ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណៈនិងដឹកជញ្ជូន បានបញ្ជាក់ប្រាប់ឲ្យដឹងនារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) ចាំបាច់ត្រូវតែយានយន្តដែលត្រូវឆៀកនោះ ទៅកាន់មណ្ឌលឆៀក ដើម្បីត្រួតពិនិត្យដោយផ្ទាល់ជាច្រើនចំណុច តាមលក្ខណៈបច្ចេកទេស មុននឹងមណ្ឌលឆៀកសម្រេចថា រថយន្តនោះជាប់ ឬក៏ធ្លាក់ មុននឹងត្រូវផ្តល់វិញ្ញាបណ្ណបត្រជូន។ “អ្នកនាំពាក្យក្រសួងសាធារណការ បានបញ្ជាក់យ៉ាងច្បាស់ថា គ្មានការឆៀករថយន្តតាម អនឡាញ ឬគ្រុបតាមតេឡេក្រាមឡើយ។” ឯកឧត្តម ផន រឹម បន្ថែមថាកន្លងមកក្រសួងសាធារណការ និងដឹកជញ្ជូន...
កំពង់ឆ្នាំង ៖ គិតមកដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ប្រជាកសិករខេត្តកំពង់ឆ្នាំង បានប្រមូលផលស្រូវប្រាំងបានចំនួន៥០១៦ហិកតា និងទទួលផលបាន២៣៦២៤តោន។ ឆ្នាំនេះក៏ដូចឆ្នាំមុនៗដែរ ប្រជាកសិករបានធ្វើស្រែប្រាំងបានលើសផែនការ ខណៈស្រូវប្រាំងពេលនេះកំពុងដុះលូតលាស់ល្អប្រសើរ និងមិនមានការរងផលប៉ះពាល់ដោយសារការខ្វះខាតទឹកស្រោចស្រពនោះឡើយ ។ នេះបើតាមការបញ្ជាក់អោយដឹង ពីលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ។ លោក ងិន...
ភ្នំពេញ៖ នាល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រឹក្សាធម្មនុញ្ញ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាធម្មនុញ្ញ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលនេះគឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជាឱ្យធ្លាក់ក្នុងភាពវឹកវរ បំផ្លាញសន្តិសុខជាតិ បំផ្លាញ លទ្ធិប្រជាធិបតេយ្យដែលកើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ពោលគឺបំផ្លាញ នីតិរដ្ឋដែលប្រជាជនទូទាំងប្រទេសកំពុងរួមគ្នាកសាង។ ក្រុមប្រឹក្សាធម្មនុញ្ញ អះអាងថា ទង្វើ...
(ភ្នំពេញ) រសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន អនុញ្ញាតឱ្យ លោក Reto Stump ប្រធានមូលនិធិ- Mine-Ex, លោក Carson Harte នាយកប្រតិបត្តិកមជ្ឈមណ្ឌល Exceed Worldwide, លោក Didier Cooreman ប្រធានអង្គការ...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន អញ្ជើញជួបសវនាការ និងប្រគល់ថវិកា ចំនួន៥លានដុល្លារអាម៉េរិក ជូនមន្ទីរពេទ្យហ្លួងម៉ែ នាទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា អូបែកក្អម។ ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី...
ភ្នំពេញ ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការសើបអង្កេតស្រាវជ្រាវ ចុះបង្ក្រាបទីតាំងក្រុមហ៊ុនមួយកន្លែង រកឃើញទឹកឃ្មុំក្លែងបន្លំ ប្រមាណជិត២០តោន និងឃាត់ខ្លួនម្ចាស់ទីតាំងផងដែរ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ដោយលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មន្រ្តីសាខា ក.ប.ប រាជធានីភ្នំពេញ, មន្ត្រីជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរួមនឹងអាជ្ញាធរមូលដ្ឋាន បានចុះបង្រ្កាបទីតាំងក្រុមហ៊ុន CHAN...
ភ្នំពេញ ៖ គណបក្សនយោបាយនានា បានចេញសេចក្តីថ្លែងការណ៍ និងញត្តិថ្កោលទោសចំពោះក្រុមប្រឆាំងជ្រុលនិយមដែលមានគម្រោងវាយប្រហារលើភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ យោងតាមសេចក្តីថ្លែងការណ៍ និងញត្តិរបស់គណបក្សនយោបាយនានា ក្នុងចំណោមគណបក្សនយោបាយជិត ៣០គណបក្ស បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពរបស់ភេរវករ និងបក្ខពួក ក៏ដូចជាក្រុមប្រឆាំងជ្រុលនិយមទាំងឡាយណាដែលបានរៀបចំផែនការបញ្ជូនដ្រូនវាយប្រហារចង់ធ្វើឃាត សម្តេចតេជោ ហ៊ុន សែន ក្នុងគោលបំណងបំផ្លាញសន្តិភាពរបស់កម្ពុជា និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ តាមរយៈសេចក្តីថ្លែងការណ៍នេះ គណបក្សនយោបាយ បានយល់ឃើញថា ការរៀបចំគម្រោងប៉ុនប៉ងធ្វើឃាតថ្នាក់ដឹកនាំកំពូលរបស់ប្រទេស...
ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសវនាការ និងប្រគល់ថវិកាចំនួន ៥.០០០.០០០ ដុល្លារ (ប្រាំលានដុល្លារអាម៉េរិក) ជូនមន្ទីរពេទ្យ ហ្លួងម៉ែ (មន្ទីរពេទ្យថ្នាក់ជាតិឯកទេសព្យាបាលជំងឺមហារីក) ដែលអញ្ជើញមកទទួលដោយ...
ស្វាយរៀង ៖ បងប្អូនប្រជាកសិករ រស់នៅ ឃុំ នានា នៃស្រុកចន្ទ្រា ខេត្តស្វាយរៀង បានថ្លែងអំណរគុណយ៉ាងខ្លាំងដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានបញ្ជូនកងកម្លាំងកងពលតូចដឹកជញ្ជូនលេខ៩៩ នៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិចុះអន្តរាគមន៍បូមទឹកសង្រ្គោះស្រែប្រាំងជូនដល់ពួកគាត់ ខណៈស្រែរបស់ពួកគាត់កំពុងខ្វះខាតទឹកស្រោចស្រព ហើយកំពុង ប្រឈមនឹងការខូចខាតនោះ។ តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV បងប្អូនប្រជាកសិករទាំងនោះបានលើកឡើងថា ពួក កាត់ពិតជាសប្បាយចិត្តយ៉ាងខ្លាំងក្រោយឃើញស្រែរបស់ពួកគាត់មានសង្ឃឹមឡើងវិញ បន្ទាប់ពីកងកម្លាំង កងពលតូចដឹកជញ្ជូនលេខ៩៩ បានយកម៉ាស៊ីនបូមទឹកជាច្រើនគ្រឿងមកជួយបូមទឹកពីទន្លេ បង្ហូរដាក់មកបន្លាយហើយបូមបញ្ជូនដាក់ស្រែពួកគាត់បន្តទៀត...
ដំណាំល្ងដំណាំកសិផលមួយប្រភេទ ដែលប្រជាកសិករខ្មែរនិយមដាំដុះ ព្រោះវាមានសារធាតុចិញ្ចឹមជាច្រើន ដែលមានប្រយោជន៍ដល់សុខភាពមនុស្ស និងសត្វ។ ក្នុងនោះមានដូចជា ប្រូតេអីន ជាតិដែក កាល់ស្យូម កាបូនអ៊ីដ្រាត និងវីតាមីន B1 ជាដើម។ លើសពីនេះ ល្ងជាដំណាំដែលសម្បូរទៅដោយប្រេង (៥០%) ដែលគេអាចយកទៅចម្រាញ់ជាប្រេងឆា និងជាវត្ថុធាតុដើមសម្រាប់ផលិតផលផ្សេងៗទៀត។ ទោះបីជាដំណាំល្ងមានអត្ថប្រយោជន៍ច្រើនយ៉ាងនេះក៏ដោយ ការដាំដុះ ល្ងតាមបែបប្រពៃណីរបស់កសិករនាពេលបច្ចុប្បន្ននៅមានកម្រិតដោយសារតែបញ្ហាប្រឈមមួយចំនួនដូចជា គុណភាពដីកាន់តែចុះថយ ការបំផ្លាញពីសត្វល្អិត និងជំងឺរាតត្បាត កង្វះខាតបច្ចេកទេសដាំដុះ ដែលនាំឱ្យថ្លៃដើមផលិតកម្មខ្ពស់...