គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨ ) ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានអញ្ជើញចុះពិនិត្យស្វែងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងការផ្តល់សេវាសុខាភិបាលនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលស្ថិតនៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។ លោកជំទាវ...
គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) នឹងរៀបចំមហាសន្និបាតលើកទី១៤៤ ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ខាងមុខ នៅប្រទេសក្រិក ដើម្បីផ្លាស់ប្ដូរថ្នាក់ដឹកនាំកំពូល បន្ទាប់ពីប្រធាន IOC អាណត្ដិចាស់ លោក Thomas Bach បានបញ្ចប់អាណត្តិ ៨ឆ្នាំ + ៤ឆ្នាំរបស់ខ្លួន ស្របពេលមានឥស្សរជនជាន់ខ្ពស់ ៧រូប បានឈរឈ្មោះប្រជែងតំណែងប្រធានថ្មី ទោះបីត្រូវប្រឈរមុខបញ្ហាធំៗ និងត្រូវដោះស្រាយសមីការជាច្រើន ពិសេសប្រឈមមុខជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក កំឡុងព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២៨ ក៏ដោយ ។...
នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីបើកកម្មវិធីសិក្ខាសាលាស្ដីពី “ការរៀបចំ និងពង្រឹងសន្តិសុខឌីជីថលសម្រាប់ក្រុមហ៊ុនធុរកិច្ចថ្មី និងសហគ្រិនឌីជីថល” នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុនធុរកិច្ចថ្មី និងសហគ្រិនឌីជីថលចំនួន ៣០ក្រុមហ៊ុន សរុបប្រមាណ ៨៣នាក់។ សិក្ខាសាលានេះ រៀបចំដោយរួមបញ្ចូលការធ្វើបទបង្ហាញពីវាគ្មិនកិត្តិយស ការអនុវត្តផ្ទាល់ (Demo) និងកិច្ចពិភាក្សាសំណួរចម្លើយ ទាក់ទងនៅនឹងនិន្នាការ បញ្ហាប្រឈម...
សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានបញ្ចប់ការរៀបចំព្រឹត្តិការណ៍ ភ្នំពេញអន្ដរជាតិអាគ័រត្លុង លើកទី៣ ឆ្នាំ២០២៥ ដោយជោគជ័យ កាលពីថ្ងៃទី០២ ខែកុម្ភៈកន្លងទៅ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាមួយកំណើនអ្នកចូលរួមដ៏ច្រើនទ្វេដង ខណៈមន្ដ្រីសហព័ន្ធ បានចាត់ទុកជាសញ្ញាណដ៏ល្អ ដើម្បីជំរុញការផ្សព្វផ្សាយ និងអភិវឌ្ឍន៍វិស័យកីឡាទ្រីយ៉ាត្លុងនៅកម្ពុជា ។ លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធ បានសម្ដែងការភ្ញាក់ផ្អើល ដែលការប្រកួតលក្ខណៈអន្ដរជាតិ សម្រាប់មហាជន និងសិស្សានុសិស្សឆ្នាំនេះ បានទាក់អ្នកចូលរួមរហូតដល់ជាង ៤០០នាក់ ច្រើនជាងឆ្នាំមុន...
ស្វាយរៀង ៖ លោកជំទាវភឿង សកុណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តស្វាយរៀង បានណែនាំដល់ឯកឧត្តម លោកជំទាវ លោក លោកស្រីជាក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុក ក្រុង គោលដៅនិងរដ្ឋបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវធ្វើការពិភាក្សាឆ្លើយតបរាល់លើសេវាតម្រូវការ អភិវឌ្ឍន៏ និងសេវាបម្រើជីវភាពរបស់ពលរដ្ឋ អោយបានទាន់ពេលវេលា ដើម្បីឲ្យពួកគាត់មានចំណាប់អារម្មណ៍ និងមានភាពជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។ ការថ្លែងនឹងមានប្រសាសន៍លើកឡើងរបស់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបែបនេះបានធ្វើឡើងក្នុងឱកាស លោកជំទាវអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត ឆ្នាំ២០២៤ និងទិសដៅការងារបន្តឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥...
នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយសាស្ត្រាចារ្យ Wendy Umberger នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នាឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្ដ្រី បានសម្តែងនូវការស្វាគមន៍ថ្នាក់ដឹកនាំ និងក្រុមការងារ (ACIAR) ក្នុងការពិនិត្យលទ្ធភាពចូលរួមចំណែកក្នុងវិស័យកសិកម្មកម្ពុជា និងបន្តពង្រឹងកិច្ចការសហប្រតិបត្តិការនេះឱ្យកាន់តែរលូន ដើម្បីផលប្រយោជន៍របស់ប្រជាកសិករ។...
បណ្តាប្រជាកសិករ នៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល បានសម្តែងការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលអូស្ត្រាលី ដែលបានអនុវត្តគម្រោងប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ(Completed Irrigation System) បានផ្តល់ទឹកគ្រប់គ្រាន់ដល់កសិករអាចធ្វើស្រែបាន២ទៅបីដងក្នុងមួយឆ្នាំៗ។ បណ្តាប្រជាសហគមកសិករ ឃុំព្រែកអំបិល ថ្លែងប្រាប់BTV នៅថ្ងៃទី៣ ខែកុម្ភៈនេះថា គ្រប់ដីស្រែកសិករដែលកំពុងអាស្រ័យផលទឹកពីគម្រោងប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាលនេះ បើមិនមានទឹកជនទន្លេជនលិចនៅក្នុងរដូវទឹកដំឡើងនោះទេ គឺគ្រប់កសិករទាំងអស់ មានទឹកគ្រប់គ្រាន់ ហើយអាចធ្វើស្រែបានចំនួនបីដងក្នុងមួយឆ្នាំៗ។ បើតាមប្រធានសហគមន៍គ្រប់គ្រងទឹក ទំនប់ចារ លោក ណេង លាង ថ្លែងថា បច្ចុប្បន្ន...
អ្នកជំនាញក្នុងវិស័យកសិកម្ម រំពឹងថា វិស័យកសិកម្មនៅកម្ពុជា នឹងមានសម្ទុះរីកចម្រើនកាន់តែខ្លាំងក្លា គាំទ្រដោយការដាំដុះ និងការចិញ្ចឹមសត្វ ខណៈដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានអន្តរាគមន៍ និងការស្រូបយកវិនិយោគិនមកបណ្តាក់ទុន នៅលើវិស័យទាំង នេះជាបន្តបន្ទាប់ ។ លោក ចាវ ប៉េងណាំ ប្រធានអង្គការអភិវឌ្ឍន៍កសិកម្មធម្មជាតិកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ អំពីការរីកលូតលាស់ក្នុង វិស័យកសិកម្មនៅកម្ពុជា នេះថា ទាក់ទិនវិស័យកសិកម្មនេះ ក្រោមការគិតគូរយកចិត្តទុកដាក់ និងការអនុវត្តនូវវិធានការអន្តរាគមន៍ របស់រាជរដ្ឋាភិបាល និងការគាំឬទ្រពីដៃគូអភិវឌ្ឍន៍នានា បានដោះស្រាយនូវបញ្ហាប្រឈមជាច្រើនដូចជា ការគាំទ្រផ្នែកហិរញ្ញប្បទាន...
ក្រុមកំពូលតារាងភ្នំពេញក្រោន និងក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានបន្ដរក្សាគម្លាត ១ពិន្ទុពីគ្នា ក្រោយរកបាន ៣ពិន្ទុបន្ថែមរៀងខ្លួន ក្នុងការប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍ទី២០ គ្រាដែលក្រុមណាហ្គាវើលដ៍ បានបង្អាក់ដំណើរក្រុមភ្ញៀវ ISI ដង្កោសែនជ័យ ក្រោយយកឈ្នះ ៣-១ ស្របពេលក្រុមកងយោធពលខេមរភូមិន្ទ(Tiffy Army) បានអស់ឱកាសប្រជែងកៅអី Top-6 ក្រោយស្មើក្រុមបឹងកេត ១-១ ។ សម្រាប់ក្រុមភ្នំពេញក្រោន គឺបានយកឈ្នះសមាគមកីឡាក្រសួងមហាផ្ទៃ ២-០ នៅកីឡដ្ឋានអេអាយអេ ខេអឹមអេចផាក ដែលធ្វើសម្រេចដោយកីឡាករ Jelle Joost Goselink នៅនាទី៣២ និង...
ដើមឆ្នាំថ្មី ២០២៥នេះ សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបន្តចុះពិនិត្យដោយផ្ទាល់លើការអនុវត្តគោលនយោបាយនានារបស់ក្រសួង ស្ថាប័ន ចំពោះការផ្ដល់សេវា និងជួយដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ខណៈកាលពីឆ្នាំដំបូងនៃអាណត្តិទី៧នេះសម្ដេចនាយករដ្ឋមន្រ្ដីធ្លាប់មានប្រសាសន៍ប្រាប់ទៅមន្រ្ដីនៅក្នុងឱកាសពិធីសម្ពោធសមិទ្ធផលនានាថា នៅឆ្នាំទី២ នៃអាណត្តិនេះសម្ដេចនឹងចុះពិនិត្យដោយផ្ទាល់លើការអនុវត្តគោលនយោបាយរបស់ក្រសួង ស្ថាប័ន និងតាមបណ្ដាខេត្ត។ ជាក់ស្ដែងក្រោយសម្ដេចបានដាក់បទបញ្ជាឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី-ខេត្ត ត្រៀមជួយដោះស្រាយបញ្ហាប្រជាកសិករខ្វះខាតទឹកធ្វើស្រែប្រាំងកាលពីដើមខែមករា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំដំបូងគណៈរដ្ឋមន្រ្ដីរួចមក, នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចនាយករដ្ឋមន្រ្ដីបានចុះពិនិត្យដោយផ្ទាល់ចំពោះសកម្មភាពអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់បងប្អូនប្រជាកសិករនៅស្រុកស្អាង ខេត្តកណ្ដាល...