សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងរាស្រ្តមមណ្ឌលខេត្តស្វាយរៀង និងជាប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានដឹកនាំកិច្ចប្រជុំក្រុមការងារគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ នាព្រឹកថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅអគារ២០២០ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អនុប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានរាយការណ៍អំពីវឌ្ឍនភាពរបស់គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ និងលើកឡើងអំពីបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ។ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណ...
ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន និង ជា អនុប្រធានក្រុមការងារ ប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្មតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និង ជាប្រធានក្រុមការងារប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម បានអញ្ជើញ ជា អធិបតីភាពក្នុងពិធី...
ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គិតមកដល់ពេលនេះ មានរយៈពេលជាង១ឆ្នាំមកហើយ ដោយកត់សម្គាល់ឃើញថា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានខិតខំអស់ពីកម្លាំងកាយចិត្តដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ ទន្ទឹមនេះ ភាគីសហជីពបានបង្ហាញការសប្បាយចិត្ត និងសម្តែងការអគុរណរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដែលនៅតែបន្តយកចិត្តទុកដាក់ និងគិតគូរសុខទុក្ខជាប់ជានិច្ចទៅកាន់កម្មករ កម្មការនីរោងចក្រ។ ជួបសម្ភាសន៍ជាមួយ លោក សំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីព បានរៀបរាប់ប្រាប់ព័ត៌មាន ប៊ីធីវី ដឹងថា ក្នុងរយៈពេល១ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់សុខុមាលភាពរបស់កម្មករនិយោជិតជាខ្លាំង ទាំងការយកចិត្តទុកដាក់លើការគាំពារសង្គម...
គរុនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់អប់រំ វិជ្ជាជីវៈគ្រូបង្រៀនកម្រិតឧត្តម បរិញ្ញាបត្រ បូក២ ជំនាន់ទី២ បានដាក់បង្ហាញស្នាដៃស្រាវជ្រាវរបស់ខ្លួននៅទីតាំងវិទ្យាស្ថានជាតិអប់រំ។ ការដាក់បង្ហាញស្នាដៃនេះ ធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ សីហា រហូតដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤។ សម្រាប់ការរៀបចំពិព័រណ៍នេះ ឯកឧត្តម សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ បានលើកឡើងថា គរុនិស្សិតតម្រូវឱ្យធ្វើការស្រាវជ្រាវ ដើម្បីដាក់តាំងបង្ហាញស្នាដៃចំនួនពីរដងក្នុងមួយឆ្នាំ។ ការតាំងពិព័រណ៍ លើកទី២នេះ គរុនិស្សិតដែលចូលរួមមានចំនួន ៧៦៥ នាក់ ចែកចេញជា...
ក្រសួងរ៉ែ និងថាមពល កំពុងរៀបចំផែនទីចង្អុលផ្លូវបឋម ដើម្បីប្រមូលធាតុចូលពីវិស័យពាក់ព័ន្ធ ជាពិសេសការរៀបចំបណ្តាញអគ្គិ សនី និងការគិតថ្លៃឱ្យបានរួចរាល់ រួមជាមួយការដាក់ស្ថានីយសាកអាគុយនៅគ្រប់បណ្តាលខេត្ត-ក្រុង ដែលគម្រោងនេះគ្រោងដាក់ឱ្យ ដំណើរការក្នុងពេលឆាប់ៗ។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លើកឡើងនៅក្នុងកម្មវិធីផ្សព្វផ្សាយផ្លូវការ នៃសេចក្តីព្រាងផែនទីបង្ហាញ ផ្លូវបឋម នៃការអភិវឌ្ឍស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នេះថា ចំពោះគម្រោង ជំរុញឱ្យមានស្ថានីយសាកអាគុយ នេះគឺជាការគិតគូរដ៏ខ្ពង់ខ្ពស់និងឈ្លៀសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន...
នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីនៃរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំពិភាក្សា និងវាយតម្លៃលើការស្នើសុំការលើកទឹកចិត្ត និងអនុគ្រោះនានា ចំនួន២៨ ដែលស្ថិតនៅក្រោមវិសាលភាពរបស់ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហុីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រសួងសេដ្ឋកិច្ច...
ឆ្លងកាត់កិច្ចប្រជុំចចារប្រាក់ឈ្នួលអប្បបរមាវិស័យកាត់ដេររយៈពេលមួយព្រឹកពេញ ថ្ងៃទី២៩ សីហា ឆ្នាំ២០២៤នេះ ភាគីសហជីពបានសម្រេចនិងមូលមតិគ្នា ស្នើសុំដំឡើងចំនួន ១៤ដុល្លារបន្ថែមលើប្រាក់ឈ្នួលបច្ចុប្បន្ន ចំនួន ២០៤ដុល្លា ខណៈភាគីនិយោជក បានកំណត់ដំឡើងចំនួនតែ ១ដុល្លារប៉ុណ្ណោះ។ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅក្រោយចប់កិច្ចប្រជុំ លើកទី២នេះ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា សម្រាប់ឆ្នាំ២០២៥ខាងមុខ ភាគីនិយោជកបានស្នើសុំឲ្យមានការកើនប្រាក់ឈ្នួលអប្បបរមាត្រឹមចំនួន ១ដុល្លារ សរុប ២០៥ដុល្លារ...
ភ្នំពេញ៖ នៅក្នុងជំនួបជាមួយគ្រួសារបរិស្ថាន បូកសរុបការងារនិងដាក់ចេញផែនការឆ្នាំបន្ទាប់ក្នុងវិស័យបរិស្ថាន នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថានៅក្នុងឆ្នាំបន្ទាប់ ក្រសួងបរិស្ថានពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិតាមរយៈការបន្តអនុវត្តច្បាប់១០០%។ តាមរយៈវិធានការនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា៖ ១)ពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តដែលនៅមានជាធរមាន ១០០% ដោយមិនលើកលែង និងត្រូវបញ្ឈប់វប្បធម៌ចុះកិច្ចសន្យាដោះលែងបទល្មើស ២)សហការជាមួយក្រុមអ្នកច្បាប់អំពីដំណើរការនៃនីតិវិធីច្បាប់ទាំងផ្នែករដ្ឋប្បវេណី និងផ្នែកព្រហ្មទណ្ឌ និងជាមួយក្រសួងយុត្តិធម៌ ដើម្បីទទួលបាននូវសេវាគាំទ្រពីមន្ត្រីជំនាញផ្នែកច្បាប់។ ៣)ផ្តល់ដ្រូនដល់មន្ទីរបរិស្ថាន ដើម្បីប្រើប្រាស់ក្នុងតំបន់ការពារធម្មជាតិ និងផ្តល់ផែនទីកំណត់តំបន់ការពារធម្មជាតិគ្រប់គ្រាន់ និងផែនទីផ្កាយរណបជាប្រចាំ...
ក្រសួងបរិស្ថាន នៅក្នុងឆ្នាំបន្ទាប់នឹងបន្តអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបង្កើតឡើងស្របនឹងយុទ្ធសាស្រ្តបញ្ជកោណរបស់រាជរដ្ឋាភិបាល ក្នុងនោះការយកចិត្តទុកដាក់លើការអភិវឌ្ឍបម្រើឱ្យប្រយោជន៍ប្រជាសហគមន៍ ក្នុងគោលបំណងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការពារទឹកដី ការពារធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។ នេះជាការលើកឡើង របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងជំនួបជាមួយគ្រួសារបរិស្ថាន បូកសរុបការងារនិងដាក់ចេញផែនការឆ្នាំបន្ទាប់ក្នុងវិស័យបរិស្ថាន នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសដាក់ចេញការបន្តអភិវឌ្ឍន៍ ទីតាំងទេសចរណ៍នៅតាមតំបន់ការពារធម្មជាតិ ជាពិសេស «គោលដៅលំហែបៃតង» ដែលឆ្នាំទី១កន្លងមក បានអនុវត្តនៅឧទ្យានជាតិ ព្រះសុរាម្រិតកុសុមៈ«គិរីរម្យ»...
បើគិតត្រឹមយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ ថវិកាដែលទទួលបានពីមហាជនដែលបានចូលរួមជា មួយរាជរដ្ឋាភិបាលក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»បានចំនួនជិត១១លានដុល្លារ អាមេរិកហើយ ។ នេះបើ តាមការបញ្ជាក់ពីឯកឧត្តម នេត ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ ឯកឧត្តម នេត ភក្រ្តា បានបញ្ជាក់ថា« គិតត្រឹមម៉ោង ៨យប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ យុទ្ធនាការជាតិនិយម ដើម្បីចូលរួមមូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ទទួលបានថវិកាពីសប្បុរសជនចំនួនជិត១១លានដុល្លារ ជាមួយនិងសប្បុរសជនប្រមាណជាង១៨ម៉ឺននាក់ ខណៈចំនួនថវិកា...