បន្ទាប់ពីព្យាយាម ៥ដង អតីតរដ្ឋមន្ត្រីការពារជាតិ លោក Shigeru Ishiba នឹងដឹកនាំគណបក្សប្រជាធិបតេយ្យសេរី (LDP) និងប្រទេសជប៉ុន។ អ្នកនយោបាយជើងចាស់ លោក Ishiba ដែលបានកាន់តំណែងជាអគ្គលេខាធិការបក្សផងដែរនោះ បានឈ្នះការបោះឆ្នោតជ្រើសរើសប្រធានបក្ស LDP នៅថ្ងៃសុក្រនេះ ដោយបានយកឈ្នះរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ច លោក Sanae Takaichi ក្នុងការបោះឆ្នោតជុំទី២ ហើយនឹងត្រូវតែងតាំងជានាយករដ្ឋមន្ត្រី នៅសប្តាហ៍ក្រោយ បន្ទាប់ពីការបោះឆ្នោតសភា៕
ក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បានយកឈ្នះក្រុមម្ចាស់ផ្ទះសមាគមកីឡាខេត្តមណ្ឌលគិរី ៣-០ ក្នុងជំនួបបើកឆាកពូលG នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ (ថ្នាក់ខេត្ត) ស្របពេលក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្ទឹងត្រែង និងសមាគមកីឡាបាល់ទាត់ខេត្តកំពង់ធំ បានត្រឹមចែកគ្នា ១ពិន្ទុពីការប្រកួតដំបូង ក្នុងពូលF កាលពីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ។ សម្រាប់ការប្រកួតនៅទីលានអនុវិទ្យាល័យ ហ៊ុន សែន...
នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានធ្វើការណែនាំអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាននីមួយៗ ត្រូវរួមគ្នាថែការពាររក្សាឲ្យបាននូវគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ដើម្បីធានាបានការពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។ លោក សុខ សម្បត្តិ បានលើកឡើងថា សាលាសង្កាត់ នគរបាល អាវុធហត្ថខណ្ឌ...
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ គ្រោះទឹកជំនន់បានបង្កផលប៉ះពាល់ដល់ដំណាំនៅក្នុងខេត្តចំនួន ៧ ជាអាថិ៍៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងខេត្តសៀមរាប។ នេះបើតាមលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោកជំទាវ អ៊ឹម រចនា បានបញ្ជាក់ថា គ្រោះទឹកជំនន់បានបង្ក...
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា ក្នុងការពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារ, នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកមកបង្ហាញអំពីខ្លឹមសារ នៃអត្ថន័យបទ “នគររាជ” បទភ្លេងជាតិរបស់ព្រះរាជាណាចក្រកម្ពុជា និពន្ធដោយ ព្រះសង្ឃរាជជួនណាត ដែលជាបទចំរៀងជាតិខ្មែរ និងដួងព្រលឹងជាតិ បង្ហាញពីសិរីសួស្តី ភាពរឹងមាំ រុងរឿង...
ភ្នំពេញ ៖ ទីតាំងឃ្លាំងស្តុកម៉ូតូអាគុយនិងកង់អាគុយ គ្រប់ប្រភេទមួយកន្លែងដែលស្ថិតនៅខណ្ឌជ្រោយចង្វារ ត្រូវអគ្គិភ័យឆាបឆេះទាំងស្រុង ក្រោយសមត្ថកិច្ចជំនាញជួយអន្តរាគមន៍បាញ់ពន្លត់ដោយប្រើរយៈពេលជាង ១ម៉ោង ។ កាលពីវេលាម៉ោង១៧ និង៤០នាទី ល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ មានករណីអគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់អាគុយនិងម៉ូតូអាគុយគ្រប់ប្រភេទមួយកន្លែង នៅមហាវិថី អភិវឌ្ឍន៍ ( OCIC) ដែលស្ថិតភូមិដើម គ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និង សមត្ថកិច្ចហើយសមត្ថកិច្ចក្នុងមូលដ្ឋានក៏បានសហការជាមួយសមត្ថកិច្ចជំនាញជួយអន្តរាគមន៍យ៉ាងញាប់ដៃញាប់ជើង...
