ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្លែងថា ការប្រគល់រថយន្តសង្គ្រោះដល់មណ្ឌលអប់រំកែប្រែទី២ គឺដើម្បីគាំទ្រសុខុមាលស្ត្រីជាប់ឃុំឱ្យទទួលបានការគាំពារដូចស្រ្តីទូទៅ។ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញក្នុងពិធីប្រគល់-ទទួលរថយន្តសង្គ្រោះបន្ទាន់សម្រាប់ផ្តល់ជូនមណ្ឌលអប់រំកែប្រែទី២ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន...
ស្វាយរៀង ៖ រដ្ឋបាលឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងលោកអ៊ិច ប៊ុនធឿន នៅថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ ២០២៥នេះ បានអំពាវនាវដល់ពលរដ្ឋ ដែលគ្មានដីលំនៅដ្ឋាន ដីបង្កបង្កើនផល សូមអញ្ជើញមកទំនាក់ទំនងនិងធ្វើការចុះឈ្មោះសុំដី សម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលនៅសាលាឃុំ ខណៈដែលរាជរដ្ឋាភិបាល មានគោលការណ៍បែងចែកដីនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ផ្តល់អោយពលរដ្ឋដែលខ្វះខាតដីសង់លំនៅដ្ឋាន និងបង្កបង្កើមផលដើម្បីបំណិនជីវិត។ លោកបានបញ្ជាក់ថាបន្ទាប់ពីរាជរដ្ឋាភិបាលមានគោលការបែងចែកដីធ្លីជូនពលរដ្ឋដែលប្រឈមកង្វះខាតដីពិតប្រាកដនៅតាមភូមិឋាននានាក្នុងទូទាំងប្រទេសកាលពីពេលថ្មីៗនេះក្នុងនោះរដ្ឋបាលឃុំគ្រួស បានធ្វើការផ្សព្វផ្សាយជូនដល់ពលរដ្ឋជាទូលំទូលាយតាមគ្រប់មធ្យោបាយ សំដៅធ្វើឲ្យពលរដ្ឋបានយល់ជ្រៀតជ្រាប ពីព័ត៌មានបែងចែកដីរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យពលរដ្ឋមកធ្វើការចុះឈ្មោះ សុំដីពីរាជរដ្ឋាភិបាលរួចរាល់ហើយនៅទូទាំងឃុំក្នុងនោះមានពលរដ្ឋចំនួនមួយគ្រួសារបានស្ម័គ្រចិត្តមកចុះឈ្មោះសុំដីដើម្បីរស់នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ហើយដែរ ។
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ បានអនុញ្ញាតជូន គណៈប្រតិភូសភាសហរដ្ឋអាមេរិក ដឹកនាំដោយ ឯកឧត្តម Jimmy Panetta សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ប្រតិភូក្រុមហ៊ុនចំនួន ១៨ មកពីទីក្រុងនីងប៉ ខេត្តចឺជាំង នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញនូវការចំណាប់អារម្មណ៍ យ៉ាងខ្លាំង អំពីគម្រោងមកបណ្តាក់ទុន ក្រោមបរិយាសអំណោយផលលើការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី តាមរយៈអ្នកឧកញ៉ាបណ្ឌិត ពុង ខៀវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារ កាណាឌីយ៉ា ភីអិលស៊ី នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារ ជាមួយ គណៈប្រតិភូក្រុមហ៊ុនចិនចំនួន ១៨ មកពីទីក្រុងនីងប៉ ខេត្តចឺជាំង...
ក្នុងឱកាសប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារខាងមុខ កាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នំា២០២៥នេះ បានរៀបចំកិច្ចពិភាក្សាផ្សព្វផ្សាយស្តីពី៖ «សេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាព នៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ នៅសាលប្រជុំ “A” ទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា ក្រោម អធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ ព្រមទាំងអ្នកពាក់ព័ន្ធ និងយុវជន...
លោក អួង វុទ្ធា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនស្រ្តីជនត្រូវចោទ ដែលជាម្ចាស់ក្រុមហ៊ុន CHAN HONEY ដែលផលិតទឹកឃ្មុំក្លែងក្លាយ។ យោងតាមដីការបង្គាបឲ្យឃុំខ្លួន លេខ១៣៤០ ង១ ដឃដ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ លោក អួង វុទ្ធា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនស្រ្តីជនត្រូវចោទ មានឈ្មោះ ង្វៀង...
ក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានដំណើរការពិភាក្សាគ្នា ដើម្បីពង្រឹងការអភិរក្សសត្វត្មាតនៅក្នុងពិភពលោក។នេះជាជំនួបសន្ទនាលើកដំបូងសម្រាប់កម្ពុជា ជាមួយក្រុមអ្នកជំនាញ និងអ្នកអភិរក្សនៃប្រទេសមានវត្តមានសត្វត្មាតដូចជា បង់ក្លាដេស ឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន និងមីយ៉ាន់ម៉ា។ ក្នុងឱកាសនេះ ក៏មានអ្នកជំនាញមកពីប្រទេសថៃ ដែលមានគម្រោងសិក្សាពីការត្រៀមបង្កាត់ពូជសត្វត្មាត ដើម្បីបង្កើតឱ្យមានវត្តមាននៅក្នុងប្រទេសរបស់ខ្លួនផងដែរ។ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន ចាត់ទុកថាវេទិកានេះ ជាឱកាសដ៏សំខាន់មួយ សម្រាប់អ្នកជំនាញ បានបង្ហាញពីវឌ្ឍនភាព...
កំពង់ធំ៖ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញក្នុងពិធីប្រគល់ផ្ទះចំនួន១០០ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងកសាងដោយក្រុមហ៊ុន ជីប ម៉ុង ដើម្បីចែកជូនអតីតយុទ្ធជន ស្ថិតក្នុងភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ពិធីនេះមានការចូលរួមពីលោកអ្នកឧកញ៉ា លាង...
ភ្នំពេញ ៖ អ្នកស្ម័គ្រចិត្តបរិច្ចាគឈាម មកពីគ្រប់ទិសទីនៃទូទាំងខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ រួមមានសិស្ស, និស្សិត, យុវជនកាកបាទក្រហម, សប្បុរសជន, បុគ្គលិកវីតាល់ មីជាតិ មន្ត្រីរាជការ ក្រសួងស្ថាប័ន សរុបជាង១០០០នាក់ បានចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាមនាទិវានៃក្តីស្រឡាញ់ ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់» ដែលបានប្រព្រឹត្តនៅក្នុងបរិវេណនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដែលជាការសហការរៀបចំ និងឧបត្ថម្ភពីក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់ និង...
ស្វាយរៀង ៖ ក្រុមប្រឹក្សាឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងនៅថ្ងៃទី ១៤ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញលិខិតថ្កោលទោសចំពោះជនអគតិដែលមានបំណងប៉ុនប៉ងសម្លាប់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងក្រុមគ្រួសារ ដែលមានខ្លឹមសារជាអាទិ៍ = យើងខ្ញុំទាំងអស់គ្នាជាសមាជិកសមាជិកាក្រុមប្រឹក្សាឃុំគ្រោះស្រុកស្វាយជ្រំ ខេត្តស្វាយរៀង សូមប្រកាសជាឧឡារិកចោលទោសយ៉ាងដាច់អហង្គារចំពោះគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅក្រុងតាកែខ្មៅខេត្តកណ្ដាល ។ គម្រោងផែនការនេះគឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិដើម្បីទាញកម្ពុជាឲ្យធ្លាក់ក្នុងភាពវឹកវរនិងសង្គ្រាមផ្សារជាថ្មី។ យើងខ្ញុំទាំងអស់គ្នាសូមប្រឆាំងដាច់ខាតនៅទង្វើដ៏ខ្មៅកខ្វក់បំផុតរបស់ជនក្បត់ជាតិដែលហ៊ានប៉ុនប៉ុលធ្វើឃាតសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន អគ្គុទេសដល់ឆ្នើមរបស់ប្រជាជនកម្ពុជាបានដឹកនាំប្រទេសប្រកបដោយជោគជ័យតាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍បន្តដឹកនាំអនុវត្តគោលនយោបាយឈ្នះបញ្ចប់សង្គ្ម្រាម ដដោយខ្មែរខ្លួនឯងហើយខ្មែរទាំងមូលគឺជាអ្នកឈ្នះនៅទីបំផុតបានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ។បង្កើតបានសុខសន្តិភាពពេញលេញនិងឯកភាពជាតិឯកភាពទឹកដីទាំងស្រុងដែលនាំកម្ពុជាដែលកម្ពុជាពុំធ្លាប់មានឡើយក្នុងរយៈពេលជាង៥០០ ឆ្នាំចុងក្រោយនៃប្រវត្តិសាស្ត្ររបស់ខ្លួននិងបានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ សារជាថ្មីម្ដងទៀតយើងខ្ញុំទាំងអស់គ្នាសូមប្រកាសថ្កោលទោសប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយណាដែលជាអំពើភារវកម្ម បង្កឡើងដោយក្រុមឧទាមក្រៅច្បាប់ប៉ុនប៉ងធ្វើឃាដសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងក្រុមគ្រួសារ ហើយសូមប្តេជ្ញាការពារសន្តិភាពនៅកម្ពុជាឲ្យបានស្ថេរគង់វង្សដើម្បីឧត្តមប្រយោជន៍ជាតិព្រមទាំងភាពសុខសាន្តរីកចម្រើនរបស់ប្រជាជនកម្ពុជា (ជយោព្រះរាជាណាចក្រកម្ពុជា) ។