ភ្នំពេញ៖ ក្រោយពេលកើតមានឧបទ្ទវហេតុអគ្គិភ័យឆាបឆេះរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី (FOREMART (CAMBODIA) CO., LTD.) ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជូនក្រុមការងារនៃមជ្ឈមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ទៅកាន់មុខរោងចក្រភ្លាមៗ ដើម្បីផ្ដល់ព័ត៌មានការងារថ្មីថ្មី ជូនដល់កម្មករនិយោជិត នាថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២៥នេះ។ លោកស្រី គល់ វណ្ណនីន កម្មការិនីនៃរោងចក្រ ហ្វ័រម៉ាត បានសំដែងក្ដីសោកស្ដាយជាខ្លាំងចំពោះហេតុការណ៍ឆាបឆេះមួយនេះ។...
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិបណ្តុះបណ្តាល ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងវត្តមានរបស់តំណាងក្រសួងស្ថាប័ននានា, តំណាងវិស័យឯកជន, នាយកនៃវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស, និងបណ្តាថ្នាក់ដឹកនាំសហជីពផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី ក្រោយចប់កិច្ចប្រជុំនេះ បានឲ្យដឹងក្នុងបណ្តាញសង្គមថា កិច្ចប្រជុំនេះមានគោលបំណងណែនាំសមាសភាពថ្មី, បង្ហាញពីតួនាទីភារកិច្ចរបស់គណៈកម្មាធិការជាតិបណ្តុះបណ្តាល, រៀបចំកែសម្រួលគណៈកម្មការប្រតិបត្តិ, បង្ហាញពីយន្តការអនុវត្តការវាយតម្លៃផ្អែកលើសមត្ថភាពទទួលស្គាល់ការសិក្សាដែលមានពីមុន និងការទទួលស្គាល់សមត្ថភាពបច្ចុប្បន្ន (RPL/RCC)...
ស្វាយរៀង ៖ ថ្នាក់ដឹកនាំមន្ត្រីរាជការ ព្រះសង្ឃ ពុទ្ធបរិសទ័ ខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២៥ដឹកនាំដោយលោកញ៉ែម សារី អភិបាលរងខេត្តស្វាយរៀង រួមនឹងព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំង តាជី យាយជី សីលវន្ត សីលវត្តី ពុទ្ធបរិសទ័ប្រមាណជាង៦០០អង្គ/នាក់ បាននិមន្តនិងអញ្ជើញមកជួបជុំ ដើម្បីប្រារព្វពិធីបុណ្យមាឃបូជា ដែលពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅវត្តជម្ពូប្រឹក្សា សង្កាត់សង្ឃ័ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ លោកទីវ...
កំពង់ឆ្នាំង ៖ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ព្រមទាំងប្រគល់នូវសម្ភារប្រើប្រាស់ ប្រេងឥន្ធនៈ និងគ្រឿងឧបភោគបរិភោគ មួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូន តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង យោធភូមិភាគពិសេស...
ភ្នំពេញ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញនិយោជកទាំងអស់បង្កើនការយកចិត្តទុកដាក់ និងអនុវត្តវិធានការបង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន នៅទូទាំងប្រទេស ដើម្បីសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត និងដំណើរការអាជីវកម្ម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។ នៅក្នុងបណ្តាញសង្គម ចេញផ្សាយនៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវដល់និយោជក ម្ចាស់រោងចក្រ សហគ្រាស ទាំងអស់ត្រូវអនុវត្តនូវវិធានការបង្ការទប់ស្កាត់ឧបទ្ទវហេតុអគ្គិភ័យ...
