ក្នុងរយៈពេល១០ឆ្នាំ ចាប់ពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០៣០ ប្រទេសកម្ពុជាមានផែនការចំណាយថវិកាប្រមាណពីរពាន់លានដុល្លាសហរដ្ឋអាមេរិក ដើម្បីបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ។ នេះបើតាមប្រសាសន៍ឯកឧត្តមបណ្ឌិត ហេង ចាន់ធឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្តក្រសួងបរិស្ថាន និងជានាយកគម្រោងជាតិ បានលើកឡើងក្នុងសិក្ខាសាលាអភិវឌ្ឍសមត្ថភាពស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់អ្នកសារព័ត៌មាន និងវិស័យឯកជន នៅថ្ងៃទី២៦ ខែកញ្ញានេះ ស្ថិតនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ ឯកឧត្តមបណ្ឌិត ហេង ចាន់ធឿន បានឱ្យដឹងទៀតថា ក្នុងចំណោមថវិកាប្រមាណពីរពាន់លានដុល្លារ ដើម្បីបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុនេះ មានវិស័យចំនួន៣ ដែលមានអាទិភាពខ្ពស់ជាងគេ ដែលក្នុងនោះរួមមាន៖វិស័យធនធានទឹក...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល គ្រប់អាណត្តិ បានខិតខំលើកកម្ពស់ និងធ្វើការកែទម្រង់ប្រព័ន្ធអប់រំជាប្រចាំ ព្រោះកាលណាមានប្រព័ន្ធអប់រំ និងធនធានមនុស្សល្អ នឹងធ្វើឱ្យប្រទេសកាន់តែមានការអភិវឌ្ឍរីកចម្រើនទៅមុខ និងអាចធ្វើការប្រកួត ប្រជែងជាមួយប្រទេសដទៃផងដែរ ។ ក្នុងពេលអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្ត សេដ្ឋកិច្ច ចំនួន៣.៥៣០នាក់ នាថ្ងៃទី២៦ ខែកញ្ញា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី...
ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី ២៥ ខែកញ្ញា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីអប់រំផ្អែកលើកិច្ចព្រមព្រៀងការងារ។ សិក្ខាសាលានេះ ធ្វើឡើង ដោយមានការចូលរួមពីរដ្ឋទាំងរដ្ឋមន្ត្រីក្រសួងអប់រំ ក៏ដូចជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួមទាំងវត្តមាន ប្រធាននាយកដ្ឋាន ប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្ស ប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ នាយក...
ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ ដែលមានប្រជាពុទ្ធបរិស័ទច្រើនកុះករយកចង្ហាន់ ទេយ្យទានប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសដល់បុព្វការីជន ញាតិកា ដែលបានចែកឋាន, នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នំារោង ឆស័ក ពស២៥៦៨ ចំវេនបិណ្ឌ៩ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន បានចូលរួមកាន់បិណ្ឌវេនទី៩ នៅវត្តជោតរតនៈសីលាកោះនរា ស្ថិតនៅភូមិ កោះនរា សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ថ្នាក់ដឹកនាំ បុគ្គលិក...
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីប្រគល់-ទទួលរថយន្តសង្គ្រោះបន្ទាន់ ចំនួន៤គ្រឿង ជូនក្រសួងសុខាភិបាល អំណោយរបស់មូលនិធិសប្បុរសធម៌នៃស្នាមញញឹមនាពេលអនាគត “Future Smile Charitable Foundation” និងមូលនិធិ ពុនដារីកា “Pundarika Charity”, នាថ្ងៃទី២៥...
ភ្នំពេញ ÷ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំប្រចាំខែជាមួយបណ្ដាអនុប្រធាន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ តាមរយ:បណ្ដាញសង្គមសម្ដេចតេជោ មានប្រសាសន៍ថា នៅព្រឹក ថ្ងៃ២៥ខែកញ្ញា ឆ្នាំ២០២៤ ប្រជុំប្រចាំខែរវាងប្រធាន និងបណ្តាអនុប្រធានគណបក្សនិងថ្នាក់ដឹកនាំមួយចំនួន។ សម្ដេចតេជោបានបន្តថា ពេលចេញមកអនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីដើរជាមួយបន្តពិភាក្សាលើការងារខ្លះ។ សម្ដេចតេជោចោទសួរទៅកាន់បងប្អូនប្រជាពលរដ្ឋថា៖ បានអ្នកថតរូបថតបានប៉ុន្មានសន្លឹក សូមផ្តល់មតិតើខ្ញុំដូចកូនឬកូនដូចខ្ញុំដែលជាឪពុក?។
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៤ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញទស្សនាសារមន្ទីរ Forbbidden City ដែលជាអតីតព្រះបរមរាជវំាង របស់ប្រទេសចិន ស្ថិតនៅចំកណ្តាលរដ្ឋធានីប៉េកំាង ។ សារមន្ទីរ Forbbidden City ត្រូវបានកសាងនៅក្នុងឆ្នាំ១៤០៦ ដោយអធិរាជ Yongle នៃរាជវង្ស មីង (Ming) និងឈីង...
ភ្នំពេញ ៖ អាជ្ញាធរមីន និងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤បានសហការរៀបចំកិច្ច ប្រជុំធ្វើបច្ចុប្បន្នភាព នៃភាពជាប្រធាន និង ម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ាឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន និង ស្ថានភាពសកម្មភាពមីននៅកម្ពុជា។ ពាក់ព័ន្ធនឹងភាពជាប្រធានអនុសញ្ញាអូតាវ៉ា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានថ្លែងថា កម្ពុជា មានមោទកភាពដែលទទួលបានការគាំទ្រពីរដ្ឋភាគី និងអង្គការអន្តរជាតិនានា...
ភ្នំពេញ ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទាប្រារព្វពីធីអបអរសាទរទិវាជនមានពិការភាពគ- ថ្លង់កម្ពុជាលេីកទី១២ និងអន្តរជាតិលេីកទី៦៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ ” ប្រេីប្រាស់ភាសាសញ្ញានៅក្នុងសង្គមដេីម្បីជនមានពិការភាពគ-ថ្លង់ ទទួលបានសិទ្ធិ” នាថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤នេះ ក្រោមអធិបតីឯកឧត្ដម ជា សុមេធី រដ្ឋមន្រី្តក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា និង...
ភ្នំពេញ ៖ កម្លាំងជាង ២០០០នាក់ ចេញរក្សាសន្តិសុខក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅភ្នំពេញ អភិបាលរាជធានីក៏បានណែនាំឱ្យពង្រឹងសន្តិសុខពេលពលរដ្ឋចេញពីភ្នំពេញផងដែរ ដើម្បីរក្សាទ្រព្យសម្បត្តិជូនពលរដ្ឋពេលមិននៅផ្ទះ។ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំឱ្យអភិបាលខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចចំណុះគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ យកចិត្តទុកដាក់ក្នុងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងបុណ្យកឋិនទាន ពិសេសជួយមើលថែទ្រព្យសម្បត្តិជូនពលតដ្ឋ ខណៈដែលពលរដ្ឋចេញពីលំនៅដ្ឋាន ឬទីតាំងអាជីវកម្មដ្ឋាននៅភ្នំពេញទៅកាន់តាមបណ្ដាខេត្ត ឬស្រុកកំណើត។ ការណែនាំរបស់ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ...