ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឱ្យការិយាល័យបុគ្គលិកសួនាំមន្រ្តីនគរបាលចរាចរណ៍គោលដៅខណ្ឌសែនសុខ និងអញ្ជើញលោក បណ្ឌិតសុខ ទូច ដើម្បីចូលដោះស្រាយ។ នេះបើយោងតាមការបញ្ជាក់របស់ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅរសៀលថ្ងៃទី១៨ ខែកុម្ភៈនេះ។ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា តាមបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចំពោះករណីដែលសមត្ថកិច្ចចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹងនៅខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ...
តាកែវ៖ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារជួសជុលផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង ២ ០០០ម៉ែត្រ និងស្ថាបនាប្រឡាយបេតុងប្រវែង ២,០០០ម៉ែត្រ នៅឃុំព្រះបាទជាន់ជុំ និងឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ ។ ការស្ថាបនា...
ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ នឹងបន្ដការប្រកួតកាត់សេចក្ដីរកបេក្ខភាព ៣ក្រុមទៀត ឡើងបង្គ្រប់កៅអីវគ្គ ៨ក្រុមចុងក្រោយ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីរកឃើញបេក្ខភាព ៥ក្រុមកក់កៅអីវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ ។ សម្រាប់កម្មវិធីប្រកួតជើងទី២ ក្នុងវគ្គ ១៦ក្រុមចុងក្រោយចំនួន ៣គូចុងក្រោយ រួមមានក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារផ្ទះស្វាគមន៍សមាគមកីឡាបាល់ទាត់ខេត្តកែប ក្រោយយកឈ្នះក្រៅដី ៩-០...
នៅថ្ងៃទី១៨ ខែកុម្ភៈនេះ ក្រសួងអប់រំយុវជន និងកីឡាបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី នីតិវិធីហិរញ្ញវត្ថមានភ្ជាប់លក្ខខណ្ឌទៅឲ្យរដ្ឋបាលក្រុងស្រុកខណ្ឌ សម្រាប់អនុវត្តមុខងារ ការគ្រប់គ្រងការអប់រំកុមារតូច ការអប់រំបឋមសិក្សា ការអប់រំក្រៅប្រព័ន្ធ និងសម្រាប់គាំទ្រផ្នែករដ្ឋបាលអនុវត្តមុខងារអប់រំយុវជន និងកីឡានៅថ្នាក់ក្រុងស្រុកខណ្ឌ។ ឯកឧត្តម អ៊ុង បូរាត រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានថ្លែងថា មកដល់ឆ្នាំ២០២៥នេះ ក្រសួងអប់រំយុវជន និងកីឡា បានអនុវត្តជាផ្លូវការ នូវការផ្ទេរធនធានហិរញ្ញវត្ថុ សម្រាប់អនុវត្តមុខងារគ្រប់គ្រងការអប់រំកុមារតូច ការអប់រំបឋមសិក្សា ការអប់រំក្រៅប្រព័ន្ធ...
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Zhang Chaomin ប្រធាន និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន Infinite Capital Holding Company (ICAP) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីប្រតិបត្តិការអាជីវកម្ម ក៏ដូចជាកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនជាមួយដៃគូផ្សេងៗ...
ភ្នំពេញ៖ នគរបាលបានស្រាវជ្រាវ និងឈានដល់ឃាត់ខ្លួនក្រុមជនសង្ស័យដែលជាខ្មាន់កាំភ្លើងជនជាតិចិនចំនួន ៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត នៅបរិវេណអគារ រតនៈ សម្បត្តិ ក្នុងខណ្ឌពោធិ៍សែនជ័យ។ នគរបាលឲ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ បន្ទាប់ពីក្រុមជនសង្ស័យប្រព្រឹត្តនៅចំណុចបរិវេណអគារ រតនៈ សម្បត្តិ ស្ថិតតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ភូមិតាងួន២ សង្កាត់កាកាប១...
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដែលរួមមានឯកឧត្តម Jimmy Panetta សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា មកពីគណបក្សប្រជាធិបតេយ្យ, ឯកឧត្តម Salud Carbajal សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា មកពីគណបក្សប្រជាធិបតេយ្យ, ឯកឧត្តម Darin Lahood សមាជិកសភាប្រចាំរដ្ឋអ៉ីលីណយ មកពីគណបក្សសាធារណរដ្ឋ និងសហការី...
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ កាលពីល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិសារអាហារពេលល្ងាចជាមួយគណៈប្រតិភូវេទិកាថ្នាក់តំបន់ ស្តីពីចីរភាពប្រព័ន្ធស្បៀង និងអាហាររូបត្ថម្ភសម្រាប់អនាគត នៅខេត្តសៀមរាប។ នៅក្នុងអង្គពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងក្តីសោមនស្សរីករាយចំពោះ លោក Jost KADEL អនុប្រធានបេសកកម្ម ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ស្ថានទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា...
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តដល់សហភាពអឺរ៉ុប (EU) អង្គការ (GIZ) និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ បន្តនូវគំនិតផ្តួចផ្តើមបន្ថែមទៀត ដើម្បីគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសសម្រាប់កម្មវិធីផ្សព្វផ្សាយបច្ចេកវិទ្យាឆ្លាតវៃ ការផ្តល់ការវិនិយោគអភិវឌ្ឍន៍បន្ថែម និងការផ្តល់ហិរញ្ញប្បទានដល់ភាគីពាក់ព័ន្ធសំខាន់ៗជាដើម។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើក “វេទិកាអនាគតស្តីពី និរន្តរភាពប្រព័ន្ធស្បៀងអាហារ-ធានាអនាគត៖ ស្ពានឆ្លងប្រទេស ផ្លាស់ប្តូរអាហារូបត្ថម្ភ” នាព្រឹកថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២៥នេះ...
កណ្ដាល ៖ ផ្លូវបេតុងមួយខ្សែ ក្នុងស្រុកខ្សាច់កណ្តាល បានកំពុងលើកកម្ពស់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ មានផ្លូវល្អសម្រាប់ធ្វើដំណើរ ការតភ្ជាប់ធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទ និងទីប្រជុំជន ពោលគឺបាននិងកំពុងប្រែក្លាយជនបទ ទៅជាតំបន់ដែលមានភាពរីកម្រើន។ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើង ក្នុងការចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន១ខ្សែ ប្រវែង ១,៥៧០ ម៉ែត្រ...