កំពង់ឆ្នាំង៖ ដីគ្រួសក្រហមរាប់រយឡាន ត្រូវបានឈ្មួញម្នាក់ដឹកចាក់លុបទន្លេសាបប្រវែង៧០ម៉ែត្រ ចូលជ្រៅទៅក្នុងទន្លេ ដើម្បីការពារម៉ាស៊ីនបូមទឹកស្អាតកុំអោយមានកំប្លោកហូរចូល។ ពាក់ព័ន្ធនឹងការចាក់ដីលុបចូលក្នុងទន្លេសាបនេះ លោក អឿ សារឿន ប្រធានមន្ទីរធនធានទឹកស្តីទី បានបញ្ជាក់ថា ខាងក្រុមហ៊ុនទឹកស្អាតបានដាក់ពាក្យស្នើសុំកាយជាអាងក្នុងទន្លេប្រវែង២០ម៉ែត្របួនជ្រុង តែលោកមិនព្រមទេ។ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ អ្នកកាសែតសួររឿងចាក់ដីលុបចូលទន្លេនោះ ទើបលោកភ្ញាក់ និងបានទៅវាស់មើលភ្លាម ឃើញថាឈ្មួញបានចាក់ចូលក្នុងទន្លេដល់ទៅប្រវែង៧០ម៉ែត្រឯណោះ។ លោក អឿ សារឿន បន្តថា៖ កាលពីមុនរដូវចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្រុមហ៊ុនលក់ទឹកស្អាតក្នុងក្នុងកំពង់ឆ្នាំង បានសុំគាត់ជីកដីបាតទន្លេធ្វើជាស្រះទឹកទំហំ២០ម៉ែត្រគុណ២០ម៉ែត្រ...
សៀមរាប៖ នាវេលាម៉ោង២រសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃវារឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានអញ្ជើញចូលរួមដង្ហែព្រះពុទ្ធបដិមា និងធ្វើពិធីស្រង់ព្រះ នៅឯបរិវេណសួនច្បារព្រះរាជដំណាក់។ ពិធីនេះក៏មានការចូលរួមពីសំនាក់ឯកឧត្តម លោកជំទាវ អនុប្រធាន ជាថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងនោះ។ ការដង្ហែព្រះពុទ្ធបដិមា និងស្រង់ព្រះគឺជាកិច្ចពិធីសាសនា ដែលប្រជាជនកម្ពុជា ជាពិសេសប្រជាពុទ្ធបរិស័ទតែងតែមិនរំលងឡើយ។ ក្នុងពិធី មានទឹកជាមួយផ្កាភ្ញី...
ក្នុងការប្រកួតនេះ មានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក), ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំ ព្រមទាំងវត្តមានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើន នៅទីតាំងភូមិខ្ញុំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥។ ក្រោយយកឈ្នះកីឡាករ ម៉េង សេរីសម្បត្តិ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នេះ...
យោងតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ ខេត្ដសៀមរាប បានបង្ហាញថា ក្នុងរយៈពេលមួយថ្ងៃ នៅថ្ងៃទី១៤ខែមេសាឆ្នាំ២០២៥នេះ មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាប នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានចំនួនប្រមាណ៧៩៤,៥៣៧នាក់ ។ភ្ញៀវទេសចរទាំងនោះ មានភ្ញៀវទេសចរបរទេសមានចំនួន៤,៥៣៧ នាក់ និងភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋមានចំនួនប្រមាណ៧៩០,០០០ នាក់ ។ទីតាំងការដើរទស្សនាកម្សាន្ដនោះរួមមាន ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តតំបន់អង្គរ សួនច្បារព្រះរាជដំណាក់ តំបន់មាត់ស្ទឹង និងតំបន់ផាប់ស្ត្រីត មានចំនួនប្រមាណ ៧៦០,០០០ នាក់។នៅតំបន់ភ្នំគូលែន មានចំនួនប្រមាណ ៤,៥០០...