ភ្នំពេញ ៖ ការិយាល័យកយកា-KOICA ប្រចាំកម្ពុជា នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបើកវគ្គតម្រង់ទិសមុនចេញដំណើរ សម្រាប់មន្ត្រីរដ្ឋាភិបាលកម្ពុជា មកពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ព្រមទាំងភ្នាក់ងារកម្មសិទ្ធិបញ្ញានិងមន្ត្រីកម្មសិទ្ធិបញ្ញា ក្នុងវិស័យឯកជន ដែល ត្រូវបានជ្រើសរើសសម្រាប់វគ្គបណ្តុះបណ្តាលស្តីពី”ការកសាងសមត្ថភាពសម្រាប់កម្មសិទ្ធិបញ្ញា និងប្រព័ន្ធកម្មវិធីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្មនៅកម្ពុជាសម្រាប់ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥” ចាប់ពីថ្ងៃទី៦-១៧ ខែតុលា ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ។ គោលបំណងនៃកម្មវិធីបណ្តុះបណ្តាលនេះគឺដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា តាមរយៈការពង្រឹងសមត្ថភាពរបស់អ្នកជំនាញកម្មសិទ្ធិបញ្ញា ក្នុងការបង្កើត...
ភ្នំពេញ ៖ ទិវាកម្ពុជា គឺជាព្រឹត្តិការណ៍វប្បធម៌មួយដែលមានគោលបំណងថែរក្សា និងលើកតម្កើងបេតិកភណ្ឌខ្មែរ បង្រួបបង្រួមគ្នារវាងសហគមន៍ តាមរយៈសិល្បៈប្រពៃណី តន្ត្រី និងការសម្តែងនានា ព្រមទាំងលើកកម្ពស់ទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅ ដើម្បីឲ្យវប្បធម៌ប្រវត្តិសាស្ត្ររបស់កម្ពុជាកាន់តែសម្បូរបែប។ ក្រុង សាន់ ហ្វ្រានស៊ីស្កូ, កាលីហ្វ័ញ៉ា (San Francisco, CA) – ចំកណ្តាលទីប្រជុំជននៃតំបន់ Union Square នឹងមានទស្សនីយភាពដ៏រស់រវើករួមជាមួយតន្ត្រី និងម្ហូបអាហារយ៉ាងសម្បូរបែបពីប្រទេសកម្ពុជា នៅថ្ងៃទី ២៨...
ភ្នំពេញ ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួប លោក ជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារនាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបលោកជំទាវ...
ទោះបីជារដ្ឋាភិបាលបានប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ហើយក៏ដោយ ក៏ ក្រុមប្រឆាំងជ្រុលនិយមនៅតែអង្កៀមខាំមិនលែង ចំពោះរឿងទឹកដីព្រំដែននេះ ដោយបានលើកហេតុផលផ្សេងៗច្រើនរាប់មិនអស់ដើម្បីបំភ្លៃការពិត បំផុលបំផុសញុះញង់បង្កភាពវឹកវរសង្គម។ តើអ្វីជាចេនាពិតប្រាកដរបស់ក្រុមប្រឆាំជ្រុលនិយមក្នុងការបន្តវាយប្រហាររឿងCLVនេះ? លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា គ្រប់សកម្មភាពក្រុមប្រឆាំងធ្វើឡើង តែងមានបំណងចង់ឱ្យពលរដ្ឋមានការយល់ច្រឡំ និងមិនមានទំនុកចិត្តលើរដ្ឋាភិបាល តាមរយៈការប្រើប្រាស់រូបភាពសន្លឹកបៀរដដែលៗដូចជា បញ្ហាព្រំដែន ទឹកដី និងជនអន្តោប្រវេសន៍ជាជាដើម ទោះបីជារដ្ឋាភិបាលធ្វើការដឹកនាំប្រទេសរីកចម្រើនរុងរឿង ការពារទឹកដី អធិបតេយ្យ ឯករាជ្យ...