ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន ដើម្បីពិនិត្យឡើងវិញការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ បានលើកឡើងថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួងទាំងអស់ ត្រូវសិក្សាស្វែងយល់បន្ថែមលើយុទ្ធសាស្រ្តស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឱ្យទទួលបានលទ្ធផលល្អប្រសើរ ក្នុងបុព្វហេតុបរិស្ថានកម្ពុជា និងចូលរួមជាមួយអន្តរជាតិ ក្នុងការឆ្លើយតបនឹងបញ្ហាបរិស្ថានសកល។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្តជំរុញបន្ថែមឱ្យមន្ត្រីរាជការក្រសួងបរិស្ថាន...
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា កម្ពុជាបាននាំចេញផលិតផលជលចំនួន ៥០តោន ក្នុងឆ្នាំ២០២៣ និង ៣៨តោន កាលពីដើមឆ្នាំ២០២៤នេះ ទៅកាន់ប្រទេសចិន ក្រោយពីប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា កាលពីឆ្នាំ២០២០។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីប្រារព្ធទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩...
ប្រជាពលរដ្ឋប្រកបមុខរបរចិញ្ចឹមជ្រូកក្នុងស្រុក កំពុងមានការបារម្ភពីតម្លៃ ខណៈឃើញមានការនាំជ្រូកចូលសារជាថ្មីមកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ រាល់ថ្ងៃនោះ។ ពលរដ្ឋម្នាក់ឈ្មោះ ទ្រី រស់នៅចំណុចភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានលើកឡើងថា ក្រុមគ្រួសាររបស់គាត់ប្រកបមុខរបរចិញ្ចឹមសត្វជ្រូកនេះ អស់រយៈពេល ២០ឆ្នាំមកហើយ ដោយបិទស្រាយកបាយធ្វើជាចំណីអាហារសម្រាប់ផ្គត់ផ្គង់ប្រចាំថ្ងៃ។ ពលរដ្ឋរូបនេះ បានឲ្យដឹងថា ការចិញ្ចឹមសត្វជ្រូកបច្ចុប្បន្នតម្លៃលក់ចេញលើទីផ្សារហាក់មានតម្លៃខ្ពស់បន្តិចដោយក្នុងមួយគីឡូបានតម្លៃប្រាំបួនពាន់រៀល ទៅមួយម៉ឺនរៀល ។ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ តម្លៃនៃការលក់ចេញឲ្យទៅក្រុមឈ្មួញក្នុងស្រុកហាក់មានតម្លៃធ្លាក់ចុះបន្តិច ខណៈឃើញមានការដឹកជញ្ជូននាំសត្វជ្រូកឆ្លងដែនចូលពីប្រទេសថៃមកកម្ពុជា តាមច្រកទ្វារព្រំដែនអូរស្មាច់ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ...
កោះកុង ៖ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ មានប្រវែងសរុប ១៩៨,២១៨ គ.ម (PK000+000 – PK១៩៨+៥១៨) សម្រេចបានលទ្ធផលជារួម ៨៨,៣៨%ហើយ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤ នេះ។ គម្រោងនេះ ចាប់ពីផ្លូវជាតិលេខ ៥៧-៧ ត្រង់ PK៣៥+៩០០ នៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់...
កណ្តាល៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យអភិបាលខេត្តកណ្តាលថ្មីពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មរដ្ឋបាលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីរួមគ្នាបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍខេត្តឱ្យកាន់តែមានការរីកចម្រើន ស្របតាមយុទ្ធសាស្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា...
នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ និវត្តមកមាតុប្រទេសវិញ ក្រោយបញ្ចប់បេសកកម្មដោយជោគជ័យក្នុងការចូលរួមសន្និសីទអន្តរជាតិនៃតុលាការ ធម្មនុញ្ញសហព័ន្ធរុស្ស៊ី ក្រោមប្រធានបទ “ការការពារសិទ្ធិ និងការពិនិត្យធម្មនុញ្ញភាព” ដែលបានប្រព្រឹត្តទៅ នាទីក្រុង St. Petersburg របស់សហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី២៦ ដល់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ។ នៅក្នុងសន្និសីទអន្តរជាតិខាងលើ...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា បច្ចុប្បន្ន កម្ពុជាមានសត្វផ្សោតទន្លេមេគង្គចំនួនប្រមាណ ១០៥ក្បាល ខណៈអត្រាកើត បានកើនឡើងពី ៦ក្បាល ក្នុងឆ្នាំ២០២២ ដល់ ៨ក្បាល នៅឆ្នាំ២០២៣។ នៅក្នុងពិធីប្រារព្ធទិវាមច្ឆាជាតិ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពរបស់ សម្តេចធិបតី ហ៊ុន ម៉ា ណែត...
នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរបានឲ្យដឹងថា ស្រូវវស្សាប្រជាកសិករដែលរងផលប៉ះពាល់ពីសត្វដង្កូវយាយីកាលសប្តាហ៍មុន បានលូតលាស់ល្អឡើងវិញហើយ មិនមានអ្វីជាបញ្ហានោះឡើយ។ ប្រជាកសិករ និងក្រុមមន្ត្រីកសិកម្មស្រុក និងឃុំ បាន និងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ពីបញ្ហាដង្កូវហ្វូង និងសត្វល្អិតចង្រៃ។ លោក សេង វិចិត្រ បានថ្លែងបន្តថា ដោយមានការយកចិត្តទុកដាក់ និងមានណែនាំពីអាជ្ញាធរស្រុក មន្ត្រីកសិកម្មឃុំ អាជ្ញាធរមូលដ្ឋាន និងប្រជាកសិករផ្ទាល់ មកដល់ពេលនេះ...
កម្ពុជា និងម៉ាឡេស៊ីបានប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អក្នុងក្របខណ្ឌកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដើម្បីទាក់ទាញឱកាសទីផ្សារបន្ថែមទៀត។ ការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម សាហារូ ឌីន ប៊ីន អុន ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នាវិមានរដ្ឋសភា។ នាឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណជូនរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានយកចិត្តទុកដគ់នឹងចាត់តាំងឯកឧត្តម ឯកអគ្គរដ្ឋទូតមកបំពេញបេសកកម្មក្នុងសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសម៉ាឡេស៊ីបានរួមចំណែកជួយកម្ពុជាក្នុងការបញ្ជូនកម្លាំងរក្សាសន្តិភាពអំឡុងមានវិបត្តិផ្ទៃក្នុងកាលពីឆ្នាំ១៩៩០។ សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍ថា...
នៅដើមខែកក្កដាឆ្នាំ២០២៤នេះ បណ្តាសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទាំង៣៧ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលការចុះឈ្មោះ និងបន្តបើកថ្នាក់ថ្មី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជូនយុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានីភ័យ បានចំនួនជាង៧០០០នាក់បន្ថែមទៀត។ លោក ច្រឹង ណារី នាយកវិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាតេជោ សែន ក្រុងតាខ្មៅ ខេត្តកណ្តាល ថ្លែងថា នៅថ្ងៃទី១ ខែកក្កដានេះ វិទ្យាស្ថានបានបើកថ្នាក់ថ្មីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជូនយុវជន បានចំនួន៣ថ្នាក់ សិក្សា៣ជំនាញផ្សេងៗបន្ថែម ហើយការបើកថ្នាក់ថ្មីនេះ គឺបានធ្វើឡើងអមជាមួយនឹងវិទ្យាស្ថាន បានទទួលជំនួយឧបត្ថម្ភ...