ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិងកំពុងគាំទ្រ នៃការចូលរួមចំណែក ដើម្បីឲ្យកម្ពុជាអាចឈានទៅសម្រេចបាននូវគោល ដៅអភិវឌ្ឍន៍ ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ សំដៅប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់។ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុង ជំនួបពិភាក្សាការងារ ជាមួយលោកស្រី ចាន់ថាល វង់ (Chantale Wong) នាយកប្រតិបត្តិតំណាងសហរដ្ឋអាម៉រិក នៃក្រុមប្រឹក្សា នាយកប្រតិបត្តិធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នេះថា ឯកឧត្ដមបានថ្លែងអំណរគុណ...
គិតត្រឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ ស្លាកសញ្ញា ផ្ទាំងប៉ាណូ តូចធំ ដែលផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ នៅតាមផ្លូវសាធារណៈនានា ក្នុងខេត្តពោធិ៍សាត់ ត្រូវបានរុះរើចេញអស់ស្ទើរទាំងស្រុង ជាពិសេសតាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំងរហូតដល់ ព្រំប្រទល់ខេត្តបាតដំបង ដែលស្ថិតក្នុងស្រុកក្រគរ ក្រុងពោធិ៍សាត់ និងស្រុកបាកាន ។ ហើយស្លាកសញ្ញា ផ្ទាំងប៉ាណូ ផ្សព្វផ្សាយស្រាបៀរ និងគ្រឿងស្រវឹង ដែលនៅសេសសល់នឹងត្រូវរុះរើចេញជាបន្តបន្ទាប់ ។ ចំពោះការអនុវត្តន៍ការរុះរើ ស្លាកសញ្ញា...
នៅក្នុងកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ CTB ដែលមានអ្នកជំនាញមកពីគ្រប់ភាគីពាក់ព័ន្ធក្រសួងស្ថាប័ននិងផ្នែកឯកជន បានបើកកិច្ចពិភាក្សា រកគន្លឹះដោះស្រាយ ជំរុញវិស័យទេសចរណ៍កម្ពុជា និងធនារក្សាបាននូវការមានកំណើនភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា ទាំងនៅក្នុងរដូវភ្ញៀវទេសចរដើរកម្សាន្តតិចតូចផង និងរដូវភ្ញៀវច្រើនផង។ លោកឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារវិស័យទេសចរណ៍ (ក្រុម ខ) នៃវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន បានថ្លែងប្រាប់BTV នៅថ្ងៃទី២៦ ខែកក្កដានេះថា នៅក្នុងកិច្ចប្រជុំលើកដំបូងរបស់ CTBនេះ មានតំណាងស្ថាប័នរដ្ឋ និងមានតំណាងសមាគមទេសចរណ៍ធំៗ ព្រមទាំងមានថ្នាក់ដឹកនាំក្រុមហ៊ុនធំក្នុងវិស័យទេសចរណ៍ប្រមាណជាង២៥០រូប...
នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញនេះ ឯកឧត្ដមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ អគ្គនាយករង និងជាប្រធានក្រុមការងាររៀបចំត្រួតពិនិត្យ បើកប្រអប់សំបុត្រតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯកអគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំក្រុមការងារ ចុះបើកប្រអប់សំបុត្រនៅប៉ុស្ដិ៍នគរបាលច្រកទ្វារអន្ដរជាតិអូរយ៉ាដាវ នៃនាយកដ្ឋានច្រកទ្វារទី២ និងបាននាំយកនូវស្លាកសញ្ញាផ្សព្វផ្សាយអំពីការទទួលឆ្លើយតប (GDI Hotline) របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ទៅបិទនៅប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែងចំនួន ៦ទីតាំង។ នាឱកាសនោះឯកឧត្ដមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តមឧត្ដមសេនីយ៍ឯកអគ្គនាយកដល់មន្រ្តីនគរបាលអន្តោប្រវេសន៍ដែលប្រចាំការនៅទីនោះផងដែរ។ ជាមួយគ្នានេះដែរឧត្តមសេនីយ៍ឯក ណុប...
ក្នុងគោលដៅបញ្ចៀសព័ត៌មានក្លែងក្លាយ ក៏ដូចជាចៀសវាងការញុះញុង់ បំភ្លៃការពិតរបស់ក្រុមជ្រុលនិយមមួយចំនួន។ សហភាពសិទ្ធិកម្មករកម្ពុជា គ្រោងនឹងចុះទៅផ្សព្វផ្សាយព័ត៌បន្ថែមជុំវិញកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម...
នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ត្រឹន ថាន់មិញ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។ ក្នុងជំនួបពិភាក្សាគ្នានោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនៃស្ថាប័ននិតិបញ្ញត្តិនៃប្រទេសទាំងពីរកម្ពុជា វៀតណាម ក្នុងនោះភាគីទាំងពីរបានផ្តល់នូវតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការនៃស្ថាប័ន ក៏ដូចជាការផ្លាស់ប្តូរការរៀបចំនូវការកសាងច្បាប់ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងគណៈកម្មការនានា របស់រដ្ឋសភា និងព្រឹទ្ធសភានៃប្រទេសទាំងពីរ។...
តាមរយៈជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម ភាគីទាំងពីរបានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តរក្សាឱ្យបាននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ...
នៅល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ដដែលនេះ ឯកឧត្តម លឿង គឿង ប្រធានគណៈប្រចាំការនៃគណៈលេខាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ក៏បានទទួលសម្ដែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងបានទទួលស្វាគមន៍អាហារពេលល្ងាចជាមិត្តភាព។ ក្នុងកិច្ចសំណេះសំណាលនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាខ្ពស់ ចំពោះគុណតម្លៃដែល ឯកឧត្តម ង្វៀន ហ្វូជុង គឺជាមនុស្សគំរូរបស់ប្រជាជនវៀតណាម ហើយក៏ជាការចងចាំមួយ នៃតម្លៃរបស់លោកក្នុងការដឹកនាំគណបក្ស ប្រជាជន...
នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ត្រឹន ថាន់មិញ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងជំនួបពិភាក្សាគ្នានោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនៃស្ថាប័ននិតិបញ្ញត្តិ នៃប្រទេសទាំងពីរកម្ពុជាវៀតណាម ក្នុងនោះភាគីទាំងពីរបានផ្តល់នូវតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍នៃការកសាងការកសាងច្បាប់ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌជំនាញរបស់គណៈកម្មការនានា របស់រដ្ឋសភា និងព្រឹទ្ធសភានៃប្រទេសទាំងពីរ ក៏ដូចជាអគ្គលេខាធិការដ្ឋាន។ ភាគីទាំងពីរក៏បានគាំទ្រគ្នាទៅវិញទៅមកចំពោះលទ្ធផលដែលទទួលបានជាផ្លែផ្កាកន្លងមក តាមរយៈកិច្ចសហប្រតិបត្តិការជាន់ខ្ពស់...
ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ សាលាមធ្យមវិចិត្រសិល្បៈ ជាង១០០នាក់ ត្រៀមសម្តែងសិល្បៈទស្សនីយភាព ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់គម្រោងប្រវតិ្តសាស្រ្តព្រែកជីកហ្វូណន តេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោង៩ និង៩នាទីព្រឹក។ ក្នុងនាមជាថ្នាក់ដឹកនាំសាលាមធ្យមវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ហេង កំសាន្ត នាយកសាលាមធ្យមវិចិត្រសិល្បៈ បានថ្លែងប្រាប់BTV ព័ត៌មាននៅថ្ងៃនេះថា ក្រោមការដឹកនាំចង្អុលបង្ហាញរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ...