អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសបើកជំហរក្នុងការផ្តល់នូវជំនួយផ្សេងៗដល់បណ្តាប្រទេសនានា ជាប្រយោជន៍បម្រើដល់សាសនាអ៊ិស្លាមនោះ បានកោតសរសើរដល់ប្រទេសកម្ពុជា ថាជាប្រទេសមានគោលនយោបាយសុខដុមនីយកម្មជាតិសាសន៍ និង សាសនា ដែលបណ្តាប្រទេសកាន់សាសនាអ៊ិស្លាមនានាត្រូវយកគំរូតាម ។ លោក បណ្ឌិត ពិនទើ បាលីលះ (Bandar Baleelah) ដែលជា ខទីព និងជាអ៊ីមាំ(អ្នកថ្លែងសន្ទរកថា និងដឹកនាំថ្វាយបង្គំ) នៅវិហារអ៊ិស្លាម អាល់ហារ៉មម៉ាក្កះ និងជាសមាជិកក្រុមប្រឹក្សាអ្នក ប្រាជ្ញជាន់ខ្ពស់នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត បានកោតសសើរបែបនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ...
កម្មករ-កម្មការិនី និងប្រជាពលរដ្ឋ បានលើកឡើងថា ពួកគាត់ត្រូវការការអភិវឌ្ឍ ហើយបានទទូចស្នើសុំឯកឧត្តមរដ្ឋមន្រ្តីបណ្ឌិត អ៊ាង សុផល្លែត ជួយពាំនាំនូវការគាំទ្ររបស់គាត់ លើកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ CLV-DTA របស់រាជរដ្ឋាភិបាលកម្ពុជា។ ការគាំទ្ររបស់បងប្អូនកម្មករកម្មការិនី ចំនួនជាង១ពាន់នាក់ បានធ្វើឡើង នៅក្នុងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន»រៀបចំឡើង នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅខេត្តកំពង់ស្ពឺក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត អ៊ាង...
ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅបរិវេណមុខប្រាសាទ អង្គរតូច ខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ដោយក្នុងព្រឹត្តិការណ៍នេះបានបង្កើតសកម្មភាពនានា ដើម្បីផ្សព្វផ្សាយសិល្បៈ វប្បធម៌ និងទេសចរណ៍សម្រាប់ជាការទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្ត។ ព្រឹត្តិការណ៍នេះ«ស្នាមញញឹមនៃកម្ពុជា” នឹងចាប់ផ្តេីមពីម៉ោង ៩:០០ព្រឹក រហូតដល់ម៉ោង ១៦:០០ល្ងាច។ សមាគមសិល្បករខ្មែរបានបង្កេីតបរិយាកាសរីករាយ បង្កើតស្នាមញញឹម តាមរយៈសកម្មភាពផ្សេងៗដូចជា : ១-ការផលិតមាតិកាខ្លីៗ ២-ការបង្កើតកម្មវិធីកម្សាន្តរបាំបុរាណប្រពៃណី ៣-ការបង្ហាញពិព័រណ៍មុខម្ហូបខ្មែរខ្នាតតូច ដោយាមាន ១៦ស្តង់...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យលោក Masahiko Metoki អគ្គនាយកនៃសហភាពប្រៃសណីយ៍សកល (UPU) ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ សូមជម្រាបថា UPU គឺជាទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិដែលសម្របសម្រួលប្រៃសណីយ៍ជាសកល។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៧៤ (UPU) គឺជាអង្គការអន្តរជាតិចំណាស់ជាងគេទីពីរទូទាំងពិភពលោក ដែលមានប្រទេសចំនួន ១៩២ ជាសមាជិក។ បេសកកម្មរបស់ UPU គឺដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៃសេវាកម្មប្រៃសណីយ៍សកលប្រកបដោយប្រសិទ្ធភាព គុណភាព និងតម្លៃសមរម្យ...
ឧត្តរមានជ័យ៖ ម៉ូតូំនួន១៣គ្រឿង និងគ្រឿងឧបភោគបរិភោគដែលជាអំណោយរបស់អគ្គស្នងការនគរបាលជាតិ ត្រូវបានប្រគល់ជូនដល់អង្គភាពទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ ទិសប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ តាមរយៈលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ សម្រាប់ទុកបម្រើការងារក្នុងអង្គភាព នៅព្រឹកថ្ងៃទី១៥សីហា ឆ្នាំ២០២៤នេះ។ ក្នុងពិធីនោះលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តឧត្តឧត្តរមានជ័យ ធ្វើការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីឯកឧត្តមអភិសតិ្តបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និងឯកឧត្តម ស ថេត...
