នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ ក្រុមអ្នកសារព័ត៌មានចំនួនប្រមាណ១០០នាក់ មកពីស្ថាប័នផ្សេងៗគ្នាចំនួន៦០ បានចុះទស្សនកិច្ចវឌ្ឍនភាពព្រលានយន្តហោះអន្តរជាតិតេជោ ដែលរៀបចំឡើងដោយលោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) និងក្លិបអ្នកកាសែតកម្ពុជា ខណៈព្រលានថ្មីនេះ គ្រោងដាក់ឲ្យដំណើរការនាខែកក្កដាខាងមុខ។ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ក្រោយចប់ដំណើរទនស្សកិច្ចនេះ បានមានប្រសាសន៍ឲ្យដឹងថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មាននាពេលនេះ...
នៅថ្ងៃទី២១ ខែមីនានេះ លោកឧកញ៉ា ឆាសស៍ វ៉ាន់ នាយកក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជាCAIC បានទទួលអ្នកសារព័ត៌មានជាតិ-អន្តរជាតិជាង ៦០ស្ថាប័ន អញ្ជើញទស្សនាការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈព្រលានយន្តហោះថ្មីដ៏ធំមួយនេះ គឺមានបំណងចង់ប្រក្លាយខ្លួនជាមជ្ឈមណ្ឌលអ្នកដំណើរអន្តរជាតិដ៏ធំ សម្រាប់ធ្វើដំណើរហោះឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយ។ ថ្លែងប្រាប់បណ្តាអ្នកសារព័ត៌មានជាតិអន្តរជាតិ លោកឧកញ៉ា ឆាលស៍ វ៉ាន់ ថ្លែងថា បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិតេជោ TIA ដែលកំពុងសាងសង់ជិតហើយរួចរាល់នេះ គឺបានជាប់លំដាប់ថ្នាក់ទី៩ នៃប្រលានយន្តហោះអន្តរជាតិលំដាប់4F ទាំងអស់លើពិភពលោក ខណៈដែលព្រលានយន្តហោះអន្តរជាតិតេជោថ្មីនៅកម្ពុជានេះគឺមានលទ្ធភាពទទួលជើងយន្តហោះប្រភេទA380 ដែលជាប្រភេទយន្តហោះខ្នាតធំអន្តរជាតិហោះឆ្លងទ្វីបអាចហោះមកចុះចតបាន។ លោកឧកញ៉ា...
ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន ជាក្រុមហ៊ុនឈានមុខផ្នែកអភិវឌ្ឍន៍លំនៅដ្ឋាន និងតំបន់ពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា បានប្រកាសបើកលក់គម្រោងអភិវឌ្ឍន៍ទំនើបចម្រុះដ៏ធំសម្បើមកណ្តាលទីក្រុង គម្រោង ហ្រ្គេនលែនម៉ាក ២៧១ ជាផ្លូវការហើយ បន្ទាប់ការប្រកាសពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងធំៗចំនួន២ព្រមគ្នា កាលពីថ្មីៗកន្លងទៅនេះ។ កម្មវិធីនេះប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នៅទីតាំងគម្រោងផ្ទាល់ ក្រោមការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។ គម្រោង ហ្រ្គេនលែនម៉ាក ២៧១ ជាគម្រោងអភិវឌ្ឍន៍ទំនើបចម្រុះថ្មីដ៏មានសក្តានុពលបំផុត និងធំសម្បើម...
កាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានចាត់ក្រុមការងារដឹកនាំដោយ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងសហការី អមដំណើរដោយ លោកគង់ សុជាតិ លេខាធិការគណៈកម្មាធិការសាខា លោកជំទាវ ឈឹម សុធារី ហេរញ្ញិកសាខា ឯកឧត្តម គាង អ៊ាង សមាជិកគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា-អនុសាខា អ្នកស្ម័គ្រចិត្ត ចុះចែកអំណោយនិងសំណេះសំណាលសួរសុខទុក្ខ...
ឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃទី ២១ ខែមីនាឆ្នាំ២០២៥ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំង ស្ដីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ដោយទទួលបានជ័យលាភី (ODF) នៅក្នុងភូមិឃុំសង្កាត់ក្រុងស្រុកចំនួន ៣០៨ ភូមិ ឃុំចំនួន ១៩ សង្កាត់ ៥ក្រុងចំនួន ០១ ស្រុកចំនួន ០៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ទាំងស្រុង។ ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមវេជ្ជបណ្ឌិត យឹម...
ពោធី៍សាត់៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារបន្តត្រីមាសទី២ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តម លឹម សុខតូ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក ធីម សុធារ៉ា...
កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពុងឆ្នាំង និងក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូន កំពុងបន្តប្រែក្លាយកំណាត់ផ្លូវកៅស៊ូDBST ទៅជាផ្លូវបេតុង និងកៅស៊ូAC រួមនិងពង្រីកតួផ្លូវអោយធំទូលាយជាងមុន ងាយស្រួលប្រជាពលរដ្ឋ និងសិស្សានុសិស្ស រួមនិងអ្នកប្រើប្រាស់ផ្លូវ ធ្វើដំណើរបានស្រួល។ នេះបើយោងតាមការបញ្ជាក់របស់លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ។ លោក ឆាយ លាភា បានបន្តថា គម្រោងការងារថែទាំខួបដោយក្រាលកម្រាលបេតុងកៅស៊ូACបន្ថែមពីលើ(Overlay)...
បន្ទាយមានជ័យ៖ ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាព ចំពោះមាតា ទារក កុមារ និងយុវជននោះ សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានរៀបចំទិវាជាតិ សុខភាពមាតា ទារក និងកុមារ ព្រមទាំងយុវជន ក្រោមប្រធានបទ៖ ពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបាល សាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវជន ដែលប្រារព្ធធ្វើនៅសាលាសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ក្រោមវត្ដមានលោក បឹង គឹមសឹង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត...
ប៉ៃលិន៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិតំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ បានបន្ដអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា...
នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ ក្រុមការងារនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ បានចាប់ផ្តើមដាក់ការដ្ឋានរៀបចំតុបតែងគ្រឿងភ្លើងលំអរ ឆាកប្រគំតន្ត្រី ស្តង់ពិព័រណ៍ និងរៀបចំទីតាំងសប្បាយភាពនានាទៀត ដើម្បីត្រៀមប្រារព្វព្រឹត្តិការណ៍សង្ក្រាន្តវត្តភ្នំ នៅក្នុងបរិវេណរមណីយដ្ឋាន វប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសានេះ។ បើតាមលោក ទុយ សុភា មន្ត្រីតំណាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានថ្លែងថា នៅក្នុងដំណើរការដាក់ការដ្ឋានសាងសង់ រៀបចំរចនាតុបតែងភ្លើងពណ៌ ឆាកប្រគំតន្ត្រី ស្តង់ពិព័រណ៍នៅពេលនេះ...