មន្ទីរពេទ្យកាល់ម៉ែត នៃក្រសួងសុខាភិបាល និងសមាគមវះកាត់រោគស្ត្រីអាស៊ីប៉ាស៊ីហ្វិច បានបើកសន្និសីទអន្តរជាតិស្តីពី «ជំនាញវះកាត់ចោះជំងឺរោគស្ត្រី» (Advanced Minimal Invasive Gynecologic Workshop) នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ។ លោកវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្រី្ត មនី្ទរពេទ្យកាល់ម៉ែត បានឲ្យដឹងថា សន្និសីទនាថ្ងៃនេះ ប្រារព្ធឡើងដើម្បីចូលរួមក្នុងការបង្កើនចំណេះដឹងដល់វេជ្ជបណ្ឌិតឯកទេសផ្នែក សម្ភព និងរោគស្ត្រីក៏ដូចជាការលើកកម្ពស់សុខមាលភាពប្រជាជនកម្ពុជា ស្របតាមយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល។ សន្និសីទថ្ងៃ...
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយ ក្រុមគ្រូពេទ្យសហរដ្ឋអាមេរិក សង្គ្រោះវេជ្ជសាស្រ្តអន្តរជាតិ (IMR) បានចុះ ពិនិត្យសុខភាព ជូនប្រជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋានខណ្ឌ៧មករា ក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ កក្កដា ដល់ថ្ងៃទី១ សីហា ឆ្នាំ២០២៤ ដែលមានប្រជាជាពលរដ្ឋសរុបចំនួន១១៦៦៥គ្រួសារ។ កម្មវិធីប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម យស់ ផានីតា ទីប្រឹក្សាររបស់អង្គការសង្គ្រោះវេជ្ជសាស្រ្តអន្តរជាតិ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានបន្តចុះផ្សព្វផ្សាយ ស្ដីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ និង “កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” ធ្វើឡើងនៅនៅវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា ចិន ខេត្តព្រះសីហនុ ដោយមានវត្តមានចូលរួមពីសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សរុបប្រមាណជិត ៣០០នាក់។ ឯកឧត្តម...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួងប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំប្រារព្ធពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងកិច្ចប្រជុំនាព្រឹកនេះក៏មានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ...
ក្រុមកីឡាម៉ូតូទឹកជម្រើសជាតិកម្ពុជា ដឹកនាំដោយវីរកីឡាករ សាលី អ៊ូមើត និងជាអគ្គលេខាធិការសហព័ន្ធ ដណ្ដើមបានមេដាយ ៦គ្រឿង ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពានរង្វាន់ពិភពលោក WATERJET World Series 2024 ជុំទី១ នៅទីក្រុង Ostrow Warcki ប្រទេសប៉ូឡូញ រួមមានមេដាយមាស ២ ប្រាក់ ២ និងសំរឹទ្ធ ២ បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ។...
ឯកឧត្តម ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានចាត់ទុកការប្រកួតលក្ខណៈអន្ដរជាតិតាម Online នៅសាធារណរដ្ឋកូរ៉េ គឺជាឱកាសមួយដ៏ល្អ ដើម្បីតាមដាន និងវាស់ស្ទង់សមត្ថភាពកីឡាករ-កីឡាការិនីកម្ពុជា ជាមួយបណ្ដាប្រទេសជាច្រើនលើពិភពលោក ដោយមិនបាច់ចំណាយ ។ ការលើកឡើងនេះ បន្ទាប់ពីសហព័ន្ធ បានបញ្ជូនកីឡាករ-កីឡាការិនីចូលរួមកម្មវិធី Korea OPEN AEROBIC Gymnastics Video Online Competition 2024 កាលពីចុងសប្ដាហ៍កន្លងទៅ និងទទួលបានមេដាយ ២គ្រឿង រួមមានមេដាយប្រាក់ ១ លើវិញ្ញាសា Trio (ទ្រីយ៉ូ) ដោយកីឡាការិនី...
ភ្នំពេញ៖ ឯកឧត្តម ប៊ូ ជុំសិរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានបង្ហាញសុទិដ្ឋិនិយមថា កីឡាបេស្បលហ្វាយ ដែលទើបតែនាំមកដល់ប្រទេសកម្ពុជា ដោយសហព័ន្ធកីឡាបេស្បលកម្ពុជា នៅពេលខាងមុខនេះ នឹងក្លាយជាប្រភេទកីឡាសក្កានុពលមួយនៅកម្ពុជា ។ដ្បិតកីឡាមួយប្រភេទនេះ ងាយស្រួលលេង ដែលអាចលេងនៅតាមទីសាធារណៈក៏បាន មិនតម្រូវទីលានស្តង់ដា ដូចប្រភេទកីឡាមួយចំនួននោះឡើយ ។ ការថ្លែងលើកឡើងរបស់អនុរដ្ឋលេខាធិការ ក្រសួងងប់រំយុវជន និងកីឡា បានធ្វើឡើង នាឱកាសអញ្ជើញ ចូលរួមក្នុងកម្មវិធីប្រកួតបេស្បលហ្វាយមិត្តភាព ដើម្បីផ្សព្វផ្សាយ...
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ធនាគារជាតិនកម្ពុជា អំពាវនាវដល់ក្រសួង-ស្ថាប័ន រោងចក្រ-សហគ្រាស គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាពិសេស បងប្អូនប្រជាពលរដ្ឋ សូមបន្តប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការផ្សេងៗ ដើម្បីចូលរួមលើកកម្ពស់ប្រាក់រៀលឲ្យកាន់តែប្រសើរ។ ឯកឧត្តម យឹម លាភ ទេសាភិបាលរងធនាគារជាតិនកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ប្រាក់រៀល ប្រព័ន្ធ បាគង និងខេអេចហ្សូអរ”នៅខេត្តស្វាយរៀង ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២៤ នេះថា...
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី និងប្រតិភូក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ នៅមណ្ឌលសុខភាពបាសាក់ មនី្ទរពេទ្យបង្អែកសាមគ្គីរំដួល មនី្ទរពេទ្យខេត្តស្វាយរៀង និងជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ បុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្តស្វាយរៀង នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ នាឱកាសចុះពិនិត្យនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងមនី្ទរពេទ្យខេត្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមកោតសរសើរ ជូនចំពោះមន្រ្តីសុខាភិបាល ដែលបានបម្រើសេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី...
នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពីបញ្ចប់ពិធិសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៅខេត្តស្វាយរៀង ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូសុខាភិបាល បានអញ្ជើញឆ្លៀតឱកាសបន្ថែម ចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពមូលដ្ឋានសុខាភិបាល នៅតាមផ្លូវត្រឡប់ទៅរាជធានីភ្នំពេញវិញ ដើម្បីអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យការផ្តល់សេវាសុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដ្ឋាន។ ក្នុងអំឡុងពេលនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កេតឃើញថា មានវត្តមានបុគ្គលិក ដែលកំពុងបំពេញភារកិច្ចរបស់ខ្លួន ទៅតាមជំនាញនីមួយៗ។ ឯកឧត្តមសាស្រ្តាចារ្យ...