ភ្នំពេញ៖ នៅក្នុងរបាយការណ៍នៃកិច្ចប្រជុំខែកញ្ញា ដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមខុងារសាធារណៈ បានបង្ហាញថា ក្រសួងមុខងារសាធារណៈនឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ជូនក្រសួង ស្ថាប័ន ចំនួន៤ រួមមាន៖ ក្រសួងកសិកម្ម ចំនួន ១០០០នាក់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចំនួន ៦០៧នាក់ (រតនាគារជាតិ ចំនួន ១០០នាក់, ពន្ធដា ចំនួន ២៥៧នាក់, គយ...
សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.) ទទួលបានចំណេះដឹងថ្មីៗ ពីគ្រូពេទ្យប្រទេសចិន ក្នុងការទប់ស្កាត់ និងបង្ការជំងឺត្រូពិច តាមរយៈសិក្ខាសាលាចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅសណ្ឋាគារ បាន បាន រាជធានីភ្នំពេញ។ បើតាមប្រសាសន៍ឯកឧត្តមបណ្ឌិត ហេង សុខគង់ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានថ្លែងក្នុងពិធីបិទសិក្ខាសាលាស្តីបច្ចេកទេសទប់ស្កាត់ និងគ្រប់គ្រងជំងឺត្រូពិច នាថ្ងៃទី២៧ ខែកញ្ញានេះ បានឱ្យដឹងថា ការចែករំលែកបទពិសោធន៍របស់ក្រុមវេជ្ជបណ្ឌិតមកពីខេត្តហៃណានប្រទេសចិន បានផ្តល់ឱ្យសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាលនេះ...
នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ និស្សិតអាហារូបករណ៍ អ.ម.ត បានចូលរួមជាមួយចាស់ទុំនៅក្នុងភូមិ ធ្វើការវេចនំអន្សមជ្រូក នំអន្សមចេក នំគម និងនំបត់ ជាដើម សម្រាប់ចែកចាយដល់ញាតិសណ្តាន និងប្រគេនព្រះសង្ឃគង់ទីវត្តអារាម និងទុកបរិភោគ នៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ។ ជាការពិតណាស់ ប្រពៃណីវេចនំអន្សមក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះត្រូវបានថែរក្សាយ៉ាងខ្ជាប់ខ្ជួនពីមួយជំនាន់ទៅមួយជំនាន់ ហើយចំណេះដឹងនៃការវេចនំអន្សមនេះក៏ត្រូវបានផ្ទេរពីមួយជំនាន់ទៅមួយជំនាន់ផងដែររហូតមកដល់ពេលបច្ចុប្បន្ន។ ក្រៅពីឱកាសនៃបុណ្យភ្ជុំបិណ្ឌ ដូនតាខ្មែរក៏មានប្រពៃណីវេចនំអន្សមនៅក្នុងឱកាសនៃពិធិបុណ្យចូលឆ្នាំថ្មី ពិធីមង្គលការ និងពិធីបុណ្យទានផ្សេងៗទៀត ហើយនំអន្សមមានដើមកំណើតតាំងពីបរមបុរាណកាល យូរលង់ណាស់មកហើយ ៕
ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារបានដឹកនាំមន្ដ្រីរាជការក្រោមឱវាទនាំយក នូវទេយ្យទាន និងបច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឃ នៅវត្តកែវសិក្ខាគីរីស្វារៈ ហៅវត្តប្រាសាទព្រះវិហារ ស្ថិតលើកំពូលភ្នំដងរ៉ែក ក្នុងភូមិសាស្ដ្រឃុំស្រអែម ស្រុកជាំក្សាន្ដ ក្នុងថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌ វេនទី៩ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងឱកាសនោះឯកឧត្ត គីម រិទ្ធី...
បន្ទាប់ពីព្យាយាម ៥ដង អតីតរដ្ឋមន្ត្រីការពារជាតិ លោក Shigeru Ishiba នឹងដឹកនាំគណបក្សប្រជាធិបតេយ្យសេរី (LDP) និងប្រទេសជប៉ុន។ អ្នកនយោបាយជើងចាស់ លោក Ishiba ដែលបានកាន់តំណែងជាអគ្គលេខាធិការបក្សផងដែរនោះ បានឈ្នះការបោះឆ្នោតជ្រើសរើសប្រធានបក្ស LDP នៅថ្ងៃសុក្រនេះ ដោយបានយកឈ្នះរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ច លោក Sanae Takaichi ក្នុងការបោះឆ្នោតជុំទី២ ហើយនឹងត្រូវតែងតាំងជានាយករដ្ឋមន្ត្រី នៅសប្តាហ៍ក្រោយ បន្ទាប់ពីការបោះឆ្នោតសភា៕
ក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បានយកឈ្នះក្រុមម្ចាស់ផ្ទះសមាគមកីឡាខេត្តមណ្ឌលគិរី ៣-០ ក្នុងជំនួបបើកឆាកពូលG នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ (ថ្នាក់ខេត្ត) ស្របពេលក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្ទឹងត្រែង និងសមាគមកីឡាបាល់ទាត់ខេត្តកំពង់ធំ បានត្រឹមចែកគ្នា ១ពិន្ទុពីការប្រកួតដំបូង ក្នុងពូលF កាលពីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ។ សម្រាប់ការប្រកួតនៅទីលានអនុវិទ្យាល័យ ហ៊ុន សែន...
នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានធ្វើការណែនាំអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាននីមួយៗ ត្រូវរួមគ្នាថែការពាររក្សាឲ្យបាននូវគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ដើម្បីធានាបានការពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។ លោក សុខ សម្បត្តិ បានលើកឡើងថា សាលាសង្កាត់ នគរបាល អាវុធហត្ថខណ្ឌ...
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ គ្រោះទឹកជំនន់បានបង្កផលប៉ះពាល់ដល់ដំណាំនៅក្នុងខេត្តចំនួន ៧ ជាអាថិ៍៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងខេត្តសៀមរាប។ នេះបើតាមលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោកជំទាវ អ៊ឹម រចនា បានបញ្ជាក់ថា គ្រោះទឹកជំនន់បានបង្ក...
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា ក្នុងការពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារ, នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកមកបង្ហាញអំពីខ្លឹមសារ នៃអត្ថន័យបទ “នគររាជ” បទភ្លេងជាតិរបស់ព្រះរាជាណាចក្រកម្ពុជា និពន្ធដោយ ព្រះសង្ឃរាជជួនណាត ដែលជាបទចំរៀងជាតិខ្មែរ និងដួងព្រលឹងជាតិ បង្ហាញពីសិរីសួស្តី ភាពរឹងមាំ រុងរឿង...
ភ្នំពេញ ៖ ទីតាំងឃ្លាំងស្តុកម៉ូតូអាគុយនិងកង់អាគុយ គ្រប់ប្រភេទមួយកន្លែងដែលស្ថិតនៅខណ្ឌជ្រោយចង្វារ ត្រូវអគ្គិភ័យឆាបឆេះទាំងស្រុង ក្រោយសមត្ថកិច្ចជំនាញជួយអន្តរាគមន៍បាញ់ពន្លត់ដោយប្រើរយៈពេលជាង ១ម៉ោង ។ កាលពីវេលាម៉ោង១៧ និង៤០នាទី ល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ មានករណីអគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់អាគុយនិងម៉ូតូអាគុយគ្រប់ប្រភេទមួយកន្លែង នៅមហាវិថី អភិវឌ្ឍន៍ ( OCIC) ដែលស្ថិតភូមិដើម គ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និង សមត្ថកិច្ចហើយសមត្ថកិច្ចក្នុងមូលដ្ឋានក៏បានសហការជាមួយសមត្ថកិច្ចជំនាញជួយអន្តរាគមន៍យ៉ាងញាប់ដៃញាប់ជើង...