ប្រជាពលរដ្ឋកម្ពុជាបានថ្កោលទោសចំពោះសកម្មភាពក្រុមឧទ្ទាមក្រៅច្បាប់ ដឹកនាំដោយជនក្បត់ជាតិ ៣ជំនាន់ ធ្វើបាតុកម្មនៅកូរ៉េខាងត្បូង និងបណ្តាប្រទេសផ្សេងៗ ដែលមានចេតនាធ្វើបដិវត្តន៍ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមលេសកិច្ចសហប្រតិបត្តិការ CLV នាំឱ្យបាត់បងទឹកដី។ លោក យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស NTTI ថ្លែងថា ក្នុងនាមប្រជាពលរដ្ឋម្នាក់រស់នៅក្នុងប្រទេសដែលកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ លោកមិនគាំទ្រដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពបំផ្លាញរាជរដ្ឋាភិបាល ក្នុងបំណងធ្វើឱ្យប្រទេសជាតិវឹកវរ ចលាចល បាត់បង់សន្តិភាព។ លោកថ្លែងថា «ក្នុងនាមខ្ញុំជាមន្ត្រីរាជការ ហើយក៏ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ដែលកំពុងរស់នៅស្រុកខ្មែរ គឺខ្ញុំមិនគាំទ្រ ហើយខ្ញុំសូមថ្កោលទោសទាំងស្រុងចំពោះទង្វើទាំងអស់នេះ...
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសមភាគីម៉ាឡេស៊ី ឯកឧត្តម Ahmad Fahmi bin Mohamed Fadzil រដ្ឋមន្ត្រីក្រសួងគមនាគន៍នៃប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងអំឡុងពេលនៃដំណើរចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី២២ និងសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៩ (19th Asia Media Summit) រៀបចំឡើងដោយវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក នៅប្រទេសម៉ាឡេស៊ី។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជា...
តេលាខ្មែរ ដែលមានប្រវត្តិតាំងពីទស្សវត្សទី៦០មកម៉្លេះ ក្រោមចក្ខុវិស័យផ្គត់ផ្គង់ផលិតផលប្រេងឥន្ធនៈ និងឧស្ម័ន ហ្គាស (LPG) ដែលមានគុណភាពខ្ពស់ជូនប្រជាជនខ្មែរ បានប្រកាសជាផ្លូវការ តារាចម្រៀងដ៏ល្បីនៅកម្ពុជា លោកស្រី ឱក សុគន្ធកញ្ញា ចូលរួមជាសមាជិក ដើម្បីជាតំណាង និងជួយជំរុញចក្ខុវិស័យរបស់ តេលាខ្មែរ ក្រោមរូបភាពជាទូតសុច្ឆន្ទៈ។ លោកឧកញ៉ា ឈុន វ៉ាន់ឌី អគ្គនាយករង តេលាខ្មែរ នៅក្នុងពិធីចុះហត្ថលេខាជាផ្លូវការ នៃកិច្ចព្រមព្រៀងទូតសុច្ឆន្ទៈ រវាងតេលាខ្មែរ និងឱក...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈមួយចំនួន។ ក្រោយពីបានពិភាក្សារួចរាល់ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានសម្រេចទទួលយកសេចក្តីព្រាងច្បាប់ទាំងពីរ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល ដើម្បីប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យ និងសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។ សេចក្តីព្រាងច្បាប់ទាំងពីរនោះមាន៖ ១-សេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធទឹកកខ្វក់ ២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពីការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិសម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬប្រើប្រាស់ទៅលើយានយន្តនិងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ។
ដោយមានការគាំទ្រ និងលើកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ សង្កេតឃើញថា ផលិតផលក្នុងស្រុកជាច្រើនមុខទំនិញ ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មហាជនទូទៅ និងពីភ្ញៀវជនជាតិបរទេស។ ក្រៅពីនេះ ក៏បានមើឃើញទៀត ផលិតផលខ្មែរទាំងនោះបាននឹងកំពុងបោះជំហានក្នុងការតាំងបង្ហាញលក់ក្នុងម៉ាត និងផ្សារទំនើបនានា។ អ្នកស្រី ហោ សុគន្ធា ម្ចាស់អាជីវកម្ម គន្ធា អង្ករធម្មជាតិ ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី បានលើកឡើងថា គិតក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ផលិតផលរបស់ខ្មែរស្ទើរតែគ្រប់វិស័យ គឺមានកាគាំទ្រនិងចាប់អារម្មណ៍ច្រើនពីភ្ញៀវជាតិ និងបរទេស ដោយសារការយល់ដឹងក្នុងការផលិតផលិតផលដែលផ្តោតលើគុណភាព...
កម្មករកម្មការនីរោងចក្រ បង្ហាញក្តីពេញចិត្ត និងសប្បាយរីករាយ ក្នុងការចូលរួមបរិច្ចាគថវិការ ជាមួយរាជរដ្ឋាភិបាល លើមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ព្រំដែន ។ កម្មករកម្មការនី យល់ឃើញថា ៖ ការចូលរួមបរិច្ចាគរបស់ពួកគាត់ ក៏ជាផ្នែកដ៏តូចមួយសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ ពិសេសនៅតំបន់ព្រំដែន ។ ត្បិតថវិការចូលរួម វាមិនច្រើនក៏ពិតមែន ប៉ុន្តែវាគឺជាការបរិច្ចាគកើតចេញពីទឹកចិត្តដែលស្រលាញ់ ហើយចង់ឃើញប្រទេសជាតិកាន់តែមានភាពអភិវឌ្ឍន៍ទៅមុខកាន់តែខ្លាំងក្លាផងដែរ ។ លោកហង្ស រ៉ាវី ជាប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានឱ្យដឹងថា ដោយសារគុណបំណាច់ដែលរាជរដ្ឋាភិបាលតែងតែបានគិតគូរដល់បងប្អូនកម្មករកម្មាការនី ក្នុងការផ្តល់អត្ថប្រយោជន៍ផ្សេងៗជាបន្តបន្ទាប់នេះដែរ ទើបពួកគាត់មានសេចក្តីគាំទ្រ...
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឯកឧត្តម សុខ ចិន្តាសោភា បានលើកឡើងថា ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម បានកំពុងស្ថិតនៅក្នុងទិស ដៅដ៏ត្រឹមត្រូវ ខណៈទំនាក់ទំនងលើវិស័យជាច្រើនក៏បានកំពុងធ្វើឲ្យកាន់តែស៊ីជម្រៅផងដែរ ដើម្បីគុណប្រ យោជន៍របស់ប្រជាជន និងប្រទេសទាំងពីរនោះ។ ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមកម្មវិធីទិវាបុណ្យជាតិលើកទី៧៩ នៃសាធារណរដ្ឋសង្គមនិយម វៀតណាម នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារ សូហ្វីតែលរាជធានីភ្នំពេញ ឯកឧត្តម សុខ...
ប្រទេសស្លូវេនី ៖ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ់ា ២០២៤ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Wang Shunqing ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសស្លូវេនី ក្នុងគោលបំណងលើកទឹកចិត្តឱ្យប្រទេសចិនចូលរួមអនុសញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅស្ថានទូតចិននាថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៤ ស្ថិតក្នុងទីក្រុង Ljubljana ប្រទេសស្លូវេនី ។ ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត លី ធុជ...
ភ្នំពេញ៖ កម្មករ-កម្មការិនី បម្រើការងារនៅក្រុមហ៊ុន ស៊ូ វៃ ហ្គាម៉ិន (ខេមបូឌា)ឯ.ក និងជាសមាជិកសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC) រីករាយចូលរួមមូលនិធិគាំទ្ររាជរដ្ឋាភិបាលកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែនប្រទេសកម្ពុជា ដើម្បីអភិវឌ្ឍន៍ជាតិមាតុភូមិប្រកបដោយចីរភាព និងនិរន្តរភាព។ កម្មការិនី ហង្ស កថា បានលើកឡើងថា ការចូលរួមដោយស្ម័គ្រចិត្ត ក្នុងយុទ្ធនាការជាតិជាមួយរាជរដ្ឋាភិបាលដោយចូលថវិកាជូន «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ធ្វើឡើងក្នុងគោលបំណងការពារ អភិវឌ្ឍន៍ប្រទេសជាតិក្នុងស្មារតីសាមគ្គីភាព អធិបតេយ្យភាព បូរណភាពទឹកដី ជាពិសេសជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ឱ្យកាន់តែរីកចម្រើនថែមទៀត ។...
បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចឱ្យមានកម្មវីធីដំណើរកម្សាន្តដោយឥតគិតថ្លៃនៅរៀងរាល់ចុងសប្តាហ៍ ដោយគិតចាប់ពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤នេះ មនុស្សវ័យចាស់រស់នៅរាជធានីភ្នំពេញបានត្រៀមខ្លួនរួចរាល់ចុះឈ្មោះទៅទស្សនាខេត្តចំនួន៤នៅទិសឦសាននៃប្រទេសកម្ពុជា។ មនុស្សវ័យចាស់រស់នៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែសីហានេះ បានប្រាប់BTVឱ្យដឹងថា នៅពេលនេះ ពួកគេបានត្រៀមខ្លួនចុះឈ្មោះរួចរាល់ ដើម្បីអាចចូលរួមធ្វើដំណើរទស្សនា តាមបណ្តាខេត្តចំនួន៤ជាប់ព្រំដែននៅទិសឦសាននៃប្រទេសកម្ពុជា ដែលក្នុងនោះរួមមាន៖ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង។ លើសពីនេះ មនុស្សវ័យចាស់ បានគាំទ្រ និងអរគុណសម្ដេចមហាបវរធិបតី...