នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក វ៉ាង តុងចូវ (Wang Tongzhou) ប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) នៅវិមានសន្តិភាព។ ក្នុងជំនួបនោះ, លោក វ៉ាង តុងចូវ បានសម្ដែងការពេញចិត្តយ៉ាងខ្លាំងចំពោះការផ្ដោតអាទិភាពខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា...
សៀមរាប៖ តាមរយៈការចូលរួមយ៉ាងច្រើនកុះកររបស់បងប្អូនប្រពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានបង្ហាញពីភាពជោគជ័យយ៉ាងធំធេងរបស់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្នុងការផ្ដល់ផ្ដល់ឱកាសដល់បងប្អូនមកពីទីកន្លែងផ្សេងគ្នា ផ្នត់គំនិតផ្សេងគ្នា និន្នាការផ្សេងគ្នា មកសប្បាយរីករាយជាមួយគ្នា និងរួមគ្នាក្នុងគោលដៅតែមួយដើម្បីលើកស្ទួយវប្បធម៌ខ្មែរ។ គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដល់ជំនឿទុកចិត្តឱ្យក្រុមគ្រួសារ ស.ស.យ.ក. បានរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បន្ថែមលើសង្ក្រាន្តនៅតាមរាជធានី-ខេត្តនានា ដោយផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋអាចចូលរួមអបអរ និងចែករំលែកភាពសប្បាយរីករាយជាមួយគ្នាដោយភាតរភាពក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី។ ជាមួយគ្នានេះ សូមថ្លែងអំណរគុណចំពោះក្រសួង/ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខេត្តសៀមរាប ក្រុមការងាររៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រួមទាំងយុវជនស្ម័គ្រចិត្ត ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចចេញពីទឹកចិត្ត ឆន្ទៈ...
ប្រភពពីក្រសួងទេសចរណ៍បានឱ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥នេះ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណ ២៣.៩៧៧.៤៤១ នាក់ កើនឡើង ៩,៩% ធៀបនឹងឆ្នាំ២០២៤ (ដែលមានចំនួន ២១.៨១៣.១៣៨ នាក់) ក្នុងនោះ៖ – ភ្ញៀវជាតិ មានចំនួន ២៣.៨៦២.៣៥១ នាក់ – ភ្ញៀវអន្តរជាតិ មានចំនួន...
កិច្ចព្រមព្រៀងនិងកិច្ចសន្យា ចំនួន ៥ ច្បាប់ ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ (គម្រោងព្រែកជីក ហ្វូណនតេជោ) ត្រូវបានចុះហត្ថលេខាជាផ្លូវការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានអនុគណៈកម្មាធិការ ដើម្បីរៀបចំវាយតម្លៃរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព និងរៀបចំចរចាកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងព្រែកជីក ហ្វូណនតេជោ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ម្សិលមិញនេះ...
បន្ទាប់ពីបញ្ចប់នូវដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូបានធ្វើដំណើរចាកចេញពីព្រះរាជាណាចក្រកម្ពុជាវិញហើយ។ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងមន្ត្រី សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បានជូនដំណើរឯកឧត្តមប្រធានាធិបតី និងគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍។ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ឯកឧត្តម Xi Jinping...
កំពង់ឆ្នាំង៖ ដីគ្រួសក្រហមរាប់រយឡាន ត្រូវបានឈ្មួញម្នាក់ដឹកចាក់លុបទន្លេសាបប្រវែង៧០ម៉ែត្រ ចូលជ្រៅទៅក្នុងទន្លេ ដើម្បីការពារម៉ាស៊ីនបូមទឹកស្អាតកុំអោយមានកំប្លោកហូរចូល។ ពាក់ព័ន្ធនឹងការចាក់ដីលុបចូលក្នុងទន្លេសាបនេះ លោក អឿ សារឿន ប្រធានមន្ទីរធនធានទឹកស្តីទី បានបញ្ជាក់ថា ខាងក្រុមហ៊ុនទឹកស្អាតបានដាក់ពាក្យស្នើសុំកាយជាអាងក្នុងទន្លេប្រវែង២០ម៉ែត្របួនជ្រុង តែលោកមិនព្រមទេ។ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ អ្នកកាសែតសួររឿងចាក់ដីលុបចូលទន្លេនោះ ទើបលោកភ្ញាក់ និងបានទៅវាស់មើលភ្លាម ឃើញថាឈ្មួញបានចាក់ចូលក្នុងទន្លេដល់ទៅប្រវែង៧០ម៉ែត្រឯណោះ។ លោក អឿ សារឿន បន្តថា៖ កាលពីមុនរដូវចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្រុមហ៊ុនលក់ទឹកស្អាតក្នុងក្នុងកំពង់ឆ្នាំង បានសុំគាត់ជីកដីបាតទន្លេធ្វើជាស្រះទឹកទំហំ២០ម៉ែត្រគុណ២០ម៉ែត្រ...
សៀមរាប៖ នាវេលាម៉ោង២រសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃវារឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានអញ្ជើញចូលរួមដង្ហែព្រះពុទ្ធបដិមា និងធ្វើពិធីស្រង់ព្រះ នៅឯបរិវេណសួនច្បារព្រះរាជដំណាក់។ ពិធីនេះក៏មានការចូលរួមពីសំនាក់ឯកឧត្តម លោកជំទាវ អនុប្រធាន ជាថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងនោះ។ ការដង្ហែព្រះពុទ្ធបដិមា និងស្រង់ព្រះគឺជាកិច្ចពិធីសាសនា ដែលប្រជាជនកម្ពុជា ជាពិសេសប្រជាពុទ្ធបរិស័ទតែងតែមិនរំលងឡើយ។ ក្នុងពិធី មានទឹកជាមួយផ្កាភ្ញី...
ក្នុងការប្រកួតនេះ មានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក), ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំ ព្រមទាំងវត្តមានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើន នៅទីតាំងភូមិខ្ញុំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥។ ក្រោយយកឈ្នះកីឡាករ ម៉េង សេរីសម្បត្តិ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នេះ...
យោងតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ ខេត្ដសៀមរាប បានបង្ហាញថា ក្នុងរយៈពេលមួយថ្ងៃ នៅថ្ងៃទី១៤ខែមេសាឆ្នាំ២០២៥នេះ មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាប នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានចំនួនប្រមាណ៧៩៤,៥៣៧នាក់ ។ភ្ញៀវទេសចរទាំងនោះ មានភ្ញៀវទេសចរបរទេសមានចំនួន៤,៥៣៧ នាក់ និងភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋមានចំនួនប្រមាណ៧៩០,០០០ នាក់ ។ទីតាំងការដើរទស្សនាកម្សាន្ដនោះរួមមាន ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តតំបន់អង្គរ សួនច្បារព្រះរាជដំណាក់ តំបន់មាត់ស្ទឹង និងតំបន់ផាប់ស្ត្រីត មានចំនួនប្រមាណ ៧៦០,០០០ នាក់។នៅតំបន់ភ្នំគូលែន មានចំនួនប្រមាណ ៤,៥០០...
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ខេត្តសៀមរាប នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ នៅមុខប្រាសាទអង្គរតូច ខេត្តសៀមរាប។ ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងកោតសរសើរគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានផ្ដួចផ្ដើមបង្កើតព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះឡើង ជាពិសេសព្រឹត្តិការណ៍ក្នុងឆ្នាំ ២០២៥នេះ។ សម្ដេចធិបតី បានគាំទ្រនូវការច្នៃប្រឌិត និងការទ្រទ្រង់គ្រប់ទម្រង់នៃវប្បធម៌ជាតិខ្មែរ របស់យុវជន ខណៈគោលដៅបំផុស្មារតីស្នេហាជាតិ តាមរយៈការរួមគ្នាលើកតម្កើងវប្បធម៌, លើកកម្ពស់វិស័យទេសចរណ៍ និងលើកកម្ពុជាសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋានដោយផ្ទាល់។...