ស្វាយរៀង ៖ ឯកឧត្តម ឧត្តមសេនីយ៏ឯក តាន់ សំណាង អគ្គស្នងការរង តំណាងឯកឧត្តម នាយឧត្តមសេនីយ៏ សរ ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់អស់លោក ដែលបានការតែងតាំងអោយទទួលភារកិច្ចថ្មី ត្រូវបន្តអនុវត្តកិច្ចការដែលនៅសេសសល់ និងធ្វើការសាមគ្គីឯកភាពផ្ទៃក្នុងអង្គភាព និងថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង រដ្ឋបាលមូលដ្ឋាន ដែលអស់លោកប្រតិបត្តិការ អោយបានជិតស្និត ដើម្បីសម្រេចគោលនយោបាយបញ្ចកោណរាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងវិសយ័ការពាររក្សាសន្តិសុខ សណ្ឋាប់ធ្នាប់សង្គម...
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank – ADB ) ដឹកនាំដោយ លោក Anthony Gil ប្រធានស្តីទីការិយាល័យតំណាង ADB ប្រចាំនៅកម្ពុជា, លោក...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអនុញ្ញាតឲ្យឧត្តមសេនីយ៍ទោ ង្វៀន ជឿងថាំង (Nguyen Truong Thang) មេបញ្ជាការ បញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្រោយដំណើរការប្រកួតអស់រយៈជាង ៣ខែកន្លះ ពានរង្វាន់បាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ រដូវកាលទី១ នឹងឈានដល់វគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ចុងសប្ដាហ៍នេះ ដែលនឹងប្រព្រឹត្តទៅ នៅមជ្ឈមណ្ឌលកីឡាសាល នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមាន ២ប្រកួត រួមមានគូដណ្ដើមចំណាត់ថ្នាក់លេខ៣ រវាងក្រុម Lucky ជួបក្រុម The Peanut និងគូដណ្ដើមជើងឯករវាងក្រុម Mihel Soul Young Gun ជួបក្រុម C-Light Stars។ ព្រឹត្តិការណ៍នេះ រៀបចំដោយកម្មវិធីកីឡា នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ ដែលបានចាប់ផ្ដើមការប្រកួត...
លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានចាត់ទុកជំនួបមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិអារូបា នាល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ គឺជាបទពិសោធន៍ថ្មីមួយ សម្រាប់ក្រុមគោព្រៃ ដែលត្រូវជួបក្រុមមកពីទ្វីបផ្សេង ហើយសង្ឃឹមថា កូនក្រុមនឹងបង្ហាញការលេងមួយដ៏ល្អ ចំពោះមុខអ្នកគាំទ្រ ក្នុងជំនួបមិត្តភាពបើកឆាកឆ្នាំថ្មីនេះ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនៅថ្ងៃទី២៤ ខែមីនានេះ លោក Koji បានលើកថា ការប្រកួតជាមួយអារូបា គឺជាជំនួបដ៏ល្អមួយ ដែលលោកនឹងព្យាយាមជំរុញកូនក្រុមលេងឲ្យអស់ពីសមត្ថភាព ។ ទោះបីការប្រមូលផ្ដុំមិនទាន់ល្អតាមផែនការ តែលោកពិតជាចង់ឈ្នះការប្រកួតនេះ ពិសេសគឺការបង្ហាញទម្រង់លេងដ៏ល្អរបស់កូនក្រុម ។...
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងថា វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាកត្តាឈ្នះ-ចាញ់ ដែលកំណត់ឧត្តមភាពនៃការប្រកួតប្រជែងរបស់កម្ពុជា និងការសម្រេចបាន នូវចក្ខុវិស័យ ប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងជាប្រទេស មានចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០។ សម្តេចបានមានប្រសាសន៍លើកឡើងដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកវេទិកាផ្សព្វផ្សាយ ស្តីពី«វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍...
បាត់ដំបង៖ ការរកឃើញកំណត់ត្រាថ្មីសម្រាប់ពិភពលោកនៃប្រភេទខ្យងគោក នៅប្រទេសកម្ពុជាខ្យងឧទយាទិត្យ Clostophis udayaditinus ត្រូវបានរកឃើញ និងទទួលស្គាល់ថាជាប្រភេទខ្យងគោកថ្មីសម្រាប់វិទ្យាសាស្រ្ត ដែលត្រូវបានរកឃើញនៅភ្នំបាណន់ ក្នុងខេត្តបាត់ដំបង។ ខ្យងនេះត្រូវបានគេដាក់ឈ្មោះឱ្យថាខ្យងឧទយាទិត្យ គឺដើម្បីឧទ្ទិសដល់ព្រះបាទឧទយាទិត្យវរ្ម័នទី២(១០៥០ -១០៦៦) ដែលជាព្រះរាជាខ្មែរ ដំបូងគេដែលបានកសាងប្រាសាទភ្នំបាណន់ នៅលើកំពូលភ្នំបាណន់។ ការស្រាវជ្រាវត្រូវបានធ្វើឡើងកាលពីឆ្នាំ ២០២៤ ដោយអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា សហការជាមួយក្រសួងបរិស្ថាន និងក្រុមអ្នកជំនាញពីសាកលវិទ្យាល័យChulalongkorn សាកលវិទ្យាល័យ Mahidol និងសាកលវិទ្យាល័យ Khon Kaenនិងគាំទ្រថវិកាពីសហភាពអឺរ៉ុប...
តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំកម្ពុជា បានសាទរដល់វិស័យឯកជននៅកម្ពុជា ជាពិសេសវិស័យ SMEs និងនៅ ក្នុងវិស័យកម្រិត Micro កំពុងមានភាពរស់រវើក និងប្រព្រឹត្តទៅដោយរលូន ដែលបានបង្ហាញដល់សេដ្ឋកិច្ចកំពុងរីកចម្រើន។ លោកស្រី Towfiqua Hoque ប្រធានស្ថានតំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារ ជាមួយ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៤...
ភ្នំពេញ ៖ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងស្ថានទូតនៃសាធារណរដ្ឋកូរ៉េ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានរៀបចំកិច្ចប្រជុំទ្វេភាគីកូរ៉េ-កម្ពុជាឆ្នាំ២០២៥ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍, នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រាជធានីភ្នំពេញ។ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែកបន្តរបស់កូរ៉េ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។ ឯកឧត្តម បានសរសើរកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជា ដោយទទួលស្គាល់ពីការប្តេជ្ញាចិត្តរបស់កូរ៉េក្នុងការគាំទ្រកម្ពុជាតាមរយៈគម្រោង...
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីវៀងចន្ទន៍...