សៀមរាប៖ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ លើការងារសមាគមអតីតយុទ្ធជនរបស់ខេត្តសៀមរាប។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម អភិបាលខេត្តសៀមរាប និងមន្រ្តីតាមមន្ទីរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានទូទាំងខេត្ត។ នាឱកាសនោះ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី គន់...
ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា ថ្លែងថា តំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅតែជាមជ្ឈមណ្ឌលនៃការដណ្ដើមឧត្តមភាព ឥទ្ធិពល និងជាទីតាំងតានតឹងរបស់ប្រទេសមហាអំណាចដើម្បីដណ្តើមទាំងសេដ្ឋកិច្ច និងយុទ្ធសាស្រ្តនយោបាយ។ ការថ្លែងយ៉ាងដូច្នេះក្នុងឱកាសអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស។ នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា នៅឆ្នាំ២០២៤ ពិភពលោកបានវិវត្តកាន់តែរលឿនទៅក្នុងស្ថានភាពស្មុគស្មាញ...
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារកសាងកម្លាំង តំណាងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងអាវុធហត្ថខេត្ត អញ្ជើញជាអធិបតីភាពបេីកវគ្គបំប៉នសណ្តាប់ធ្នាប់ជួរទ័ព ប្រចាំឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។ លោកអនុសេនីយ៍ឯក កែម ចាន់រស្មី ដែលជាយោធាចារ្យក្នុងវគ្គហ្វឺកហ្វឺននេះ បានឱ្យដឹងថា វគ្គហ្វឹកហ្វឺនមានរយៈពេល៤៧ថ្ងៃ ចាប់ថ្ងៃទី០៣ ខែមីនា ដល់ថ្ងៃទី១៦ ខែ...
ឯកឧត្តម LIU Zhongyi ឧបការីរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំ “ខ” សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។ ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម LIU Zhongyi ឧបការីរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណចិន...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតជយលាភីអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៌កោះពេជ្រ។ មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ...
ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍ សិស្ស-និស្សិតក្រីក្រ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (អ.ម.ត) បានដឹងថា អាហារូបករណ៍ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរួមចំណែកអភិវឌ្ឍ មូលធនមនុស្សនៅកម្ពុជា។ កាលពីព្រឹកថ្ងៃ ទី២៨ ខែកុម្ភះ ឆ្នាំ២០២៥នេះ...
ភ្នំពេញ៖នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយម្ចាស់ដេប៉ូជី និងថ្នាំកសិកម្មចំនួន ៣០០នាក់ និងមន្រ្តីកសិកម្មឃុំចំនួន១៩នាក់ នៅខេត្តព្រៃវែង និងស្វាយរៀង ដោយមានការចូលរួមពីអភិបាលរងខេត្ត និងមន្ទីរកសិកម្មខេត្តទាំងពីរ។ កិច្ចសំណេះសំណាលនេះមានគោលបំណងពង្រឹងការគ្រប់គ្រងជី និងថ្នាំកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព ដូចជា ការចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាល ការទុកដាក់និងការប្រេីប្រាស់ប្រកបដោយសុវត្ថិភាព ការហាមឃាត់ចរាចរណ៍ផលិតផលគ្មានបញ្ជិកា និងជាពិសេស ការជួយណែនាំដល់កសិករឱ្យប្រេីប្រាស់ឱ្យបានត្រឹមត្រូវដេីម្បីកាត់បន្ថយថ្លៃដេីមផលិត។ ជាមួយគ្នានេះ...
កណ្ដាល ៖ មន្រ្តីជាន់ខ្ពស់នៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានប្រសាសន៍ឲ្យដឹងថា អធិការកិច្ចអាកាសចរស៊ីវិល គ្រោងនឹងបញ្ចប់ផែនការវាយតម្លៃផ្តល់វិញ្ញាបនបត្រអាកាសយានដ្ឋាន នៅក្នុងខែឧសភាខាងមុខ ខណៈគ្រោងដាក់ឲ្យដំណើរការជាផ្លូវការនាខែកក្កដា ឆ្នាំ២០២៥នេះ។ មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចប់កិច្ចប្រជុំបូកសរុបវឌ្ឍនភាពគម្រោងការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈនេះ ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការនៃលេខាធិការដ្ឋានអាកាសចរស៊ីវិលនិងជាប្រធានគណៈកម្មការសម្របសម្រួលដឹកនាំសាងសង់ និងប្រតិបត្តិការណ៍អាកាសយានដ្ឋានអន្តរជាតិតេជោ បានលើកឡើងថា ក្រុមការងារបានចុះពិនិត្យលើគម្រោងការសាងសង់ និងពិនិត្យលើការរៀបចំការបំពាក់ឧបករណ៍ បរិក្ខារ និងការភ្ជាប់បណ្តាញប្រព័ន្ធសម្រាប់ប្រតិបត្តិការជាដើម។ ឯកឧត្តម...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ញើញត្រួតពិនិត្យដំណើរសាងសង់ព្រលានយន្តហោះថ្មី នៅក្រុងតាខ្មៅ មន្រ្តីជាន់ខ្ពស់នៃលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបង្ហើបឱ្យដឹងថា មកដល់ពេលនេះ មានក្រុមហ៊ុនទួកគី បានបង្ហាញការចាប់អារម្មណ៍ក្នុងការបណ្តាក់ទុនវិនិយោគលើវិស័យអាកាសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការនៃលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាប្រធានគណៈកម្មការសម្របសម្រួលដឹកនាំសាងសង់ និងប្រតិបត្តិការណ៍អាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ថា ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនដែលបាននិងកំពុងប្រតិបត្តិការនៅព្រលានយន្តហោះចាស់ នឹងត្រូវប្តូរមកអាកាសយានដ្ឋានអន្តរជាតិតេជោទាំងអស់ ដោយមិនមានក្រុមហ៊ុនណាមួយអវត្តមាននោះឡើយ។ ឯកឧត្តម បានបន្តថា ស្របពេលជាមួយគ្នានេះដែរ...
មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយនៃក្រសួងអប់រំ យុវជន និងកីឡា តាមរយៈគំនិតផ្តួចផ្តើមពីឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយសាស្រ្តាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងគ្រូឧទ្ទេសនៃកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីផ្តល់ជូនការបង្រៀនបំប៉នសមត្ថភាពត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដល់សិស្សានុសិស្ស ដែលជាបេក្ខជនត្រៀមប្រឡងដោយឥតគិតថ្លៃ តាមរយៈការផ្សាយផ្ទាល់នៅក្នុងគេហទំព័រឬកម្មវិធីសិក្សាទូរសិក្សា – Duraseksa ដោយគម្រោងនេះត្រូវបានដាក់ឈ្មោះថា «ប្រព័ន្ធបង្រៀនសមកាលកម្ម ឬ Live Teaching System»។ សិស្សថ្នាក់វិទ្យាសាស្ត្រសង្គម និងសិស្សវិទ្យាសាស្ត្រពិត...