ពិធីប្រកាសតែងតាំង លោក មឿន សុភេទ ចូលកាន់មុខតំណែងជាប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារថ្មី ជំនួសលោក សុង ច័ន្ទសុជាតិ ដែលត្រូវបានទទួលភារកិច្ចថ្មី នៅក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំរដ្ឋបាលសាលាខេត្ត ព្រះវិហារ...
នៅសាលប្រជុំប្រាសាទព្រះវិហារ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ម្សិលមិញនេះ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្តិភាព ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ មានការអញ្ជើញចូលរួមនាឱកាសនោះរួមមាន ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត...
នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ម្សិលមិញនេះ នៅសាលប្រជុំសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ ស្ថិតក្នុងក្រុងព្រះវិហារ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ ២០២៤ និងទិសដៅការងារបន្តឆ្នាំ២០២៥ របស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ក្រោមអធិបតីភាព លោកជំទាវ សុខា គងពិសី ប្រធានកិត្តិយសសាខាសមាគមនារីខេត្ត ព្រមទាំង មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រីជាថ្នាក់ដឹកនាំ និងសមាជិកា សាខាសមាគម នារី ដើម្បីសន្តិភាពនិងអភិវឌ្ឍខេត្តជាច្រើនរូប។ ក្រោយពីបានស្តាប់នូវរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំមក...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការប្រើប្រាស់បណ្ដាញសង្គម Facebook របស់សម្ដេចគឺជាសិទ្ធិឯកជន ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ នេះ បានបញ្ជាក់ថា ក្នុងនាមជានាយក រដ្ឋមន្ត្រីរបស់ប្រទេស សម្ដេចមានសិទ្ធិឱ្យប្រជាជន...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរកាន់តែស៊ីវិល័យតាមរយៈលទ្ធផល ចេញដើរលេងកម្សាន្ត និងហាត់កីឡាជាច្រើននៅតាមផ្លូវ Walk Street នៅមុខព្រះបរមរាជវាំងរៀងរាល់ថ្ងៃចុងប្ដាហ៍។ សម្ដេចធីបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពសង់ ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅកោះពេជ្រ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី យល់ឃើញថា កំណើនភ្ញៀវទេសចរដើរកម្សាន្តនៅតាមផ្លូវ Walk...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា លើកទឹកចិត្តដល់និស្សិតជ័យលាភី ដែលកំពុងស្វែងរកការងារឱ្យព្យាយាមស្វែងរកការងារទាំងក្នុងក្របខណ្ឌសាធារណៈ និងឯកជនបន្ដទៀត ដោយស្មារតីមុះមុត និងមានក្តីសង្ឃឹម ពីព្រោះតាមការព្យាករណ៍ សេដ្ឋកិច្ចកម្ពុជាដែលមានកំណើនខ្ពស់ ក្នុងរង្វង់ ៦% ក្នុងឆ្នាំ២០២៤ និងបន្តមានកំណើនខ្ពស់ថែមទៀតដល់រង្វង់ ៦,៣% សម្រាប់ឆ្នាំ ២០២៥នេះ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ អាស៊ី...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដាំទៅអ្នកនយោបាយទាំងអស់ ទាំងខ្មែរ និងថៃ សូមកុំយករឿងនយោបាយ ទៅលូកលាន់លើកិច្ចការងារបច្ចេកទេសរបស់រាជរដ្ឋាភិបាល ដែលកំពុងអនុវត្តការងារទាំងអស់គឺលើគោលការបច្ចេកទេស ដែនទី និងច្បាប់អន្តរជាតិ ពាក់ព័ន្ធឹនងរឿងព្រំដែននេះ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ...
ភ្នំពេញ ÷ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលនៃប្រទេសម៉ាដាហ្កាស្កា ចុះអនុស្សរណៈយោគយល់មួយ ដើម្បីផ្ដល់លទ្ធភាពដល់ សមភាគីម៉ាដាហ្កាស្កា សិក្សាស្វែងយល់អំពីប្រតិបត្តិការនៃប្រព័ន្ធបាគង ការគ្រប់គ្រងទុនបម្រុងអន្តរជាតិ និងការអនុវត្តនយោបាយ រូបិយវត្ថុរបស់ប្រទេសកម្ពុជា។ ឯកឧត្តម Hon. Aivo H. Andrianarivelo ទេសាភិបាលធនាគារកណ្ដាលម៉ាដាហ្កាស្កា លើកឡើងនៅចុះអនុស្សរណៈយោគ យល់គ្នា ដើម្បីផ្ដល់លទ្ធភាពដល់សមភាគីម៉ាដាហ្កាស្កាសិក្សាស្វែងយល់អំពីប្រតិបត្តិការនៃប្រព័ន្ធបាគង នៅរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ ២០២៥...
ភ្នំពេញ: ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ច ចូលរួម កិច្ចប្រជុំបូកសរុប និងវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៤ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការ ឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម...
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៨ ខែកុម្ភះនេះ កាកបាទក្រហមកម្ពុជា បានរៀបចំពិធីប្រគល់រង្វាន់ជ័យលាភីការប្រកួតប្រជែងផលិតវីដេអូខ្លី ស្តីពី «ប្រវត្តិកាកបាទក្រហមកម្ពុជា» ដើម្បីអបអរខួបទី៧០ឆ្នាំ (១៨ កុម្ភៈ ១៩៥៥-១៨ កុម្ភៈ ២០២៥) ជូនក្លឹបយុវជនកាកបាទក្រហមកម្ពុជា មកពី១៧គ្រឹះស្ថានឧត្តមសិក្សា ក្នុងរាជធានីភ្នំពេញ ដែលបានចូលរួមប្រកួត។ ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កក្រក និង ទីប្រឹក្សាក្លឹបយុវជន មកពី២២គ្រឹះស្ថានឧត្តមសិក្សា...