តាកែវ៖ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ នៅព្រឹកថ្ងៃទី១៥ ខែ សីហា ឆ្នាំ ២០២៤នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់មន្រ្តីរាជការទាំងអស់ត្រូវមានស្មារតីខ្ពស់ និងមានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់។ ឯកឧត្តមអភិបាលខេត្តតាកែវ បានថ្លែងបន្តថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះមានក្រុមអគតិ និងយុវជនមួយចំនួនតូចនៅក្រៅប្រទេសបាននាំគ្នាធ្វើបាតុកម្មប្រឆាំង និងគម្រោងអភិវឌ្ឍន៍ CLV ដោយចោទប្រកាន់រាជរដ្ឋាភិបាលថា បានធ្វើអោយបាត់ទឹកដីទៅប្រទេសជិតខាង ហើយបើទោះបីជារាជរដ្ឋាភិបាល និងអតីតៈនាយករដ្ឋមន្រ្តីសម្ដេចតេជោ ហ៊ុន សែន បានចេញមកធ្វើការពន្យល់យ៉ាងណាក៏ដោយ...
ភ្នំពេញ ៖ នាយទាហាន នាយទាហានរង ពលទាហាននៃកងពលតូចដឹកជញ្ជូនលេខ៩៩ទាំងអស់បាន បានចាប់ផ្តើមដូរប្រូហ្វាលហ្វេសបុករបស់ពួកគេ ដើម្បីជាការបង្ហាញបន្ថែមទៀត ក្នុងការគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍រវាងកម្ពុជា ឡាវ និងវៀតណាម(CLV-DTA) ខណៈកិច្ចសហប្រតិបត្តិការនេះបាននិងកំពុងធ្វើឲ្យខេត្តទាំងបួនរបស់កម្ពុជា គឺខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះ ប្រែក្លាយជាតំបន់ដាច់ស្រយ៉ាល មកជាទីប្រជុំជនមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី សាលារៀន និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាដើម។ តាមរយៈហ្វ្រែមប្រូហ្វាល ដែលនាយទាហាន នាយទាហានរង ពលទាហាននៃកងពលតូចដឹកជញ្ជូនលេខ៩៩បានដូរហើយបានបង្ហោះលើបណ្តាញ ហ្វេសបុកជាសាធារណៈនោះបានលើកឡើងថា«ខ្ញុំជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា។ គាំទ្រតំបន់...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅក្រោមវត្តមានរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ ឯកឧត្តម ហេង សួរ នៅក្រោយចប់កិច្ចប្រជុំនេះ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសាព័ត៌មានឲ្យដឹងថា ការបេីកកិច្ចប្រជុំលើកដំបូងនេះ គឺដើម្បីស្តាប់បទបង្ហាញអំពីការប្រែប្រួលលក្ខណវិនិច្ឆ័យទាំង៧ ដើម្បីឲ្យភាគីនីមួយៗត្រឡប់ទៅវិញធ្វើការសិក្សាផ្ទៃក្នុងរបស់ខ្លួនបន្ថែមទៀត...
ភ្នំពេញ ៖ ភាពស្អាតដែលជាសរសរស្តមទី១នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺសំដៅធ្វើយ៉ាងណា ឱ្យផ្ទះរបស់យើង សង្គមយើង ប្រទេសយើងមានភាពស្អាត ដើម្បីសុខមាលភាពប្រជាពលរដ្ឋផង ដើម្បីបង្កបរិយាកាសស្រស់- ស្រាយស្អាត មានសណ្តាប់ធ្នាប់ល្អ ទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកកម្ពុជាផងដែរ។ នេះជាការថ្លែងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងពិធីជួបសំណេះសំណាលនិងសួរសុខទុក្ខ មន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តកណ្តាល នៅថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០២៤ នៅខេត្តកណ្តាល។ ឯកឧត្តមរដ្ឋមន្រ្តី...
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអៈអាងថា : ការបរិច្ចាគឈាម គឺជាការធ្វើអំពើមនុស្សធម៌ ដើម្បីសង្រ្គោះជីវិតមនុស្ស និងជាកាដូនៃសេចក្តីស្រលាញ់ ចេញពីបេះដូងយ៉ាងពិតប្រាកដ។ ការថ្លែងរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល យ៉ាងដូច្នេះក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យព្រះអង្គឌួង ដែលរៀបចំឡើងនៅមន្ទីរពេទ្យព្រះអង្គឌួង, នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី...