ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី និងប្រតិភូក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ នៅមណ្ឌលសុខភាពបាសាក់ មនី្ទរពេទ្យបង្អែកសាមគ្គីរំដួល មនី្ទរពេទ្យខេត្តស្វាយរៀង និងជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ បុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្តស្វាយរៀង នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ នាឱកាសចុះពិនិត្យនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងមនី្ទរពេទ្យខេត្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមកោតសរសើរ ជូនចំពោះមន្រ្តីសុខាភិបាល ដែលបានបម្រើសេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី...
នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពីបញ្ចប់ពិធិសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៅខេត្តស្វាយរៀង ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូសុខាភិបាល បានអញ្ជើញឆ្លៀតឱកាសបន្ថែម ចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពមូលដ្ឋានសុខាភិបាល នៅតាមផ្លូវត្រឡប់ទៅរាជធានីភ្នំពេញវិញ ដើម្បីអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យការផ្តល់សេវាសុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដ្ឋាន។ ក្នុងអំឡុងពេលនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កេតឃើញថា មានវត្តមានបុគ្គលិក ដែលកំពុងបំពេញភារកិច្ចរបស់ខ្លួន ទៅតាមជំនាញនីមួយៗ។ ឯកឧត្តមសាស្រ្តាចារ្យ...
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងចុះត្រួតពិនិត្យវឌ្ឍនភាពការងារកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ មានផ្លូវ និងសំណង់សិល្បការ្យ នៅភូមិ ប៊ុន រ៉ានី សែនជ័យ ដំណាក់ត្រយឹង ដែលជាតំបន់ដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមផងដែរពីថ្នាក់ដឹកនាំក្រសួង អភិបាលរងខេត្ត អាជ្ញាធរពាក់ព័ន្ធ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ។ ក្នុងឱកាសនោះ...
ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកលទ្ធផលការងារគណបក្សខែកក្កដា និងលើកទិសដៅភារកិច្ច ខែសីហា ឆ្នាំ២០២៤ នៅមន្ទីរគណបក្សខេត្ត, នាព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៤។ ក្នុងកិច្ចប្រជុំខាងលើនេះ មានការអញ្ជើញចូលរួមនាឱកាសនោះរួមមាន ឯកឧត្តម អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្ត ក្រុមការងារចុះជួយមូលដ្ឋានខេត្ត-ក្រុង ស្រុក-ឃុំ-សង្កាត់ ឯកឧត្តម...
នៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្មក់អញ្ជើញចុះពិនិត្យវឌ្ឍនភាពរបស់សាលាអនុវត្ត នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បន្ទាប់ពីរាជរដ្ឋាភិបាលថ្មីមានគោលនយោបាយដាក់ឱ្យអនុវត្តសាកល្បងនូវសាលាគំរូមួយចំនួននោះ។ ក្នុងពិធីចុះពិនត្យដោយផ្ទាល់មិនឱ្យដឹងមុនបែបនេះ សម្តេចធិបតី បានមានប្រសាសន៍ថា មូលដ្ឋានរឹងមាំខាងវិស័យអប់រំ គឺត្រូវពង្រឹងពីក្រោមឡើងទៅ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានស្តាប់របាយការណ៍នានាដោយចង់ដឹងពីតម្រូវការបន្ថែមពីលោក នាយក លោកគ្រូ អ្នកគ្រូ ដើម្បីឱ្យគោលនយោបាយពង្រឹងវិស័យអប់រំ តាមគោលនយោបាយពង្រឹង វិស័យអប់រំ ឱ្យកាន់តែមានប្រសិទ្ធភាព។ គួរបញ្ជាក់ថា...
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយឯកឧត្តម Lee Cheol-Woo អភិបាលខេត្តក្យង់សាំងប៊ូកដូនៃសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជំនួបនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលខេត្តក្យង់សាំងប៊ូកដូ នៃសាធារណរដ្ឋកូរ៉េក្នុងជំនួបប្រគល់-ទទួលរថយន្តពន្លត់អគ្គិភ័យចំនួន ១០ គ្រឿងក្រោមការសម្របសម្រួលរបស់អង្គការចលនាភូមិថ្មីនៃសាធារណរដ្ឋកូរ៉េ។ ឆ្លៀតក្នុងឱកាសនោះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមកលើវិស័យការងារឱ្យកាន់តែប្រសើរបន្ថែមទៀតដើម្បីវឌ្ឍនភាពសង្គម...
ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បង្ហាញសោកស្តាយជាខ្លាំងចំពោះក្តីបារម្ភមួយចំនួនដែលខ្វះមូលដ្ឋាន និងការផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានត្រឹមត្រូវរបស់ លោកសាស្ត្រាចារ្យ Vitit Muntarbhom អ្នករាយការណ៍ពិសេស (UN)ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស ក្នុងប្រទេសកម្ពុជា ដែលបានលើកឡើងកាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ដែលការលើកឡើងនោះមើលតែមួយជ្រុងដែលអាចបង្កឱ្យមានការភ័ន្តច្រឡំក្នុងចំណោមសាធារណជនទូទៅ។ តាមរយៈសេចក្ដីបំភ្លឺចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានពន្យល់បកស្រាយទៅលើចំណុចមួយចំនួន ដូចជាទាក់ទងនឹង លិខិតុបករណ៍អន្តរជាតិ និងយន្តការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ទី១គឺកម្ពុជាបានចូលរួមយ៉ាងសកម្ម និងផ្តល់កិច្ចសហការយ៉ាងល្អជាមួយយន្តការសិទ្ធិមនុស្សនានា របស់អង្គការសហប្រជាជាតិ...
ភ្នំពេញ ៖ កម្ពុជាបង្កើតគំនិតផ្តូចផ្តើម លើកកម្ពស់ដល់សិស្សនៅក្នុងប្រទេសអាស៊ានបូក ៣ ដើម្បីរួមគ្នាស្វែងរកវិធីដោះស្រាយ និងគំនិតច្នៃ ប្រឌិតថ្មីៗលើចំណុចពាក់ព័ន្ធ ជុំវិញការប្រយុទ្ធប្រឆាំង និងការរស់នៅក្នុងបរិបថប្រែប្រួលអាកាសធាតុ ដើម្បីជាសារបង្ហាញដល់អ្នក ទទួលបន្ទុកពាក់ព័ន្ធ រួមគ្នាដោះស្រាយបញ្ហាទាំងនេះ។ ឯកឧត្តម ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅ ក្នុងកម្មវិធីអាស៊ានបូកបី-វិថីនៃអ្នកវិទ្យាសាស្រ្តវ័យក្មេង The 10th ASEAN PLUS THREE JUNIOR...
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានទទួលជំនួយរថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿងពីឯកឧត្តម Lee Cheol-Woo អភិបាលខេត្តក្យង់សាំងប៊ូកដូនៃសាធារណរដ្ឋកូរ៉េ ដោយមានការសម្របសម្រួលពីអង្គការចលនាភូមិថ្មីនៃសាធារណរដ្ឋកូរ៉េ។ ក្នុងពិធីដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តដែលបានផ្តល់រថយន្តពន្លត់អគ្គិភ័យទាំង១០គ្រឿងដើម្បីជួយសម្រួលដល់តម្រូវការប្រើប្រាស់ចាំបាច់ក្នុងអង្គភាពរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនោះ ឯកឧត្តម Lee Cheol-Woo បានគូសបញ្ជាក់ថា ការផ្តល់ជំនួយនេះគឺធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងការងារ និងរដ្ឋបាលខេត្ត...
ភ្នំពេញ ៖នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ង្វៀន ហ្វូជុង (Nguyen Phu Trong) អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ចាប់ពីថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៤នេះ។ សម្តេចតេជោ ហ៊ុន សែន...