ក្នុងឆ្នាំ២០២៤ មានគ្រោះអគ្គិភ័យកើតចំនួន១.០៣៥លើក បណ្ដាលឱ្យឆេះផ្ទះ៦៤៨ខ្នង តូបលក់ដូរ៦៥៥តូប និងមានមនុស្សស្លាប់១៤នាក់ រងរបួស៤៣នាក់។ បើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ចំនួននេះបានកើនឡើងច្រើនធៀបនឹងឆ្នាំ២០២៣ ប៉ុន្តែអត្រាអ្នកស្លាប់ក្នុងហេតុការណ៍សរុបបានថយចុះគួរឱ្យកត់សម្គាល់។ បើធៀបឆ្នាំ២០២៣ លោកបណ្ឌិតរម្លឹកថា មានគ្រោះអគ្គិភ័យសរុប៧៦៦លើក កើន២៦៩លើក ប៉ុន្តែអ្នកស្លាប់មានទៅ៥៤នាក់ និងអ្នករបួស៩៦នាក់។ ក្នុងឆ្នាំកន្លងទៅនេះដែរ អ្នកនាំពាក្យ បានសរុបបន្ថែមថា សមត្ថកិច្ច បានចេញអន្តរាគមន៍ ទប់ស្កាត់មិនឱ្យគ្រោះអគ្គិភ័យឆេះរាលដាលក្លាយជាមហន្តរាយធ្ងន់ធ្ងរចំនួន៧២៦លើក។ ចំណែកករណី៣០៩លើកទៀត ត្រូវអាជ្ញាធរមូលដ្ឋាន...
រសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន អញ្ចើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលសកម្មភាពកម្ចាត់មីន (MACC) ដែលកិច្ចប្រជុំនេះ មានការចូលរួមពីប្រតិបត្តិករបោសសម្អាតមីនរួមមាន បញ្ជាការដ្ឋានកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព អង្គភាពស៊ីម៉ាក់ អង្គការ HALO Trust, MAG, NPA, CSHD, APOPO និងមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC)។ ក្នុងឱកាសនោះ...
ស្វាយរៀង ៖ លោកព្រហ្ម ម៉ារិន និវត្តជន ត្រូវបានរដ្ឋបាលឃុំ និងពលរដ្ឋនៅក្នុងភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង(តំបន់ផ្ទះ៤០០ខ្នង)ចាត់ទុកជាជនគំរូ ក្នុងការរស់នៅនិងរៀបចំផែនការកសាងសេដ្ឋកិច្ចគ្រួសារ បន្ទាប់ពីលោកទទួលបានរបបផ្ទះនិង ដីសេដ្ឋកិច្ចគ្រួសារពីរាជរដ្ឋាភិបាលកន្លងមក។ លោកព្រហ្ម ម៉ារិន បានបញ្ជាក់ប្រាប់ទូរទស្សន៍ btv នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះឲ្យដឹងថាការដែលលោកទទួលបានការកោតសរសើរពីរដ្ឋបាលឃុំ ក៏ដូចជាពលរដ្ឋនៅក្នុងតំបន់ផ្ទះ៤០០ខ្នង មកពីលោកនិងគ្រួសារលោកបានរៀបចំភូមិដ្ឋាន នឹងធ្វើការងារបង្ករបង្កើតផលនៅលើផ្ទៃដីដែលរាជរដ្ឋាភិបាលចែកផ្ដល់ជូនដល់អតីតយុទ្ធជន និងចិញ្ចឹមសត្វដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារបន្ថែមលើគោលរបបដែលរាជរដ្ឋាភិបាលផ្ដល់ជូនដល់អតីតយុទ្ធជន ជានិវត្តជន ។សំឡេង……...
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ថា រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា បានកំពុងជំហានយ៉ាងស្វាហាប់ ប្រកបដោយ ថាមពល ដោយបានកំពុងនាំកម្ពុជាដើរលើវិថីនៃការអភិវឌ្ឍន៍ វឌ្ឍនៈភាព និងកសាងបាននូវមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃការឈានទៅសម្រេច បាននូវមហិច្ឆិតាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី លើកឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់ក្រសួងកិច្ចការនារី...
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្ដីពី «ការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងមន្រ្តីនគរបាលយុត្តិធម៌ និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យ ពិភាក្សាអំពីផលវិបាក និងបញ្ហាប្រឈមនានាក្នុងការបំពេញការងារកន្លងមក ក្នុងគោលដៅពង្រឹងការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់។ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានពន្យល់ណែនាំដល់មន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ អោយពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងស្ថាប័នអយ្យការ ជាមួយមន្រ្តីនគរបាលយុត្តិធម៌, ការពង្រឹងតួនាទី ភារកិច្ច បេសកកម្មរបស់មន្រ្តីនគរបាលយុត្តិធម៌ក្នុងការបង្ក្រាបបទល្មើស និងការកសាងសំណុំរឿងទៅតុលាការ, បញ្ហារបបរាយការណ៍,...