ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមកីឡាករគុនល្បុក្កតោកម្ពុជា ចូលរួមពិធីបើកព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ (The 13th China Zhengzhou International Shaolin Wushu Festival) នៅទីក្រុងតឹងហ្វឹង ខេត្តហឺណាន។ នៅព្រឹកថ្ងៃសៅរ៍ ទី១៩...
គណៈប្រតិភូសភាកម្ពុជា បានចូលអញ្ជើញចូលរួមកិច្ចប្រជុំសវនាការវាងអគ្គលេខាធិការដ្ឋានអាយប៉ានិងអាស៊ាន នៅរសៀលថ្ងៃទី១៩ ខែតុលាឆ្នាំ២០២៤ ដែលជាថ្ងៃទី៣ នៃដំណើរការមហាសន្និបាតប្រចាំឆ្នាំលើកទី៤៥ របស់អាយប៉ា នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ។ គណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំនេះមាន ឯកឧត្តម វេង សាខុន និងឯកឧត្តម សន សារ៉ាណា សមាជិករដ្ឋសភា។ កិច្ចប្រជុំបានប្រារព្ធធ្វើឡើងនៅក្នុងគោលបំណងដើម្បីពិនិត្យពីវឌ្ឍនភាពកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងអាយប៉ា។ នេះឆ្នាំទី៣ ហើយដែលអាយប៉ា បានបង្កើតឱ្យមានជំនួបសវនាការនេះឡើង ។ កិច្ចប្រជុំនេះ បានបង្កើតឡើងកាលពីឆ្នាំ២០២២ នៅពេលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះមហាសន្និបាតអាយប៉ាលើកទី៤៣៕
គណៈប្រតិភូសភាកម្ពុជា បានចូលអញ្ជើញចូលរួមកិច្ចប្រជុំសមាជិកសភាស្រ្តីអាយប៉ា(WAIPA) នៅរសៀលថ្ងៃទី១៩ ខែតុលាឆ្នាំ២០២៤ ដែលជាថ្ងៃទី៣ នៃដំណើរការមហាសន្និបាតប្រចាំឆ្នាំលើកទី៤៥ របស់អាយប៉ា ដែលរដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ។ លោកជំទាវឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជនយុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា និងលោកជំទាវ ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា តំណាងសភាកម្ពុជាចូលរួមកិច្ចប្រជុំនេះ។ ឯកឧត្តម សាយសំផន ភុមវិហាន (Xaysomphone...
នាល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត Mohd Jusuf Kalla អតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល អាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។ ក្នុងឱកាសនៃជំនួប សម្ដេចបវរធិបតីបានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានអង្គការ CAPDI ព្រមទាំងបាននាំយកនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...
លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការតំណាងឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសស្តីពីការទទួលស្គាល់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិទី៣, នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ។ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ បានថ្លែងថា តាមទិន្នន័យរបស់គិលានុបដ្ឋាកឆ្នាំ២០២៤ បានចុះបញ្ជីកាប្រហែល៨០% ស្មើនឹង២៤ពាន់នាក់ បើសិនជាយើងចុះបញ្ជីកា បានចំនួន១០០% ប្រហែលជាចំនួនគិលានុបដ្ឋាក មានប្រហែលជាង៣០ពាន់នាក់ ដែលកំពុងផ្តល់សេវាទូទាំងប្រទេស ទាំងសេវាសាធារណៈ និងសេវាឯកជន។ គិលានុបដ្ឋាក...
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី២ (H-EQIP 2) បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ អំពីការចុះពិនិត្យ និងគាំទ្រវាយតម្លៃការអនុវត្តការងាររបស់គម្រោង H-EQIP 2 ដោយក្រុមបេសកកម្មគាំទ្របច្ចេកទេស នៃធនាគារពិភពលោក ដែលដឹកនាំដោយលោកស្រី Ha Thi Hong...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា អាស៊ានគឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព សន្តិសុខ និងវិបុលភាពតំបន់។ ជាមួយគ្នានេះ សម្តេចបានស្នើឱ្យមានការពង្រឹងឯកភាព សមាហរណកម្ម និងការតភ្ជាប់ក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ សំដៅលើកកម្ពស់អាស៊ាន ដោយយកប្រជាជនជាស្នូល។ សម្តេចប្រធានរដ្ឋសភា បានប្រសាសន៍បែបនេះ នៅក្នុងបទអន្តរាគមន៍គន្លឹះ ក្នុងកិច្ចប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាតអាយប៉ាលើកទី៤៥ នៅទីក្រុងវៀងចន្ទន៌ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤។ សម្តេចប្រធានរដ្ឋសភាបានលើកឡើងបន្តថា អន្តរសភាអាស៊ានដើរតួនាទីកាន់តែសំខាន់ទ្វេដង ក្នុងការលើកកម្ពស់សណ្តាប់ធ្នាប់ក្នុងតំបន់ តាមរយៈការពង្រឹង...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែតុលានេះ បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមពិធីចូលកាន់តំណែងរបស់ ឯកឧត្តម Prabowo Subianto ជាប្រធានាធិបតីថ្មី និង ឯកឧត្តម Gibran Rakabuming Raka ជាអនុប្រធានាធិបតីថ្មី នៃសាធារណរដ្ឋ ឥណ្ឌូណេស៊ី ដែលនឹងប្រារព្ធឡើង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីហ្សាការតា...
មហាព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរដ៏ធំអស្ចា រ្យ ''GANZBERG Kun Khmer IDOL Concert ''
ភ្នំពេញ ÷ នារសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួបសំណេះសំណាលជាមួយគណៈប្រតិភូសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា នៅវិមានសន្ដិភាព ក្នុងឱកាសនៃជំនួប សម្ដេចធិបតីបានថ្លែងអំណរគុណចំពោះសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ដែលបានចូលរួមបរិច្ចាគថវិកា ដោយស្ម័គ្រចិត្ត ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលនេះជាការគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការបន្តកសាង និងអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការកសាងផ្លូវក្រវាត់ព្រំដែន។ សម្ដេចធិបតីបានគូសបញ្ជាក់ជូនគណៈប្រតិភូសមាគមថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់លើការអភិវឌ្ឍខេត្តតាមព្រំដែន ដោយសម្ដេចបានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នឹងបន្តអភិវឌ្ឍបន្ថែមទៀត ដោយផ្ដោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវតភ្ពាប់ និងផ្លូវក្រវាត់ព្រំដែន,...