នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីពិធីបើកសន្និបាតក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) អង្គសន្និបាតបានរៀបចំវេទិកាពិភាក្សាលើប្រធានបទទី១ ស្តីពី “ការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច” ដែលវេទិកានេះ សម្របសម្រួលដោយ ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការ ក.ប.ទ. ដោយក្នុងនោះមានបទអន្តរាគមន៍ចំនួន ៣ ត្រូវបានលើកយកមកពិភាក្សារួមគ្នា ដូចខាងក្រោម៖ – បទអន្តរាគមន៍ទី១ “ប្រសិទ្ធភាពនៃការអនុវត្តមុខងារភារកិច្ច និងការធ្វើទំនើបកម្មកិច្ចការផ្ទៃក្នុងរបស់ ក.ប.ទ.” ដោយ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រសួងសុខាភិបាល បានប្រកាសបើកយុទ្ធនាការផ្សព្វផ្សាយដើម្បីទប់ស្កាត់ជំងឺមិនឆ្លងជូនដល់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន ដើម្បីចូលរួមចំណែកក្នុងបេសកម្មរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺមិនឆ្លង និងធានាឲ្យបាននូវសុខុមាលភាពរបស់កម្មករនិយោជិត។ នៅក្នុងកម្មវិធីនាព្រឹកថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា យុទ្ធនាការនេះ ក៏នឹងរួមចំណែកក្នុងការអនុវត្តសកម្មភាពដែលមានកំណត់នៅក្នុងផែនការយុទ្ធសាស្រ្តជាតិសម្រាប់ការពារ និងប្រយុទ្ធនឹងជំងឺមិនឆ្លងឆ្នាំ២០២២-២០៣០ និងការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារសន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០២៤-២០២៨ ក្នុងការលើកកម្ពស់លក្ខខណ្ឌសុវត្ថិផាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅកន្លែងធ្វើការ។ ជាមួយនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំដល់នាយកដ្ឋានពេទ្យការងារ...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ បន្ទាប់ពីបាន អញ្ជើញពិនិត្យខ្សែច្រវាក់ផលិតកម្មរោងចក្រម៉ូតូក្រុមហ៊ុន អិន ស៊ី អិច (NCX) ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ សម្ដេចធិបតី មានប្រសាសន៍ថា...
អ្នកជំនាញប្រវត្តិសាស្រ្តខ្មែរ និងក្រសួងអប់រំ យុវជន និងកីឡារបានបញ្ជាក់ថា ខ្លឹមសារនៃសៀវភៅប្រវត្តិសាស្រ្តថ្នាក់ទី៦ មិនមែនជាការកែប្រែប្រវត្តិសាស្រ្តកម្ពុជានោះទេ ខណៈសៀវភៅប្រវត្តិសាស្រ្តនេះបានបែកចែកជាបីភាគផ្សេងៗគ្នាដែលបានរៀបរាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តទៅតាមដំណាក់កាលដែលកម្ពុជាធ្លាប់បានជួបប្រទះកន្លង។ លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាបានលើកឡើងថា៖«ខ្ញុំមិនទាន់បានអានសៀវភៅទាំងអស់នោះទេ ប៉ុន្ដែខ្ញុំក៏មិនទាន់ជឿថា ថ្នាក់ដឹកនាំ និងអ្នកប្រាជ្ញជាជនជាតិខ្មែរ ហ៊ានកែប្រែប្រវត្តិសាស្រ្ត ឬក៏បំផ្លាញបូរណៈភាពទឹកដី អក្សរ វប្បធម៌ជាតិរបស់យើងដែរ»។ លោកបណ្ឌិតបន្តថា៖«សៀវភៅប្រវត្តិសាស្រ្តថ្នាក់ទី៦ដែលមានរំលេចរូបវិមានឈ្នះ-ឈ្នះនេះ គឺមិនមែនជារឿងខុសឆ្គង ហើយក៏មិនមែនជាការកែប្រែប្រវត្តិសាស្រ្តអ្វីនោះទេ ប៉ុន្ដែវាក៏មិនអាចចៀសផុតពីការរិះគន់របស់អ្នកផ្សេងផងដែរ ដោយសារកម្ពុជាធ្លាប់មានអនុស្សាវរីយ៍ជូរចត់មួយចំនួនទាក់ទងនឹងសង្រ្គាម...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងខែមករា ឆ្នាំ២០២៥នេះ បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៦៨ គម្រោង មានទុនវិនិយោគ ប្រមាណ ៧៤៨ លានដុល្លារអាមេរិក ក្នុងនោះគម្រោងវិនិយោគថ្មីមានចំនួន ៦៤ គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៤ គម្រោង។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ដែលបានអនុម័ត ក្នុងខែ មករា ឆ្នាំ ២០២៥ មានគម្រោងវិនិយោគ សរុបចំនួន ៦៨...
