កំពង់ធំ ÷ អគារបណ្ណាល័យដែលជាសមិទ្ធផលថ្មី នៅវិទ្យាល័យតាអោក ស្ថិតក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នឹងផ្តល់អត្ថប្រយោជន៍ ដល់សិស្សានុសិស្ស លើការសិក្សាស្រាវជ្រាវ ការស្វែងយល់នូវចំណេះដឹងថ្មីៗ ការបណ្ដុះទម្លាប់អាននិងវប្បធម៌សិក្សាពេញមួយជីវិត ដល់ សិស្ស និងសហគមន៍ទូទៅ។ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងពិធីសម្ភោធអគារបណ្ណាល័យ វិទ្យាល័យ តាអោក ស្ថិតក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែ...
កំពង់ធំ ÷ ប្រជាពលរដ្ឋនៅក្នុងភូមិចំនួន ៤ ក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជា ឯកសារផ្លូវការ នៃការទទួលស្គាល់ជាម្ចាស់កម្មសិទ្ធិលើអចលនវត្ថុ ដែលចាត់ទុកជាទ្រព្យសម្បត្តិដ៏សំខាន់សម្រាប់គ្រួសារនីមួយៗ។ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ ជូនប្រជាពលរដ្ឋក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ នេះថា ចំពោះសមិទ្ធិផល...
ប្រទេសចំនួន៥ រួមមាន ប្រទេសកម្ពុជា វៀតណាម ឡាវ ហ្វីលីពីន កូរ៉េ បានសហការគ្នា រៀចំពិព័រណ៍ផលអនុផលព្រៃឈើរយៈពេលពីរថ្ងៃ ដើម្បីបង្កើនចំណេះដឹងដល់សមាជិកក្រុមកែច្នៃអនុផលព្រៃឈើត្រូវតាមតម្រូវការទីផ្សារ។ពិធីនេះ ធ្វើឡើង ចាប់ថ្ងៃទី២២ដល់ថ្ងៃទី២៣ខែមីនាឆ្នាំ២០២៥ នៅសួនច្បារខាងមុខព្រះរាជដំណាក់ ក្រុងសៀមរាប ដែលរៀបចំដោយអង្គការកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា។ លោក ស៊ឹម ប៊ុនធឿន ប្រធានអង្គការកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍អនុផលព្រៃឈើប្រចាំនៅកម្ពុជា មានប្រសាសន៍ថាអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា បានចុះអនុសារណៈកិច្ចព្រមព្រាងជាមួយក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០០៨ និងចុះអនុសារណៈកិច្ចព្រមព្រាងជាមួយក្រសួងបរិស្ថានចាប់តាំងពីពេលនោះរហូតមកដល់បច្ចុប្បន្នដែលបានអនុវត្តគម្រោងចិញ្ចឹមឃ្មុំនៅភ្នំគូលែន និងផ្តល់វគ្គបណ្តុះបណ្តាលជាច្រើនដល់សហគមន៍តំបន់ការពារធម្មជាតិចំនួន១១នៅក្នុងខេត្តសៀមរាប។ លោកថា...
រដ្ឋបាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី ២២ ខែមិនា ឆ្នាំ២០២៥ នេះ បានប្រារព្ធពិធី ដង្ហែរពានរង្វាន់ជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈ គំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ ដោយពិធីនេះធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម ដោយមានការចូលរួមជាអធិបតី ពីឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ក្នុងឱកាសនោះថា មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម...
ភ្នំពេញ : ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាន និងសម្ពោធអគារទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្រុកព្រះនេត្រព្រះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ដៃគូសម្ព័ន្ធមេត្រីភាព ក្រសួងសុខាភិបាល និងវិស័យឯកជន នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨, នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកឡើងថា ក្រសួងសុខាភិបាល និងវិស័យឯកជន...
ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងជាសមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល បានមានប្រសាសន៍ថា ក្រុមការងារចលនាស្រ្តីស្រុក ឃុំ ជាសេនាធិការគណបក្សមួយ ដែលត្រូវពិនិត្យតាមដានសកម្មភាពនិងសេចក្តីត្រូវការរបស់ពលរដ្ឋ ពិសេសស្រ្តីគ្រប់ស្រទាប់មជ្ឈដ្ឋាន ហើយត្រូវយកចិត្តទុកដាក់ ដោះស្រាយឆ្លើយតប និងរាយការណ៍ជូនគណបក្សនិងក្រុមការងារគណបក្សចុះមូលដ្ឋានដើម្បីមានវិធានការដោះស្រាយរាល់បញ្ហាសំណូមពរនិងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ សម្តេចបានលើកទឹកចិត្តដល់ក្រុមការងារចលនាស្រ្តីបន្តចុះតាមភូមិ ជូបជាមួយប្រជាពលរដ្ឋដោយផ្ទាល់ឱ្យបានជាប់ជាប្រចាំ រួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ ធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅនិងការជឿទុកចិត្តជូនដល់ពលរដ្ឋ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងដូច្នេះ...
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងក្នុងបណ្តាញសង្គមឲ្យដឹងថា សហគមន៍កសិកម្មទំនើបស្រូវនាងអំ និងសហគមន៍កសិកម្មទំនើបសសី បានចុះហត្ថលេខាលើកិច្ចសន្យាទិញលក់ «ម្ទេសស្តង់ដាសុវត្ថិភាពចំនួន ២៤០តោន» ជាមួយក្រុមហ៊ុនកសិដ្ឋានគីរីទេសជាផ្លូវការនៅខេត្តសៀមរាប លើផ្ទៃដីដាំដុះចំនួន ១០ហិកតា។ ឯកឧត្តមអ្នកនាំពាក្យ បានសសេរឲ្យដឹងទៀតថា សហគមន៍កសិកម្មទំនើបទាំង២ បានសម្រេចធ្វើពិពិធកម្មអាជីវកម្មរបស់ខ្លួន ដោយបន្ថែមផលិតកម្មដំណាំម្ទេស បូករួមនឹងដំណាំស្រូវ និងដំណាំបន្លែដែលមានស្រាប់។ ការពង្រីកវិសាលភាពនេះធ្វើឡើងដោយមានការតភ្ជាប់ទីផ្សារទុកជាមុន តាមរយៈការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា...
ភ្នំពេញ៖ អង្គការអុកស្វាម បានសហការជាមួយក្រសួងបរិស្ថាន បានរៀបចំកម្មវិធីបោះជំរុំយុវជនរយៈពេលពីរថ្ងៃ នៅថ្ងៃទី ១៨-១៩ ខែមីនា ឆ្នាំ២០២៥ នៅកោះហាន ខេត្តស្ទឹងត្រែង ដើម្បីប្រារព្ធទិវាអន្តរជាតិនៃសកម្មភាពដើម្បីទន្លេ ទិវានារី និងទឹក និងទិវាអន្តរជាតិនារី។ ព្រឹត្តិការណ៍នេះមានគោលបំណងបង្កើនទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយទន្លេ និងជំរុញសកម្មភាពរួមគ្នាដើម្បីការពារទន្លេមេគង្គ។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន ចេញផ្សាយនៅព្រឹកថ្ងៃទី២២ ខែមីនានេះ អង្គការអុកស្វាម បានឲ្យដឹងថា កម្មវិធីនេះអ្នកចូលរួមប្រមាណ ៦០នាក់ រួមមានថ្នាក់ដឹកនាំស្ត្រី មន្ត្រីរដ្ឋាភិបាលពា់ព័ន្ធ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់...
ភ្នំពេញ ៖ គិតមកដល់ពេលនេះ ជាលើកទី៥ហើយ ដែលវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) រៀបចំដោយក្រុមយុវជនស្ម័គ្រចិត្ត NTTI យុវជន ស.ស.យ.ក និងយុវជនក្រុម១៨ បានរៀបចំកម្មវិធីសង្ក្រាន្ត ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានដល់នាពេលខាងមុខ ដើម្បីបង្ហាញអំពីភាពរុងរឿងនៃវប្បធម៌ ក៏ដូចជាបង្ហាញការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈទៅដល់យុវជន សិស្ស និស្សិត។ នៅក្នុងពិធីប្រកាសបើកសម្ភោធសង្ក្រាន្ត NTTI ២០២៥ និងពិព័រណ៌ស្នាដៃនិស្សិត ក្រោមប្រធានបទ “យុវជនTVET លើកកម្ពស់វប្បធម៌ប្រពៃណីជាតិខ្មែរ” នាព្រឹកថ្ងៃទី២២...
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញទស្សនកិច្ច ការដ្ឋានស្ថានីយបូមទឹកឆៅថ្មីកោះនរា និងបើកការដ្ឋានគម្រោងភ្ជាប់បំពង់មេនាំទឹកឆៅ ដោយមិនមានផ្តាច់ការផ្គត់ផ្គង់ទឹកស្អាត ក្រោម គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថល ក្នុងតំបន់ទីប្រជុំជន។ ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥...