ស្វាយរៀង ៖ លោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀង នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នេះបានប្រាប់ទូរទស្សន៍BTV តាមសារលេឡេក្រាមឲ្យដឹងថា ស្រូវប្រាំង ចំនួន២ម៉ឺន ៦ពាន់ ៨៥៧តោន ត្រូវបានពលរដ្ឋនៅក្នុងខេត្តធ្វើការប្រមូលទុកដាក់ជាបណ្តើរៗហើយ បន្ទាប់ពីក្រុមកសិករក្នុងស្រុក និងក្រុងមួយចំនួនក្នុងខេត្តបានចុះធ្វើការសាបព្រោះ បន្ទាប់ពីជំនន់ទឹកទន្លេ និងទឹកភ្លៀងបានស្រកស្រុតចុះ កាលពីចុងខែធ្នូ ឆ្នាំ២០២៤ និងដើមខែមករា ឆ្នាំ២០២៥កន្លងមក ។ លោកបានបន្តថានៅឆ្នាំនេះបើទោះជាតម្លៃស្រូវមានការចុះថោកបន្តិច រួមនិង សម្ភារៈកសិកម្ម...
«បរិមាណសំណល់ប្លាស្ទិក ដែលកំពុងកើនឡើងច្រើន និងកំពុងបន្ថែមសម្ពាធយ៉ាងខ្លាំងទៅលើប្រព័ន្ធគ្រប់គ្រងសំណល់រឹង និងបរិស្ថានរបស់យើង។ ដូច្នេះ យើងចាំបាច់ត្រូវរួមគ្នាប្រយុទ្ធនឹងសត្រូវនេះ ដើម្បីកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា និងជំរុញឱ្យកម្ពុជាមានភាពស្អាត។» ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារគម្រោង ស្តីពី «ការពង្រឹងសមត្ថភាពដោះស្រាយសំណល់ប្លាស្ទិកនៅទីប្រជុំជន» នាថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថា ដើម្បីកម្ពុជាស្អាត បន្ទាប់ពីចំនួនថង់ប្លាស្ទិក...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងក្នុងរបាយការណ៍ការងារថា តាមរយៈការរៀបចំវេទិកាការងារ ការប្រមូលនិងផ្សព្វផ្សាយ និងបញ្រ្ជាបព័ត៌មានទីផ្សារការងារ បានផ្គូផ្គង និងបញ្ជូនអ្នកស្វែងរកការងារទៅឲ្យនិយោជកសរុបចំនួន ៩៤ ៩០០ដង/នាក់ គិតចាប់ពីកម្រិតថ្នាក់ទាប រហូតដល់ថ្នាក់ខ្ពស់ និងសិស្សកម្រតិបច្ចេកទេស និងវិជ្ជាជីវៈ។ នៅក្នុងរបាយការណ៍ស្តីពី ការបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងក្នុងកិច្ចប្រជុំបូកសរុបការងារ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបង្ហាញឲ្យដឹងថា គិតក្នុងឆ្នាំ២០២៤កន្លងទៅ សម្រេចបានពង្រីកការផ្តល់ព័ត៌មានទីផ្សារការងារតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន...
លោក អួរ តា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានចាត់ទុកការសម្ដែងក្បាច់គុនរួមគ្នាជាថ្មី រវាងក្បាច់គុនល្បុក្កតោ និងក្បាច់គុនសៅលិញ គឺជាការបញ្ជាក់នូវអត្ថន័យនៃទំនាក់ទំនងដ៏ល្អក្នុងប្រវត្តិសាស្ដ្រកម្ពុជា-ចិន ហើយក៏ជាការលើកកម្ពស់គុណតម្លៃ និងការផ្សព្វផ្សាយនូវសិល្បៈក្បាច់គុនបុរាណខ្មែរឲ្យកាន់តែល្បីល្បាញផងដែរ។ ការបញ្ជាក់នេះ បន្ទាប់ពីសហព័ន្ធ បានបញ្ជូនប្រតិភូ និងកីឡាករ-កីឡាការិនី ៧រូប ចូលរួមការសម្ដែងក្បាច់គុនល្បុក្កតោ និងក្បាច់គុនសៅលិញ ក្នុងព្រឹត្តិការណ៍ពិធីបិទ «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» និងពិធីបើកផ្លូវការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» នៅទីក្រុងចឹងចូវ សាធារណរដ្ឋប្រជាមានិតចិន...
(ភ្នំពេញ) នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥មានរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាក្រោមអធិបតីឯកឧត្តម នាយឧត្តមសេនីយ៍ខឹម សោភ័ណ ប្រធានក្រុមប្រឹក្សាភិបាលផ្ទេរសិទ្ធិ និងមានការចូលរួមពី សមាជិកនិងទីប្រឹក្សាក្រុមប្រឹក្សាភិបាលទាំងអស់ចំនួន១៣រូប។ របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន ១.អនុម័តកំណត់ហេតុអង្គប្រជុំថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ២. ត្រួតពិនិត្យ និងអនុម័តរបាយការណ៍លទ្ធផលការងារប្រតិបត្តិការឆ្នាំ ២០២៤ និង៣.ត្រួតពិនិត្យ និងអនុម័តផែនការសមាហរណកម្មឆ្នាំ២០២៥។ យោងតាមលទ្ធផលរបាយការណ៍ប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្រ្គាម ក្នុងឆ្នាំ២០២៤នេះ កិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពCMACសម្រេចបានមានជាអាទិ៍៖ រំដោះផ្ទៃដីចម្ការមីននិងចម្ការគ្រាប់សរុបបានចំនួន១៧.៩៨០ហិកតា...
កូនផ្សោតទើបកើតថ្មីមួយក្បាល មានអាយុប្រមាណ២ថ្ងៃ ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាល ជលផលនិងអង្គការ WWF វេលាម៉ោង១០:៣០នាទីរសៀល នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចន្លោះអន្លង់កាំពី-ជ្រោយបន្ទាយ ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន៧ក្បាល ផ្សេងទៀត។ គួរបញ្ជាក់ថា នេះគឺជាកូនផ្សោតទី៤ហើយ ដែលបានកើតនៅដើមឆ្នាំ២០២៥នេះ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។ ទន្ទឹមនេះ...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានអំពាវនាវដល់ រដ្ឋមន្រ្តីបណ្តាប្រទេសក្នុងតំបន់អាស៊ានទាំងអស់ គប្បីធ្វើការឯកភាពគ្នា និងរួមគ្នាឆ្លើយតបឲ្យបានទាន់ ពេលវេលាចំពោះភាពស្មុគស្មាញនៃថាមពលភូមិសាស្រ្តនយោបាយបច្ចុប្បន្ន ខណៈភាពស្មុគស្មាញ និងហានិភ័យភូមិសាស្ត្រនយោបាយនៅមិនទាន់ធូរស្បើយទ ហើយថែមទាំងកំពុងផ្តល់ផលប៉ះពាល់កាន់តែខ្លាំងឡើងៗផងដែរ។ ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ានឆ្នាំ២០២៥ដែលបានប្រារព្ធធ្វើនៅទីក្រុងប៉េណាង ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ទៀ សីហា បានសង្កត់ ធ្ងន់ថា«យើងជួបជុំគ្នានៅទីនេះក្នុងខណៈពេលដែលពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងខ្លាំង។ ការកើនឡើងនូវភាពស្មុគស្មាញនៃថាមភាពភូមិសាស្ត្រនយោបាយ,...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាឱ្យលុបចោលមជ្ឈមណ្ឌលសិក្សាទំនើប ដើម្បីបញ្ចប់ស្ដង់ដាពីរក្នុងវិស័យអប់រំរបស់រដ្ឋ និងបង្កើនឯករាជភាពលើការលើវិស័យអប់រំរបស់កម្ពុជា។ ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានណែនាំក្រសួងអប់រំ...
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់អនុសាសន៍ដល់ក្រសួងអប់រំឱ្យផ្ដល់កិច្ចសន្យាដល់គ្រូកិច្ចសន្យាដំឡើងពីរយៈពេល១ឆ្នាំ ទៅដល់រយៈពេ២ឆ្នាំដើម្បីរក្សានិរន្តរភាពប្រាក់បៀវត្សគ្រូបង្រៀន និងគុណវុឌ្ឍិគ្រូបង្រៀននៅថ្នាក់បឋមសិក្សា និងកម្រិតមូលដ្ឋានដែលកំពុងខ្វះគ្រូ។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។...
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ, នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណដល់រដ្ឋាភិបាលប្រទេសអូស្ត្រាលី ដែលកន្លងមកតែងតែគាំទ្រក្រសួងសុខាភិបាល ក្នុងការកសាងប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ និងរឹងមាំនៅកម្ពុជា...