ភ្នំពេញ ៖ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ង្វៀន ម៉ិញវូ (Nguyen Minh Vu) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្ដែងនូវការចាប់អារម្មណ៍ខ្ពស់ចំពោះសមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននាពេលកន្លងមក មានជាអាទិ៍ ការរក្សាបាននូវសុខសន្តិភាព, ស្ថិរភាពនយោបាយ, ការអភិវឌ្ឍរីកចម្រើនដ៏ខ្លាំងក្លា...
ភ្នំពេញ ៖ ស្ថានទូតជប៉ុន និងរដ្ឋបាលរាជធានីភ្នំពេញចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណង សម្រាប់គម្រោងសន្តិសុខមនុស្សជាតិ។ នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានធ្វើពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ ហៅថា គូសាណូណិ លើគម្រោងចំនួនពីររួមមាន ១. “គម្រោងធ្វើលទ្ធកម្មរថយន្តបាញ់ផ្សែងរបស់ជប៉ុន នៅរាជធានីភ្នំពេញ” ក្នុងថវិកាគម្រោងចំនួន ៨៣.៦៧២ដុល្លាអាមេរិក។ រថយន្តនេះមានមុខងារនឹងជួយឱ្យក្រុមការងារពន្លត់អគ្គិភ័យមានលទ្ធភាពបាញ់ផ្សែងចេញពីអគារមានឧប្បត្តិហេតុអគ្គិភ័យ និងបង្កលក្ខណៈងាយស្រួលដល់ប្រតិបត្តិការ សង្រ្គោះ និង២. “គម្រោងធ្វើលទ្ធកម្មរថយន្តពន្លត់អគិ្គភ័យ និងរថយន្តសង្រ្គោះបន្ទាន់ដែលប្រើប្រាស់រួច ក្នុងរាជធានីភ្នំពេញ” ក្នុងថវិកាគម្រោងចំនួន...
កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ) បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពី “ការផ្ដល់ធាតុចូល និងគាំទ្រការអនុវត្តបទបញ្ជាផ្ទៃក្នុងនៃការគ្រប់គ្រងសន្តិសុខសាយប័រ” ដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន នាយកដ្ឋានសវនកម្មផ្ទៃក្នុង និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ចាប់ពីអនុប្រធាននាយកដ្ឋានឡើង សរុបប្រមាណ ១០០នាក់។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងអង្គភាពចំណុះទីស្តីការ ក.ប.ទ. ក្នុងការអនុវត្តនូវគោលការណ៍ស្តង់ដាសុវត្ថិភាពឌីជីថលសម្រាប់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កម្មវិធីនិងប្រព័ន្ធឌីជីថល ក៏ដូចជាឧបករណ៍ឌីជីថលដែលប្រើប្រាស់នៅក្នុង ក.ប.ទ....
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន នៅថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៥នេះ បានអញ្ជើញប្រគល់ផ្ទះ«មូលនិធិជនពិការ» ជូនគ្រួសារជនមានពិការភាពក្រីក្រ១គ្រួសារនៅខេត្តព្រះវិហារ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ថ្នាក់ដឹកនាំនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរពាក់ព័ន្ធជុំវិញខេត្ត មន្រ្តីក្រោមចំណុះរដ្ឋបាលខេត្តព្រះវិហារ និងសាខាមូលនិធិជនពិការខេត្តព្រះវិហារ។ ផ្ទះ«មូលនិធិជនពិការ»ថ្មី១ខ្នងនេះ...
ភ្នំពេញ ៖ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ និស្សិតអាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតផ្តល់ជូនតាមរយៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំនួន ៦៩ នាក់ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុបដោយជោគជ័យ និងបានចូលរួមពិធីប្រគល់សញ្ញាប័ត្រក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី...
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជំរុញប្រធានមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព និងជាលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ត្រូវបង្កើនសារអប់រំសុខភាពផលប៉ះពាល់ ហាមឃាត់ការផ្សាយ និងអនុវត្តវិធានការហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅទីកន្លែងសាធារណៈ។ ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ យ៉ាងដូច្នេះ នាឱកាសដឹកនាំកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិកនៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់,...
នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អាជ្ញាធរជាតិអប្សរា រៀបចំពិធីសាសនា រួមទាំងពិធីរាប់បាត្រព្រះសង្ឈ១៣០អង្គ ក្នុងឱកាសប្រារព្ធខួប៣០ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា(១៩ខែកុម្ភៈ ឆ្នាំ១៩៩៥-១៩ខែកុម្ភៈ ឆ្នាំ២០២៥) នៅបរិវេណស្ពានហាលប្រាសាទបាយ័ន ច្រកចូលខាងកើត ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អគ្គនាយករង ឯកឧត្តម ប្រាក់...
មន្ទីរពេទ្យព្រះកេតុមាលា ឬហៅកាត់ថាមន្ទីរពេទ្យទាហាន បានបំពាក់ឧបករណ៍កាន់តែទំនើបបន្ថែមទៀត ដែលសុទ្ធតែយកមកពីប្រទេសជប៉ុន ចិន អាល្លឺម៉ង និងប្រទេសមួយចំនួនទៀតដើម្បីបម្រើសេវាព្យាបាល ដល់បងប្អូនប្រជាពលរដ្ឋ ខណៈឧករណ៍ទាំងនោះអាចធ្វើការវះកាត់បេះដូង ឆ្អឹងខ្នង សរសៃឈាម តម្រង់នោម ខួរក្បាល វះកាត់ក្រលៀន និងជំងឺជាច្រើនទៀត។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ឯក លី សុវណ្ណ ជាប្រធានមន្ទីរពេទ្យព្រះកេតុមាលាបានឲ្យដឹងថា សព្វថ្ងៃនេះមន្ទីរពេទ្យបានកំពុងបំពាក់ឧបករណ៍ទំនើបៗជាច្រើនទៀតជាបន្តបន្ទាប់ រួមទាំងក្រុមវេជ្ជបណ្ឌិត ដើម្បីបម្រើសេវាព្យាបាលជំងឺទូទៅជូនដល់បងប្អូនប្រជាពលរដ្ឋ...
ភ្នំពេញ៖ កម្មករនិយោជិតនៃរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ដែលត្រូវបានអគ្គិភ័យឆាបឆេះ បានបង្ហាញការ ពេញចិត្តជាខ្លាំង ដែលអាចរកកន្លែងការងារថ្មីធ្វើបានលឿន ងាយស្រួល ប្រកបដោយទំនុកចិត្ត តាមរយៈការជួយសម្របសម្រួលនិងយកចិត្តទុកដាក់ពីក្រុមការងារ នៃមជ្ឈមណ្ឌលការងារចល័តនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ អ្នកស្រី ច្រឹង ពៅ អតីតកម្មការិនីរោងចក្រ ហ្វ័រម៉ាត បានលើកឡើងថា បន្ទាប់ពីរោងចក្រត្រូវបានអគ្គិភ័យឆាបឆេះ ពិតជាមានការបារម្ភក្នុងការស្វែងរកកន្លែងការងារថ្មីធ្វើ...
ក្នុងរបៀបវារៈទី១ អង្គប្រជុំបានសម្រេចយល់ព្រមលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ពាក់ព័ន្ធនឹងករណីចៅក្រមចំនួន ១៤ករណី និងករណីព្រះរាជអាជ្ញា ចំនួន ៩ករណី ដែលក្នុងនោះដាក់វិន័យក្រោមរូបភាព ស្តីបន្ទោសដោយផ្ទាល់មាត់ចំនួន ៤ករណី, ស្តីបន្ទោសដោយចុះក្នុងសំណុំលិខិតផ្ទាល់ខ្លួនចំនួន ១១ករណី, ផ្អាកមិនឱ្យចុះឈ្មោះក្នុងតារាងដំឡើងថ្នាក់ ឬ ឋានន្តរស័ក្តិមួយរយៈតែមិនត្រូវឱ្យលើសពី ២ឆ្នាំទេ ឬលុបឈ្មោះចេញពីតារាងដំឡើងថ្នាក់ ឬឋានន្តរស័ក្តិវិញ ក្នុងករណីដែលបានចុះឈ្មោះរួចហើយចំនួន ៣ករណី, ផ្លាស់ដោយបង្ខំ ១ករណី, ផ្លាស់ដោយបង្ខំ តម្រូវឱ្យទទួលការបណ្តុះបណ្តាលបន្ថែមចំនួន ២ករណី, ផ្លាស់ដោយបង្ខំនិងទម្លាក់ឋានៈ...