នៅព្រឹកថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយពីលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។ សូមជម្រាបថា កិច្ចប្រជុំផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ និងមន្ត្រីរាជការ តំណាងក្រសួងស្ថាប័នដែលជាសមាជិកគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា...
ភ្នំពេញ៖ គណៈប្រតិភូគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨ ) ដឹកនាំដោយលោកជំទាវ ឡោក ខេង បានអញ្ជើញចុះសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល”ស.វ.ស” នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ថ្នាក់ដឹកនាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដឹកនាំដោយឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល រួមជាមួយសហការី...
ភ្នំពេញ៖ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម វុី សំណាង អភិបាលនៃគណ:អភិបាលខេត្តតាកែវ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានជួបសំណេះសំណាលជាមួយអាជីវករលក់ជី និងថ្នាំកសិកម្មចំនួនជាង២០០នាក់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ។ ក្នុងអង្គពិធីនេះ ឯកឧត្តម វុី សំណាង បានលេីកឡេីងពីកិច្ចខិតខំរបស់រដ្ឋបាលខេត្ត ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្ម និងការដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាកសិករ ជាពិសេសការសម្រួលដល់ការលក់ស្រូវរបស់កសិករក្នុងរដូវប្រមូលផលនាពេលនេះ។...
ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងការងារ នឹងចុះត្រួតពិនិត្យតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន ក្នុងជំហានទី១ សម្រាប់ឆ្នាំ២០២៥ ចាប់ពីខែកុម្ភៈនេះតទៅ ដើម្បីប្រមូលព័ត៌មាន និងស្តាប់ការសំណូមពរជាដើម។ នៅក្នុងបណ្តាញសង្គម ចេញផ្សាយនៅរសៀលថ្ងៃទី៣ ខែកុម្ភៈនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថាបេសកកម្មនេះ មានគោលបំណងធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីបណ្តុះបណ្តាលគ្រប់កម្រិត ជាពិសេសកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...
ភ្នំពេញ ៖ ក្រុមការងារការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត បានរៀបចំពិធីសំណេះសំណាល និងអាហារសាមគ្គីជាមួយនិស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ចំនួនប្រមាណ១០០នាក់ ត្រលប់មកមាតុភូមិក្នុងឱកាសវិស្សមកាលសិក្សា, នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅកោះស្លាកែតស្ទូឌីយោ។ ពិធីនេះមានការចូលរួមពីសំណាក់ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត និងជាប្រធានក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេសប្រចាំសាធារណរដ្ឋប្រជាមានិតចិន...
(កំពង់ស្ពឺ) អគ្គកុងស៊ុលនៃប្រទេសស៊ីប ដឹកនាំគណៈប្រតិភូនៃប្រទេសស៊ុយអែត និងប្រទេសមិចស៊ីកូ នាំយកថវិកា និងសំភារៈសិក្សាមួយចំនួន ផ្តល់ជូនគណៈគ្រប់គ្រងសាលាដូង ស្ថិតនៅឧទ្យានជាតិភ្នំគិរីរម្យ ក្នុងគោលដៅរួមគ្នាសម្រាប់ការអប់រំ រួមចំណែកចម្រុះជាតិសាសន៍ ។ លោក អ៊ុក ឧត្តម អ្នកគ្រប់គ្រងសាលាដូង មានប្រសាសន៍ថា សាលាដូង មានទស្សនៈវិស័យអប់រំបណ្តុះបណ្តាលធនមនុស្សដល់កុមារដែលមកពីគ្រួសារមានភាពខ្វះខាតក្នុងមូលដ្ឋាននេះ និងចូលរួមចំណែកក្នុងការថែរក្សាបរិស្ថានដែលជាសម្បត្តិរួមដ៏មានតលៃសម្រាប់មនុស្សជាតិនាពេលនេះ និងទៅអនាគត។ បច្ចុប្បន្ននេះ សាលាដូងមានសិស្សានុសិស្សជាង ១៥០ នាក់ បាននិងកំពុង ទទួលបានការបណ្តុះបណ្តាលថ្នាក់បឋមសិក្សាពីថ្នាក់ទី១...
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា កម្ពុជាបើកទ្វារស្វាគមន៍រាល់អ្នកវិនិយោគទាំងអស់ដែលមានបំណងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដើម្បីអាចជួយកាត់បន្ថយថ្លៃដើមរបស់ប្រជាកសិករ។ ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសសេរឲ្យដឹងថា ក្នុងជំនួបសម្តែងការគួរសមជាមួយសាស្ត្រាចារ្យ Wendy Umberger នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) កាលពីព្រឹកថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមរដ្ឋមន្ដ្រី បានសម្តែងនូវការស្វាគមន៍ថ្នាក់ដឹកនាំ និងក្រុមការងារមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ ក្នុងការពិនិត្យលទ្ធភាពចូលរួមចំណែកក្នុងវិស័យកសិកម្មកម្ពុជា...
ប៉ៃលិន៖ គោរពតាមអនុសាសន៍ណែនាំដ៏យកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រសួងធនធានទឹក និងឧតុនិយមត្រូវតែចុះទៅដល់គ្រប់ទីតាំង ដើម្បីអន្តរាគមន៍ជួយដោះស្រាយបញ្ហាទឹកជូនដល់ប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង, មន្ទីរធនធានទឹក និងឧតុនិយមខេត្ត រួមជាមួយមន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋាន...
ប៉ៃលិន៖ នៅសាលាខេត្តប៉ៃលិន ថ្ងៃទី០៣ ខែកុម្ភៈ នេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃ លិន បានទទួលជួបប្រជុំពិភាក្សាការងារជាមួយប្រតិភូថៃ ដឹកនាំដោយឯកឧត្តម ផារិនយ៉ា ភូធិសាត់ អភិ បាលខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងខេត្តទាំង២ (ប៉ៃលិន-ស្រះកែវ) ឱ្យបានកាន់តែល្អប្រសើរឡើង ដោយឆ្លើយតបទៅនឹងសក្តានុពល និងបម្រើឱ្យផលប្រ យោជន៍របស់ប្រជាជន និងប្រទេសទាំងពីរដោយស្មើភាព...
កំពង់ឆ្នាំង៖ បញ្ជាការប្រតិបត្តការសឹករងកំពង់ឆ្នាំង អាជ្ញាធរស្រុកជលគីរី និងខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចុះផ្សព្វផ្សាយអោយប្រជានេសាទគោរពច្បាប់ស្តីពីជលផល ដើម្បីនិរន្តរភាពមច្ឆាជាតិទឹកសាប ជាពិសេសប្រាប់ពួកគាត់អោយដឹងពីកម្លាំងកងទ័ពកំពុងចុះកំទេចរាល់បទល្មើសទាំងឡាយណាដែលធ្វើខុសពីច្បាប់ ដោយមិនមានការលើកលែងឡើយ។ ដោយឡែកអ្នកតវ៉ាពេលកម្លាំងកងទ័ពកំពុងបង្ក្រាបបទល្មើស នឹងត្រូវប្រឈមជាមួយផ្លូវច្បាប់។ លោកឧត្តមសេនីយ៍ត្រីយ៍ អ៊ុ សុភា បញ្ជាការប្រតិបត្តការសឹករងកំពង់ឆ្នាំងបានថ្លែងថា៖ ដោយគោរពតាមបទបញ្ជារបស់ថ្នាក់លើ កម្លាំងកងទ័ពតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង កម្លាំងទ័ពពិសេស៩១១ កងពលតូចលេខ៧០ និងកម្លាំងកងទ័ពនៅអង្គភាពផ្សេងៗទៀត នឹងចូលរួមសហការចុះបង្ក្រាបបទល្មើសនៅតាមដងទន្លេសាប ព្រែក បឹងបួរអោយអស់ ព្រោះក្នុងរយៈពេលនេះ...