អ្នកជំនាញផ្នែកធនធានទឹក និងវិស័យជលផលពីមកប្រទេសអូស្ត្រាលី និងបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសផ្សេងៗមួយចំនួនទៀត នៅព្រឹកថ្ងៃទី០៥ខែកុម្ភៈ បានចូលរួមក្នុងពិធីបើកសន្និសីទលើកទី២ស្តីពី «ជណ្តើរត្រីនៅតាមទន្លេមេគ្គងក្រោម» ស្ថិតនៅក្នុងខេត្តសៀមរាប។ ពិធីបើកសន្និសីទនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ព្រមទាំងមានការចូលរួមពីឯកឧត្តម ដេរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា...
បាត់ដំបង ៖ ផ្លូវជនបទចំនួន ៣ គម្រោង ស្ថិតនៅខេត្តសៀមរាប និងខេត្តបាត់ដំបង បានរក្សានូវគុណភាពល្អប្រសើរ ទោះបីផ្លូវទាំងនោះបាន បញ្ចប់សុពលភាពលើការស្ថាបនា និងការងារស្តារឡើងវិញក៏ដោយ បច្ចុប្បន្នបានកំពុងសម្រួលដល់ការធ្វើដំណើរ និងការរកស៊ីទទួលទាន ផ្សេងៗ ជាពិសេសប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារ ស្ថាបនាផ្លូវ និងការងារស្តារឡើងវិញផ្លូវចំនួន ៣ គម្រោង...
ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពី វឌ្ឍនភាពការងារ និងសមិទ្ធផលនានា របស់អង្គការដៃគូរអភិវឌ្ឍន៍ដែលបានអនុវត្តការងារក្នុងខេត្តពោធិ៍សាត់ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តម សុង សូផល អនុរដ្ឋលេខាធិការ លោក ស្រ៊ីន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ ឯកឧត្តម រុន សារី អភិបាលរង...
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៤០៥៨នាក់,នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានសំណេះសំណាល និងអនុញ្ញាតឱ្យសិក្ខាកាម មានមតិលើកជាសំនួរ ឬសំណូមពរ ដែលបានជួបប្រទះកំឡុងពេលអនុវត្តការងារកន្លងមក សម្រាប់លើកយកមកពិភាក្សា...
ស្វាយរៀង ៖ លោកគឹម សាវុធប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តស្វាយរៀង នៅថ្ងៃទី៤ ខែកុម្ភៈឆ្នាំ២០២៥ នេះបានប្រាប់ទូរទស្សន៏ btv តាមសារតេឡេក្រាមអោយដឹងថា ស្រូវរដូវប្រាំង នៅតាមបណ្តាស្រុក ក្រុងទាំង៨របស់ខេត្ត ជាង ២ ម៉ឺនហិចតា រហូតមកដល់បច្ចុប្បន្ននេះ មិនទាន់មានផលប៉ះពាល់ កង្វះទឹកនៅឡើយទេ ។ លោកបានបញ្ជាក់ថាកត្តាដែលស្រូវ មិនមានផលប៉ះពាល់កង្វះទឹក នោះគឺកសិករពួកគាត់ធ្វើស្រែតម្រូវនិងធនធានទឹកដែលមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត បានស្តុបទឹកបំរុងទុកធ្វើការផ្គត់ផ្គង់ និងស្រូវមួយផ្នែកផ្សេងទៀត ត្រូវបាន រដ្ឋបាលខេត្ត...