ភ្នំពេញ ៖ វត្តអារាមមួយចំនួនក្នុងរាជធានីភ្នំពេញ បានរៀបចំសម្អាតទីធ្លាវត្ត និងតុបតែងលម្អ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ គ.ស. ២០២៥។ ភិក្ខុសន្តិបាលោ ស្រឿន អូន គង់នៅវត្តព្រះបារមីវង្គតបុរី រាជធានីភ្នំពេញ មានថេរដីកាប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ មិនមែនរៀបចំត្រឹមតែវត្តព្រះបារមីវង្គតបុរី ហៅវត្តទួលក្រសាំង...
ភ្នំពេញ៖ គ្រប់ប្រភេទនៃព័ត៌មានក្លែងក្លាយ សុទ្ធតែមានឥទ្ធិពលអវិជ្ជមានមកលើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សង្គម សេដ្ឋកិច្ច និងនយោបាយ ពោលគឺព័ត៌មានក្លែងក្លាយអាចបង្កអស្ថិរភាព បង្កើតអំពើហិង្សា ដែលបណ្តាលឱ្យកើតមានអរិភាពសង្គម ប្រជាពលរដ្ឋបាត់ទំនុកចិត្តលើការដឹកនាំ នាំឱ្យមានការបែកបាក់សាមគ្គីភាពក្នុងសង្គម ព្រមទាំងអាចបង្កព្យសនកម្ម និងមហន្តរាយដែលមិនអាចនឹកស្មានដល់។ ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា នៅពេលប្រើប្រាស់បណ្តាញសង្គម ប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់ទម្លាប់ល្អ៤យ៉ាង ដែលអាចឱ្យខ្លួនជៀសផុតពីការរងគ្រោះដោយសារការចែកចាយព័ត៌មានប្រកបដោយគ្រោះថ្នាក់ដោយមិនដឹងខ្លួន។ ទម្លាប់ល្អទាំង៤នោះគឺ៖ ទី១. បោះបង់ចោលការចែកចាយព័ត៌មានបន្តលឿនពេក មុននឹងចែកចាយបន្តទៀតត្រូវផ្តល់វេលាបន្តិចសិនដើម្បីអានព័ត៌មាននោះឱ្យស្រួលបួល ហើយត្រូវផ្ទៀងផ្ទាត់ព័ត៌មាននោះប្រសិនបើខ្លឹមសារមិនសមហេតុផល ឬសង្ស័យថាអាចជាព័ត៌មានក្លែងក្លាយ...
ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានយកឈ្នះក្រុមខ្លាំងឥណ្ឌូនេស៊ី Madura United ដោយលទ្ធផល ៣-០ នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ(ជើងទី១) នៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកក្លិបកម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2024/2025 កាលពីរាត្រីថ្ងៃទី១០ ខែមេសាកន្លងទៅ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។ ក្រោយជ័យជម្នះនេះ បានធ្វើឲ្យគ្រូបង្វឹកលោក Pep Munoz សម្ដែងសេចក្ដីរីករាយជាខ្លាំង ហើយប្ដេជ្ញារៀបចំផែនការ និងត្រៀមឲ្យបានកាន់តែប្រសើរ ដើម្បីរក្សាជ័យជម្នះជាថ្មី...
(ភ្នំពេញ) សាកលវិទ្យាល័យអន្តរជាតិគ្វេស (Quest Inter national University – QIU) បានចូលរួមក្នុងការបង្កើនបរិយាកាសរស់រវើកនៃព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីPUC ឆ្នាំ ២០២៥ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ សាខាទួល គោក ដោយបានផ្តល់ឱកាសទស្សនៈអន្តរជាតិ និង ការផ្តល់ឪកាសនៃការសិក្សា ។ ព្រឹត្តិការណ៍ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ៦ ខែមេសាមក នេះ បានទាក់ទាញនិស្សិតកម្ពុជាជាង ៥០០នាក់ដែលមាន គំនិតចង់ស្វែងយល់អំពីឱកាសសិក្សាថ្មីៗក្នុងពេលដែលពួកគេកំពុងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីជាតិ។ ក្នុងនាមជាតំណាងសាកលវិទ្យាល័យអន្តរជាតិគេស...
នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ខាងមុខនេះ អាជ្ញាធរជាតិអប្សរា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរចម្រុះជាតិសាសន៍ ដែលមកទស្សនាកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងនោះ មានក្រុមការងារភ្នាក់ងារទេសចរ ចំនួនជាង៤០០នាក់ ប្រចាំនៅគោលដៅចំនួន១៨សំខាន់ៗក្នុងរមណីយដ្ឋានអង្គរ។ លោក ចាន់ សំណាង ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចរ របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ឱ្យដឹងថា អាជ្ញាធរជាតិអប្សរាបានរៀបចំក្រុមការងារភ្នាក់ងារទេសចរនៅតាមគោលដៅសំខាន់ៗចំនួន១៨ ក្នុងរមណីយដ្ឋានអង្គរនេះ ដើម្បីជួយសម្រួលការធ្វើដំណើរតាមដងផ្លូវរបស់ភ្ញៀវទេសចរកុំឱ្យកកស្ទះចរាចរណ៍ ជួយសង្គ្រោះបឋមដល់ភ្ញៀវទេសចរដែលមានគ្រោះថ្នាក់ផ្សេងៗ រក្សាទុកសម្ភារភ្ញៀវទេសចរដែលភ្លេច ឬជ្រុះ ដើម្បីផ្តល់ជូនម្ចាស់ដើមវិញ។ ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចររូបនេះ...
ភ្នំពេញ ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីសូត្រមន្តរាប់បាត្រព្រះសង្ឃចំនួន៦៨អង្គ ក្នុងន័យចូលរួមអបអរសាទរទេវតាឆ្នាំថ្មី ព្រះនាម “គោរាគទេវី” ជាបុត្រីទី២របស់កបិលមហាព្រហ្ម ដែលនឹងចុះមកគ្រប់គ្រងភពផែនដីជំនួសទេវតាឆ្នាំចាស់ នាវេលាម៉ោង៤និង៤៨នាទីទៀបភ្លឺថ្ងៃទី១៣ ខែមេសា ឆ្លងចូលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ...
កម្ពុជា-ថៃ នៅមានវិស័យសក្ដានុពលជាច្រើនទៀត ដែលជាឱកាសនៃការពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសលើផ្នែកអាជីវកម្ម និងពាណិជ្ជកម្ម ដើម្បីជាផលប្រយោជន៍ជំរុញឱ្យកាន់តែរីកចម្រើនបន្ថែមទៀត សម្រាប់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ។ ឯកឧត្តម Tull Traisorat ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រ កម្ពុជា ដែលទើបទទួលបានការតែងតាំងថ្មី នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១០ ខែមេសា...
មន្រ្តីជាន់ខ្ពស់នៃផ្សារមូលបត្រកម្ពុជា (CSX) បានបង្ហើបឲ្យដឹងថា នៅក្នុងឆ្នាំ២០២៥នេះ ក្រុមហ៊ុនថ្មីៗចំនួន៦បន្ថែមទៀត នឹងចុះបញ្ជីបោះផ្សាយលក់មូលបត្រ ខណៈនៅព្រឹកថ្ងៃទី១១ ខែមេសានេះ ផ្សារមូលបត្រកម្ពុជា បានប្រកាសចុះបញ្ជីលក់សញ្ញាបណ្ណបៃតងជាផ្លូវការក្រុមហ៊ុន ស្នេរថេក ដាយណាមិន ឯ.ក ចំនួន៥០លានដុល្លារ ដែលជាស្ថាប័នអន្តរជាតិមកពីវិស័យសឡា។ ក្នុងបទសម្ភាសន៍ជាមួយ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃផ្សារមូលបត្រកម្ពុជា បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា បច្ចុប្បន្ន ផ្សារភាគហ៊ុនមានសភាពមមាញឹកក្នុងការទទួលស្វាគមន៍នូវក្រុមហ៊ុនថ្មីៗ...
នៅក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល (Universal Peace Federation World Summit 2025) នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី១១ ខែមេសាឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត ហាក់ ចាន់ ហាម៉ូន ស្ថាបនិកសហព័ន្ធសន្តិភាពសកល។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី...
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ បានអញ្ជើញចូលជាអធិបតី ក្នុងពិធីផ្សព្វផ្សាយជាផ្លូវការលើគំនិតផ្តួចផ្តើមចំនួនពីរ ផ្តល់មូលនិធិដោយសហភាពអឺរ៉ុប ដើម្បីគាំទ្រដល់ការអភិវឌ្ឍបៃតងនៅកម្ពុជា ។ វេទិកានេះ មានការអញ្ជើញចូលរួម ពីឯកឧត្តម អ៊ីហ្គ័រ ទ្រីសមែន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ...