សៀមរាប ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យសៅស៍អ៉ីសថ៍អេយសៀ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់គ្រប់ដំណើរការនៃការអភិវឌ្ឍ។ ក្នុងន័យនេះ ទើបរាជរដ្ឋាភិបាលនៅតែបន្តកំណត់លំដាប់វិស័យអាទិភាព ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់យក “មនុស្ស”ជាអាទិភាពទី១ ហើយ ផ្លូវ ភ្លើង...
ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងប្រភេទឡូតូ យីហោ ៩៩៩៩ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ឆ្មក់ចុះបង្ក្រាប ឃាត់ខ្លួនមនុស្សម្នាក់ជាអ្នកគ្រប់គ្រង និងដកហូតសម្ភារៈ កំព្យូទ័រមួយឈុតសម្រាប់បើកឡូតូ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៣រសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានបទបញ្ជាពីលោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា ចាត់ឲ្យលោក ណុប ផា អភិបាលរង ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះបង្ក្រាបទីតាំងល្បែងស៉ីសងប្រភេទឡូតូ យីហោ ៩៩៩៩ នៅចំណុចផ្ទះលេខ៩B ផ្លូវលេខ១១១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។...
ភ្នំពេញ: ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម LIU ZHONGYI ឧបការីរដ្ឋមន្ត្រី ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងដ៏ល្អ និងកិច្ចសហប្រតិបត្តិការកងកម្លាំង អនុវត្តច្បាប់រវាងភាគីទាំងពីរ កម្ពុជា-ចិន ដែលតែងតែផ្ដល់កិច្ចសហការផ្លាស់ប្ដូរព័ត៌មាន និងគាំទ្រគ្នាទៅវិញទៅមក ។ ក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមអភិសនិ្តបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ស្ថានទូតចិនប្រចាំកម្ពុជា...
ភ្នំពេញ ៖ ដាណឺម៉ាកស្វែងយល់គោលនយោបាយ ក៏ដូចជាផែនការយុទ្ធសាស្រ្តនានារបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូនតាម ផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ជាពិសេសការស្វែងយល់អំពីសក្តានុពលនៃការអភិវឌ្ឍពង្រីកសមត្ថភាព និងវិសាលភាពកំពង់ផែទឹកជ្រៅ របស់កម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យឯកឧត្តម Danny Annan ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រដាណឺម៉ាក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាន និវេសនដ្ឋាននៅក្នុងរាជធានីបាងកក...
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានដឹកនាំគណៈប្រតិភូ មកពីមជ្ឈមណ្ឌល AHA, តំណាងរដ្ឋសមាជិកអាស៊ាន និងអាជ្ញាធរពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់កម្ពុជា ចុះពិនិត្យទីតាំង និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ នៅទីបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស សម្រាប់ត្រៀមរៀបចំធ្វើលំហាត់សមយុទ្ធឆ្លើយតបគ្រោះមហន្តរាយក្នុងតំបន់អាស៊ានឆ្នាំ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងខែកក្កដាខាងមុខ។ លំហាត់សមយុទ្ធឆ្លើយតបគ្រោះមហន្តរាយក្នុងតំបន់អាស៊ានឆ្នាំ២០២៥នេះជាសកម្មភាពអមនៃភាពជាម្ចាស់ផ្ទះរបស់កម្ពុជាមុនឆ្ពោះទៅរកកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៦ និងលើកទី៤៧។ លំហាត់សមយុទ្ធនេះមានសារសំខាន់សម្រាប់ពង្រឹងការត្រៀមលក្ខណៈក្នុងតំបន់ និងពង្រឹងសមត្ថភាពឆ្លើយតបក្នុងការប្រឈមមុខនឹងគ្រោះមហន្តរាយធម្មជាតិដែលកើតមានជាទូទៅនៅក្នុងតំបន់អាស៊ាន។...
នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ (CfRIV) ចុះពិនិត្យសកម្មភាពបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់ និងជួបសំណេះសំណាលជាមួយអ្នកទទួលផល និងជនរងគ្រោះថ្នាក់ដោយសារមីន ស្ថិតក្នុងភូមិពាម ឃុំតាតោក ស្រុកសំឡូត ខេត្ត បាត់ដំបង។ ចម្ការមីនដែលចុះពិនិត្យ ប្រតិបត្តិការបោសសម្អាតដោយអង្គភាពស៊ីម៉ាក់ និងគាំទ្រដោយគម្រោង CfRIV ដែលផ្តល់ថវិកាជំនួយដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP), ប្រទេសអូស្រ្តាលី, សាធារណរដ្ឋកូរ៉េ...
នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៦ ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ និងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៧ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក ដើម្បីសហការ និងសម្របសម្រួលដល់ដំណើរការកិច្ចប្រជុំផ្លូវការនាពេលខាងមុខ។...
ដោយមានការគាំទ្រពីស្ថានទូតអៀរឡង់ អង្គការអុកស្វាម បានធ្វើការស្ទង់មតិអំពី “ការថែទាំ និងការងារតាមផ្ទះ” ដែលជាផ្នែកមួយនៃគម្រោង “បង្កើនសមភាពយេនឌ័រ តាមរយៈការឆ្លើយតបចំពោះការថែទាំ”។ ការរកឃើញពីការស្ទង់មតិនេះ ត្រូវបានបង្ហាញនៅក្នុងវេទិកាផ្សព្វផ្សាយ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ យោងតាមរបាយការណ៍ ការស្ទង់មតិ និងការវិភាគត្រូវបានធ្វើឡើងដោយ Analytics and Insights Asia (AI-Asia) កំឡុងខែសីហា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៤...
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលជួបឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យវប្បធម៌, នាព្រឹកថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២៥នេះ នាទីសី្តការក្រសួង។ ជាកិច្ចចាប់ផ្តើមលោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រី្ត សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមានសុច្ឆន្ទះ មានបំណងចូលរួមគាំទ្រលើវិស័យវប្បធម៌នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ជំរុញឱ្យ និស្សិត និងប្រជាពលរដ្ឋយកចិត្តទុកដាក់លើការអភិវឌ្ឍសមត្ថភាពដែលជាកត្តាសំខាន់ ដើម្បីរត់ឱ្យទាន់ ការវិវត្តរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញា បត្រជាន់ខ្ពស់ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ Southeast Asia នៅខេត្តសៀមរាប នាព្រឹក មិញនេះ សម្តេចធិបតី ហ៊ុនម៉ាណែត បានមានប្រសាសន៍រម្លឹកពីការវិវត្តរីកចម្រើនយ៉ាងឆាប់រហ័សផ្នែក បច្ចេកវិទ្យាឌីជីល ដែលប្រជាពលរដ្ឋ...