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ខេត្តសៀមរាប នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ នៅមុខប្រាសាទអង្គរតូច ខេត្តសៀមរាប។ ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងកោតសរសើរគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានផ្ដួចផ្ដើមបង្កើតព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះឡើង ជាពិសេសព្រឹត្តិការណ៍ក្នុងឆ្នាំ ២០២៥នេះ។ សម្ដេចធិបតី បានគាំទ្រនូវការច្នៃប្រឌិត និងការទ្រទ្រង់គ្រប់ទម្រង់នៃវប្បធម៌ជាតិខ្មែរ របស់យុវជន ខណៈគោលដៅបំផុស្មារតីស្នេហាជាតិ តាមរយៈការរួមគ្នាលើកតម្កើងវប្បធម៌, លើកកម្ពស់វិស័យទេសចរណ៍ និងលើកកម្ពុជាសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋានដោយផ្ទាល់។...
សៀមរាប៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃ ទី១៤ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិតីប្រកាសបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ជាផ្លូវការនៅទីតាំងភូមិខ្ញុំ មុខប្រសាទអង្គរតូច។ ពិធីដ៏មហោឡារិក និងអធិកអធមនេះ ក៏មានការនិងអញ្ជើញនិមន្តចូលរួមពីសំណាក់ព្រះសង្ឃ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត ភ្ញៀវជាតិ និងអន្តរជាតិ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ព្រមទាំងយុវជនស្ម័គ្រចិត្ត សិស្ស...
សៀមរាប៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥នេះ ស្តេចយាងថ្វាយគ្រឿងសក្ការៈបូជា នៅព្រះអង្គចេក-ព្រះអង្គចម និងលោកយាយទេព បន្ទាប់ពីពិធីបួងសួងសុំសេចក្តីសុខចម្រើន ជូនដល់ព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញដង្ហែព្រះករុណា ព្រះមហាក្សត្រផងដែរ។
ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ ជូនដំណឹងស្តីពីការរៀបចំព្រឹត្តិការណ៍ ព្រះវិហារសង្ក្រាន្ត ឆ្នាំ២០២៥ ទ្រង់ទ្រាយធំជាងឆ្នាំមុនៗ និងមានការលេងល្បែងប្រជាប្រិយខ្មែរច្រើនប្រភេទ មានរៀបចំតំបន់សើម ព្រមទាំងមានការប្រគុំតន្ត្រីខ្នាតធំ និងមានបាញ់កាំជ្រួចផងដែរ នៅក្នុងបរិវេណសាលាខេត្តព្រះវិហារ។ ក្នុងសេចក្តីជូនដំណឹងនោះ មានខ្លឹមសារដូច្នេះថា រដ្ឋបាលខេត្តព្រះវិហារ មានកិត្តិយសសូមគោរពជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ អាជីវករ ម្ចាស់ក្រុមហ៊ុន សហគ្រាស...
ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២៥ រថយន្តក្រុងសាធារណៈដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរួចរាល់ ទាំងរថយន្ត អ្នកបើកបរ តាមគោលដៅចេញដំណើរនីមួយៗ សម្រាប់ដឹកជញ្ជូនបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល០៦ ថ្ងៃ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ “ជិះដោយមិនបង់ប្រាក់”។ សូមបងប្អូនប្រជាពលរដ្ឋមកទទួលសេវារថយន្តក្រុងសាធារណៈជិះទៅស្រុកកំណើត៖ -ជិះដោយមិនបង់ប្រាក់ -ជិះដោយមិនតម្រូវឱ្យមានការចុះឈ្មោះ -ជិះដោយមិនតម្រូវអត្តញាណប័ណ្ណ ឬឯកសារផ្សេងៗ។...
ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំ២០២៥នេះ កម្មករ កម្មការិនី និងបុគ្គលិក ក្រុមហ៊ុន ជាវ័យ (ខេមបូឌា) ហ្គាមេន ហ្វេកធើរី ដែលជារោងចក្រកាត់សម្លៀកបំពាក់ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានរៀបចំកម្មវិធីជួបជុំអាហារសាមគ្គីក្រោមម្លប់សុខសន្តិភាព មុនឈប់សម្រាកទៅស្រុកកំណើតដើម្បីជួបជុំគ្រួសាររៀងៗខ្លួន។ តាមការលើកឡើងរបស់រដ្ឋបាលរោងចក្រនេះ បានឲ្យដឹងថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងបង្កើនភាពសប្បាយរីករាយ បង្កើនភាពស្និទ្ធស្នាល សាមគ្គីភាព រវាងថ្នាក់ដឹកនាំ និងកម្មករនិយោជិតទាំងអស់ដែលមានចំនួនសរុបប្រមាណជាង ២ពាន់នាក់។ លោកបានឲ្យដឹងថា ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះ...