ភ្នំពេញ៖រាជរដ្ឋាភិបាលសម្រេចបន្តសេវាផ្តល់លិខិតឆ្លងដែនធម្មតានៅសាធារណរដ្ឋកូរ៉េចំនួន៦០ថ្ងៃបន្ថែមទៀត ដោយគិតចាប់ពីថ្ងៃទី៤ ខែកញ្ញា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២៤នេះ។ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានជម្រាបជូនដំណឹងដល់ សាធារណៈជនទាំងអស់ថា ផ្អែកតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងយោងសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ លេខ ០៥២ សជណចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤...
មន្រ្តីជំនាញនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី២២ សីហា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារចុះធ្វើការជួយអន្តរាគមន៍បូមទឹកសង្រ្គោះដល់ស្រូវវស្សារបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ក្រៀមស្វិតដោយកត្តាអាកាសធាតុរាំងស្ងួតចំនួន៨០០ហិកតា មានប្រជាពលរដ្ឋប្រមាណ១០៥០គ្រួសារ ស្ថិតនៅចំណុចភូមិកោគវត្ត ភូមិព្រៃធំ ឃុំចុងកាល់ និងភូមិជើងទៀន ភូមិកោគពង្រ ភូមិស្រែប្រាំង ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ...
ភ្នំពេញ ៖ ពិធីចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀង ដើម្បីអនុវត្តផែនការយុទ្ធ សាស្ត្រក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅកម្ពុជា ឆ្នាំ ២០២៤ – ២០២៨ រវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកម្មវិធីស្បៀង អាហារពិភពលោកប្រចាំកម្ពុជា នេះធ្វើឡើងនៅនៅទីស្តីការ គ.ជ.គ.ម.នាថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ហង្ស សាមឿន អនុប្រធានទី២ នៃ គ.ជ.គ.ម. តំណាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម...
ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត វ៉ា ម៉េង ប្រធានមជ្ឈមណ្ឌលឯកទេសជំងឺសួត និងផ្លូវដង្ហើម នៃមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ បានចែករំលែកអំពីបញ្ហាជំងឺផ្តាសាយបក្សី និងផ្តាសាយធម្មការ ដែលកើតមានក្នុងមនី្ទរពេទ្យ ក៏ដូចជាស្ថានភាពទូទៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។ ដោយយោងទៅតាមបទពិសោធន៍ការងាររបស់លោកវេជ្ជបណ្ឌិត វ៉ា ម៉េង ដែលមានករណីផ្ទុះឡើងនៃការរីករាលជំងឺកូវីដ-១៩កន្លងទៅនេះ ក៏ដូចជាបានចូលរួមជាច្រើនក្នុងការទប់ស្កាត់ជំងឺដែលងាយរាតត្បាត។ បច្ចុប្បន្នទាក់ទងនឹងជំងឺផ្តាសាយ មានការកើនឡើងគួរឲ្យកត់សម្គាល់ លើសពីនេះទៅទៀត ក៏មានករណីធ្ងន់ ជាពិសេសមានរហូតដល់ការបាត់បង់អាយុជីវិត ដែលថ្មីៗនេះ...
ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ មានប្រសាសន៍ថ្លែងថា ទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី១៣ ថែទាំវេជ្ជសាស្ត្រលើកទី៨ និងវេជ្ជសាស្ត្របុរាណចិនលើកទី៣ នាក្នុងឱកាសនេះ នៅក្រោមប្រធានបទ “នវានុវត្តន៍ វេជ្ជសាស្ត-សល្យសាស្ត្រ ការថែទាំ និង វេជ្ជសាស្ត្របុរាណចិន នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ” នេះឡើង គឺដើម្បីឆ្លើយតបទៅនឹងកំណើន និងតម្រូវការចាំបាច់ផ្នែកថែទាំសុខភាពប្រជាពលរដ្ឋដែលចូលមកពិនិត្យ និងព្យាបាលនៅក្នុងមន្ទីរពេទ្យនានានៅទូទាំងប្រទេស ក្រសួងសុខាភិបាលបានដាក់ចេញនូវគោលនយោបាលស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល...
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញជាវាគ្មិនផ្តល់បាឋកថាក្រោមប្រធានបទ “តើកម្ពុជា បានអភិវឌ្ឍសេដ្ឋកិច្ច បានល្អកម្រិតណាដែរ?” ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក និងនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ជាង ៤០០នាក់, កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅទីតាំងទី១ ស.វ.ស ។ ឯកឧត្តមបណ្ឌិត...
អន្តរក្រសួង រួមមានក្រសួងកិច្ចការនារី ក្រសួងសុខាភិបាល ក្រសួងផែនការ ដោយមានការគាំទ្រពីអង្គការ វ៉ាយថលស្ត្រេតធីជី (Vital Strategies) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី អនុសាសន៍គោលនយោបាយសង្ខេបចំនួន ៥ ទាក់ទងយេនឌ័រ និងសុខភាព។ ក្នុងពិធីបើកសិក្ខាសាលានៅថ្ងៃនេះ លោកជំទាវ ច័ន្ទ សុរិយ៍ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី បានលើកឡើងថា ជាបន្តបន្ទាប់ក្រុមការងារអន្តរក្រសួង បានបំពេញការងារ រៀបចំអនុសាសន៍គោលនយោបាយចំនួន ៥ រហូតបានទទួលជោគជ័យ និងបានដាក់ពិគ្រោះយោបល់បន្ថែមនាថ្ងៃនេះ។...
ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ដែលរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានអនុម័តជាផ្លូវការក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព។ កិច្ចប្រជុំនាឱកាសនេះ បានប្រព្រឹត្តទៅក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដោយបានពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន ដោយក្នុងនោះ “សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់” ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីសម្រេចអនុម័ត ឱ្យបន្តនីតិវិធីក្នុងការស្នើសុំសេចក្តីទុកចិត្តពីស្ថាប័ននីតិប្បញ្ញត្តិ សំដៅធ្វើឱ្យសេចក្តីព្រាងច្បាប់នេះចូលជាធរមាន និងអាចប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ។...
ទេសចរជាតិ ដែលទៅទស្សនាកម្សាន្តនៅខេត្តរតនគិរី លើកឡើងថា ខេត្តរតនគិរីដែលជាខេត្តមួយមានចម្ងាយឆ្ងាយជាងគេកំពុងផ្លាស់មុខមាត់ និងរីកចម្រើនច្រើនបើធៀបនឹងជាង១០ឆ្នាំកន្លងទៅ។ ក្នុងពេលក្រសួង-ស្ថាប័ន មជ្ឈដ្ឋានក្នុង និងក្រៅប្រទេសបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ដើម្បីឆ្លុះបញ្ចាំងដល់អត្ថប្រយោជន៍លើសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ ដែលផ្ទុយពីក្រុមមួយក្តាប់តូចចោទថាបាត់បង់ទឹកដីប្រទេសកម្ពុជា តាមរយៈខេត្តទាំង៤ដែលត្រូវដាក់បញ្ជូលក្នុងគម្រោងនេះ។ ជាក់ស្តែង តាមរយៈក្រុមការងារBTVបានទៅដល់ទឹកដីខេត្តរតនគិរី និងជួបសម្ភាសន៍ជាមួយទេសចរណ៍ជាតិដែលទៅលេងកម្សាន្តនៅខេត្តរតនគិរី ពួកគាត់បានឱ្យដឹងថា ដោយសារតែរដូវនេះពួកគាត់ទើបតែបញ្ចប់ការដាំដុះនៅឯស្រុកកំណើតនាខេត្តបាត់ដំបង ដូច្នេះបានរៀបចំការដើរកម្សាន្តទៅខេត្តភាគឦសាន។ ទេសចរណ៍ជាតិ លើកឡើងថា ខេត្តរតនគិរីក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះពិតជាមានការផ្លាស់ប្តូរមុខមាត់ សោភ័ណភាព និងកសាងផ្លូវបានស្អាតជាងមុនដែលជួយឱ្យការធ្វើដំណើរកាន់តែរហ័ស។ សូមជម្រាបថា...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រជាយុទ្ធសាស្រ្ដនៅក្នុងទិសដៅដ៏ត្រឹមត្រូវចំពោះសុខុមាលភាពស្រ្ដី ក្នុងក្របខណ្ឌគ្រប់ជ្រុងជ្រោយអាស៊ានស្ដីពី «សេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព» ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០២១ ដោយកម្ពុជាបន្តគាំទ្រចំពោះការបោះជំហានជាយុទ្ធសាស្រ្ដនៅក្នុងទិសដៅដ៏ត្រឹមត្រូវនេះ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី៣៖ ក្រោមប្រធានបទ «ការពង្រឹងសេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព និងភាពធន់ ឆ្ពោះទៅសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥»នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ។ តាមរយៈសុន្ទរកថាសម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបង្ហាញការជឿជាក់ថា លទ្ធផលគន្លឹះដែលទទួលបានពីកិច្ចពិភាក្សារវាងភាគីពាក់ព័ន្ធសំខាន់ៗ នឹងក្លាយទៅជាធាតុចូលដ៏មានតម្លៃសម្រាប់ថ្នាក់ដឹកនាំអាស៊ាន...