា ជាក្រុមមានការរៀបចំបានល្អ មានកីឡាករដែលមានគុណភាព បើទោះបីជាមានកម្មវិធីប្រកួតមមាញឹក ទាំងលីគ ក៏ដូចជាពានរង្វាន់ AFC Cup ក៏ដោយ។
ដោយឡែកគ្រូបង្វឹកក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង លោក Conor Nestor វិញបានប្រាប់កាសែតកម្ពុជាថ្មី យ៉ាងដូច្នេះថា ៖ «ការរៀបចំរបស់យើងមុនជួប ភ្នំពេញក្រោន គឺពិតជាបានល្អក្នុងមួយសប្ដាហ៍ពេញដើម្បីរៀបចំ យើងមានពេល ៣ទៅ៤ ថ្ងៃដើម្បីរៀបចំ យើងរីករាយជាមួយវា ហើយខ្ញុំក៏មានកីឡាករពេញលេញដើម្បីជ្រើសរើស ជាមួយនឹងកីឡាករដែលមានបញ្ហារបួសខ្លះៗ ក៏រួចរាល់ដើម្បីប្រកួតនេះដែរ ដូច្នេះយើងពិតជារំភើបចំពោះការប្រកួតខាងមុខ។ យើងដឹងថាវា គឺជាការប្រកួតដ៏ពិបាកមួយ ប៉ុន្តែពួកយើងរួចរាល់ហើយ។»
សូមបញ្ជាក់ថា ការប្រកួតរវាងក្រុមទាំងពីរ នឹងធ្វើឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល នៅកីឡដ្ឋានស្មាតអរអេសអិន ដោយការប្រកួតនេះ នឹងមានការផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ BTV News ផងដែរ។
ប្រវត្តិជួបគ្នារវាងក្រុមទាំងពីរ គឺមានលទ្ធផល ឈ្នះ ចាញ់ រៀងៗខ្លួន ជាក់ស្ដែង ៥ប្រកួតចុងក្រោយដែលក្រុមទាំងពីរធ្លាប់ប៉ះគ្នាក្នុងលីគកមពូលកម្ពុជា គឺ ភ្នំពេញក្រោន ធ្លាប់ឈ្នះ ២ដង ខណៈព្រះខ័នរាជស្វាយរៀង ធ្លាប់ឈ្នះ ៣ដង ប៉ុន្តែប្រកួតចុងក្រោយបង្អស់រវាងក្រុមទាំងពីរ គឺព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ភ្នំពេញក្រោន ដោយបាល់កាត់សេចក្ដី ១១ម៉ែត្រ ក្នុងពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន គ្រាដែលប្រកួតចុងក្រោយរដូវកាលមុនក្នុងលីគ ជើងទី១ នៅទឹកដីព្រះខ័នរាជស្វាយរៀង ម្ចាស់ផ្ទះបានយកឈ្នះ ភ្នំពេញក្រោន ៥-១ ខណៈនៅជើងទី២ ទឹកដីភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង បន្តយកឈ្នះដោយលទ្ធផល ២-៥ ក្រោមក្រសែភ្នែកទស្សនិកជន ជាង៦ពាន់នាក់៕
-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន5 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន7 days agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoលេខាធិការដ្ឋានគ.ប.ឆ.ប. ៖ ថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ខណៈសំណុំរឿងចំនួន ៤៤៦ ករណីស្ថិតក្នុងដៃតុលាការ ក្នុងយុទ្ធនាការជាតិបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា