នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ ក្រុមការងារនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ បានចាប់ផ្តើមដាក់ការដ្ឋានរៀបចំតុបតែងគ្រឿងភ្លើងលំអរ ឆាកប្រគំតន្ត្រី ស្តង់ពិព័រណ៍ និងរៀបចំទីតាំងសប្បាយភាពនានាទៀត ដើម្បីត្រៀមប្រារព្វព្រឹត្តិការណ៍សង្ក្រាន្តវត្តភ្នំ នៅក្នុងបរិវេណរមណីយដ្ឋាន វប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសានេះ។ បើតាមលោក ទុយ សុភា មន្ត្រីតំណាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានថ្លែងថា នៅក្នុងដំណើរការដាក់ការដ្ឋានសាងសង់ រៀបចំរចនាតុបតែងភ្លើងពណ៌ ឆាកប្រគំតន្ត្រី ស្តង់ពិព័រណ៍នៅពេលនេះ...
ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអៈអាងថា ក្នុងឆ្នាំ២០២៤ កម្មវិធីជាតិកំចាត់រោគរបេង សម្រេចបានសមិទ្ធិផលសំខាន់ៗថ្មីបន្ថែមទៀត ពិសេស ការបន្ត រក្សាបាននូវអត្រាព្យាបាលជោគជ័យ លើសពី ៩០% និងបានស្រាវជ្រាវរកឃើញ ជំងឺរបេង គ្រប់សណ្ឋានសរុប ចំនួន ៣៣ ៧៦៩ ករណី ។ ការថ្លែងរបស់ឯកឧត្តមវេជ្ជបណ្ឌិត...
ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ថា វិធានការណ៍ទប់ស្កាត់នៃការនាំចូលសាច់បង្កករបស់រាជរដ្ឋាភិបាល ក្នុងរយៈពេល១ឆ្នាំមក នេះ បានគាំទ្រពេញទំហឹងលើការចិញ្ចឹមសត្វក្នុងស្រុក និងបានកែប្រែកសិដ្ឋានមួយចំនួន ឈានទៅចិញ្ចឹមសត្វជាលក្ខណៈឧស្សាហកម្ម ទំទើប ឆ្លើយតបដល់ការផ្គត់ផ្គង់សាច់លើទីផ្សារ និងការនាំចេញ។ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ថ្លែងលើកឡើងក្នុងសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន ស្តីពីការចិញ្ចឹម នៅកម្ពុជា នេះថា ជុំវិញការចិញ្ចឹមសត្វជ្រូក គោ មាន់ ទាន នៅកម្ពុជា, នៅដើមឆ្នាំ២០២៤ អ្នកចិញ្ចឹមនៅកម្ពុជា ជាពិសេសការចិញ្ចឹមជ្រូក...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងបញ្ជាក់អំពីការខិតខំយក ចិត្តទុកដាក់ក្នុងការពង្រីកបរិមាណ និងគុណភាពអប់រំឱ្យដល់តំបន់ចុងកាត់មាត់ញក បង្កើតលទ្ធភាពការ ទទួលបានការសិក្សារបស់កូនចៅប្រជាពលរដ្ឋគ្រប់តំបន់ ។ ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៃវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្នុងក្រុងតាខ្មៅ នាព្រឹកថ្ងៃទី២១ ខែមីនា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងអប់រំ យុវជន និងកីឡា...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើការអំពាវនាវដល់សិស្សានុសិស្សទាំង ឡាយឱ្យចៀសឆ្ងាយពីគ្រឿងញៀន ដែលនឹងនាំឱ្យខូចអនាគត ងាកមកខិតខំប្រឹងប្រែងរៀនសូត្រដើម្បីឆ្លើយតបទៅ នឹងការខិតខំលះបង់របស់ឪពុកម្ដាយដែលចង់ឃើញកូនមានអនាគតល្អ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និង សមិទ្ធផលនានា នៃវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្នុងក្រុងតាខ្មៅ នាព្រឹកថ្ងៃទី២១ ខែមីនា នេះ...
ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប នៅព្រឹកថ្ងៃទី២១ខែមីនានេះ បានរៀបចំពិធីអបអរសាទរទិវា«ទឹក និងឧតុនិយម ពិភពលោក ឆ្នាំ២០២៥» នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ក្រោមអធិបតីភាពឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម ដោយមានការអញ្ជើញចូលរួមពីតំណាង ក្រសួងស្ថាប័នពាក់ព័ន្ធ និងនិស្សិតមកពីសាកលវិទ្យាល័យនានាសរុបប្រមាណ ៤០០នាក់ ។ នៅក្នុងអង្គពិធីឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ទឹក គឺជាជីវិតជាទស្សនទានដ៏ពេញនិយមបំផុតលើសកលលោកក្នុងសហស្សវត្សរ៍ថ្មីនេះ...
ភ្នំពេញ៖ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) បានថ្លែងថា គ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន កំពុងចូលរួមជាមួយរាជរដ្ឋាភិបាល ធ្វើការប្រមូលផ្ដុំ និងប្រែក្លាយកម្លាំងយុវជន ទៅជាសសរស្ដម្ភ និងជាឆ្អឹងខ្នងរបស់ប្រទេសជាតិ ។ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក ក.យ.គ....
ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញទស្សនកិច្ចគម្រោងសាកល្បងស្តីពីបរិវត្តកម្មឌីជីថលសាលារៀន និងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការសិក្សានៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ...
នៅព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥នេះ នៅទីស្ដីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងឯកឧត្តម UENO Astushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាបានចុះ ហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធសម្រាប់គម្រោងហិរញ្ញប្បទានឥតសំណងផ្តល់ជូនរាជរដ្ឋាភិបាល ដើម្បីគាំទ្រអង្គភាពCMAC លើគម្រោងចំនួន២ មានហិរញ្ញប្បទានឥតសំណងសរុបចំនួន ១.៤៦៦លានយ៉េន ប្រមាណជិត១១លានដុល្លារអាមេរិក។ គម្រោងទាំង២នោះរួមមាន៖ គម្រោងទី១ ជាគម្រោងពង្រឹងសមត្ថភាពអង្គភាពCMAC...
លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែកតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិ បាលចុះមូលដ្ឋានស្រុកលើកដែក ខេត្តកណ្តាលបានអំពាវនាវឲ្យមានការចូលរួមកាន់តែខ្លាំងដើម្បីលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរ ពិសេសយកចិត្តទុកដាក់ផ្សព្វផ្សាយច្បាប់នានា ដែលពាក់ព័ន្ធផលប្រយោជន៍ស្ត្រី កុមារ និង យុវវ័យ ដើម្បីកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានគ្រប់រូបភាពលើស្ត្រី កុមារនិង យុវវ័យ ព្រមទាំងអន្តរាគមន៍ជួយជនរងគ្រោះឲ្យទាន់ពេលវេលា ហើយផ្តន្ទាទោសជន ល្មើសតាមច្បាប់ ។ លោកជំទាវ ពុំ...