នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឆ្លៀតចុះពិនិត្យតំបន់លិចទឹកដោយទឹកជំនន់ ព្រមទាំងពិនិត្យការដ្ឋានសាងសង់ទំនប់ទឹកកំពង់គោ និងការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងស្លាប់ នៅឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។ តាមរយៈបណ្ដាញសង្គមសម្ដេចធិបតីបានលើកឡើងថា «ថ្ងៃនេះឆ្លៀតឱកាសចុះពិនិត្យតំបន់លិចទឹកដោយទឹកជំនន់នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ព្រមទាំងពិនិត្យការដ្ឋានសាងសង់ទំនប់ទឹកកំពង់គោ និងការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងស្លាប់ នៅឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។ សម្ដេចបន្តថាទំនប់ស្ទាក់ទឹកទាំងពីរនេះ ពេលសាងសង់រួចរាល់អាចនឹងធានាទឹកសម្រាប់ការស្រោចស្រពផ្ទៃដីស្រែចំការរបស់ប្រជាពលរដ្ឋប្រមាណជាង១២ ម៉ឺនហិចតានៅរដូវប្រាំង។» សម្ដេចធិបតីបានបញ្ជាក់ថែមទៀតថា...
នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ លោកជំទាវ ឌី សុខីទីឃាយុកោ ភរិយាឯកឧត្តម ហ៊ុន ម៉ានិត ប្រធានមូលនិធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក រួមទាំងក្រុមការងារបានអញ្ជើញប្រគល់អណ្តូងទឹកស្អាតចំនួន៩ ជូនប្រជាពលរដ្ឋអាស្រ័យផលនៅ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ មានប្រសាសន៍សំណេះសំណាលមួយប្រជាពលរដ្ឋ ក្នុងពិធីប្រគល់អណ្តូងទឹកស្អាតទាំងអស់ លោកជំទាវប្រធានមូលនិធិបាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សំណាក់សម្ដេចតេជោ ហ៊ុន...
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងគណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងវៀងចន្ទន៍ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលបានប្រព្រឹត្តិទៅពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ដែលជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះ, នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤។ កិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាកិច្ចប្រជុំថ្នាក់ខ្ពស់បំផុតក្នុងវិស័យសុខាភិបាល ត្រូវបានរៀបចំឡើងរៀងរាល់២ឆ្នាំម្តង...
ត្បូងឃ្មុំ៖ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន រួមជាមួយក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកពញាក្រែក សហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ព្រះសង្ឃ យុវជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ បានរួមគ្នាដាំកូនត្នោត សរុប ៥៥៥៥ ដើម អមសងខាងផ្លូវ ប្រវែង ១៤០០ ម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ៧ ចាប់ពីភូមិសាស្រ្តភូមិស្បែកគឺ ទៅភូមិព្រះអណ្តូង ក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។...
មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ ថ្លែងថា ព្រឹត្តិការណ៍ប្រមូលផ្ដុំកំពូលរថយន្តទំនើបៗលំដាប់សេដ្ឋីដ៏ល្បីល្បាញលើពិភពលោក ដែលមានឈ្មោះថា GUMBALL 3000 ជាព្រឹត្តិការណ៍លើកស្ទួយកាន់តែខ្ពស់ដល់វិស័យទេសចរណ៍របស់កម្ពុជា។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ស្តីពីព្រឹត្តិការណ៍ប្រមូលផ្ដុំកំពូលរថយន្តទំនើបៗលំដាប់សេដ្ឋីដ៏ល្បីល្បាញលើពិភពលោក GUMBALL 3000 ដែលជាព្រឹត្តិការណ៍ជួបជុំកំពូលរថយន្តទំនើបៗ នឹងធ្វើឡើងនៅប្រទេសកម្ពុជានាពាក់ខែកញ្ញាខាងមុខ ក្រោមការរៀបចំរបស់ក្រុមហ៊ុនដ៏ល្បីបំផុតនៅកម្ពុជា តាមរយៈក្រុមហ៊ុន ជីបម៉ុង គ្រុប រួមសហការជាមួយនឹងក្រសួងទេសចរណ៍ និងសហការផ្សព្វផ្សាយរបស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន។ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍...
ឆ្លៀតក្នុងឱកាសចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តកំពង់ចាម ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពងសៀម នៅថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០២៤នេះ បានប្រគល់រថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿង និងរថយន្តពេទ្យសង្គ្រោះបន្ទាន់ចំនួន១ គ្រឿងដល់រដ្ឋបាលខេត្តកំពង់ចាមដែលតំណាងដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន...
យោងតាមប្រសាសន៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃ កងយោធពលខេម រភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចេញបទបញ្ជាឲ្យកងឯកភាពចំណុះកងទ័ពជើងគោកត្រៀមកម្លាំង សម្ភារ:សង្គ្រោះ និងមធ្យោបាយដឹកជញ្ជូនសម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយទឹកជំនន់។ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក បានដាក់បទបញ្ជាបន្ទាន់ ឲ្យកម្លាំងទ័ពទាំងអស់ នៃបញ្ជាការដ្ឋានទ័ពពិសេស...
ក្រោយពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ធ្វើបទបង្ហាញរបាយការណ៍ក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម CLV-DTA រួចមក បានធ្វើឲ្យពលរដ្ឋតាមមូលដ្ឋាន មានការយល់ច្បាស់អំពីដំណើរការកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV DTA និងជំរុញខេត្តទាំងបួនរួមមាន៖ ខេត្តរតនាគិរី មណ្ឌលគិរី ស្ទឹងត្រែង និងខេត្តក្រចេះមានការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍។ បើតាមពលរដ្ឋមកពីខេត្តកណ្តាល និងខេត្តព្រៃវែង បានថ្លែងប្រាប់BTV នៅថ្ងៃទី១០ ខែសីហានេះ បានថ្លែងថា នៅពេលនេះ យើងទាំងអស់គ្នាជាពលរដ្ឋតាមមូលដ្ឋាន...
អ្នកនយោបាយលើកឡើងថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) ជាស្ពានធ្វើឱ្យខេត្តទាំង៤មានរចនាសម្ព័ន្ធ និងរូបវ័ន្តកាន់តែច្រើនជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ស្របពេលមជ្ឈដ្ឋាននានាបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) មានមេដឹកនាំគណបក្សនយោបាយ បានប្រាប់BTVឱ្យដឹងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ថា ក្នុងនាមគណបក្សនយោបាយដែលមាននិន្នាការផ្សេងគ្នា ប៉ុន្តែបានមើលឃើញពីសក្តានុពលដែលនឹងលេចចេញជារូបរាងស្ទើរគ្រប់វិស័យ។ ក្នុងនោះ លោក ហួត សុខដុម ប្រធានស្ដីទីគណបក្សនគរប្រជាធិបតេយ្យ លើកឡើងថា កិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ CLV នេះ គឺជួយឱ្យមានការអភិវឌ្ឍន៍ដូចទៅនឹងតំបន់ទីប្រជុំជន រួមមានហេដ្ឋារចនាសម្ព័ន្ធជាដើម ដែលឆ្លុះបញ្ចាំងពីសុខសន្តិភាពនៅតំបន់នោះ។ ជាមួយគ្នា...
តំណាងឲ្យអ្នករកស៊ីក្នុងវិស័យស្វាយចន្ទី និងវិស័យឧស្សាហកម្មកាត់ដេរ បានគាំទ្រចំពោះការអនុវត្តកម្មវិធី និងគម្រោងក្រោមក្របខណ្ឌនៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដែលជាគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ១៩៩៩ ដើម្បីជំរុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។ លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា បានចាប់អារម្មណ៍លើចំណុចមួយក្នុងវីដេអូបកស្រាយដោយលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV នោះគឺកិច្ចសម្រួលពាណិជ្ជកម្ម។ លោកបានលើកឡើងថា បើនិយាយដល់វិស័យស្វាយចន្ទីសម្រាប់ការឆ្លងកាត់ព្រំដែន...