Uncategorized
ក្រសួងសុខាភិបាល រៀបចំទីតាំង “ជម្រកតង់សុខភាព រថយន្តគិលានសង្រ្គោះនិងក្រុមគ្រូពេទ្យប្រចាំការ”
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំសុខាភិបាល នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យការរៀបចំទីតាំងជម្រកតង់ការពារសុខភាពក្រុមគ្រូពេទ្យយាមប្រចាំការ និងរថយន្តគិលានសង្រ្គោះ នៅតាមបណ្តាគោលដៅនីមួយៗ ដើម្បីចូលរួមការពារសុខភាពដល់ប្រជាពលរដ្ឋ ដែលអញ្ជើញមកចូលរួមទស្សនា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យទីតាំងរួមមាន ជម្រកតង់នៅកោះនរា ស្តង់ស្តូបកម្ពុជា-វៀតណាម ស្តង់នៅមុខនាយកដ្ឋានអង្គរក្ស ស្តង់ទល់មុខគណៈកម្មាធិការរៀបចំបុណ្យជាតិ អន្តរជាតិ ស្តង់ខាងត្បូង និងខាងជើងវេទិកាកិត្តិយស ស្តង់មុខវត្តឧត្តណ្ណាលោម ស្តង់ស្ពានអាកាសឬស្សីកែវ ស្តង់នៅ OCIC និងរថយន្តគ្លីនិកចល័ត ប្រចាំការនៅច្រមុះជ្រូកនិងស្តង់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ។
ក្នុងឱកាសចុះពិនិត្យនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីសុខាភិបាល ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដោយត្រូវពិនិត្យរៀបចំសម្ភារៈបរិក្ខារពេទ្យ ឱសថសារវន្តនិងប្រអប់សង្រ្គោះបឋមឱ្យបានត្រឹមត្រូវ ជាពិសេសក្រុមគ្រូពេទ្យចល័ត ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ជ្រុងជ្រោយក្នុងការការពារសុខភាព ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលដើរកម្សាន្ត។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលប្រចាំការនៅតាមជម្រកតង់នីមួយៗ សូមពិនិត្យនូវឱសថ ដែលត្រៀមបម្រុង ដែលត្រូវប្រាកដថាមានគ្រប់ចំនួនកំណត់ ឬត្រូវរៀបចំឱ្យបានលើសផែនការដែលបានគ្រោងទុក ជៀងវាងក្នុងករណីផ្គត់ផ្គង់ឱសថមិនគ្រប់គ្រាន់។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសួរសុខទុក្ខ និងណែនាំដល់គ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ពេលវេលា ទាំងការសង្រ្គោះបឋម សង្គ្រោះបន្ទាន់ និងការជួយគ្រប់ទម្រង់ គ្រប់ទ្រង់ទ្រាយ ក៏ត្រៀមក្នុងការកើតមានឡើងហានិភ័យផ្សេងៗ ជាយថាហេតុណាមួយ។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសួរសុខទុក្ខដល់បងប្អូនអាជីវករ ដែលកំពុងរៀបចំលក់ដូរ សូមប្រកាន់ភ្ជាប់អនាម័យ តិចអំបិល តិចស្ករ តិចខ្លាញ់ ដើម្បីចូលរួមលើកម្ពស់សុខភាពប្រជាពលរដ្ឋទាំងអស់ ក៏ដូចជាភ្ញៀវអន្តរជាតិ នាឱកាសនៃព្រះរាជពិធីបុណ្យអ៊ុទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នេះ។
ឆ្លៀតក្នុងពេលនេះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានអញ្ជើញទៅកាន់ស្តង់របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានណែនាំដល់ក្រុមការងារសុខាភិបាល សូមបង្កើនការយកចិត្តទុកដាក់លើជំងឺឆ្លង និងណែនាំអំពីការពារដោយប្រើប្រាស់ស្រោមអនាម័យ និងយុទ្ធនាការអប់រំសុខភាពជូនបងប្អូនប្រជាពលរដ្ឋ និងកីឡាករ កីឡាការិនី។ ទន្ទឹមនឹងនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានឆ្លៀតចុះសួរសុខទុក្ខ ផ្ញើការនឹករលឹក និងណែនាំដល់បងប្អូនកីឡាករ កីឡាការិនី ចំណុះទូកទាំងអស់ ត្រូវហូបស្អាត អនាម័យ កុំហូបអាហារដែលមិនឆ្អិនល្អ ជាពិសេសត្រូវការពារខ្លួនពីជំងឺឆ្លងនានា ដូចជាជំងឺអេដស៍ កាមរោគ។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាល ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ចូលរួមបំពេញភារកិច្ច ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋនាឱកាសដ៏វិសេសវិសលនេះ។ ឯកឧត្តមរដ្ឋមន្រ្តី សូមជូនពរដល់ប្រជាពលរដ្ឋទាំងអស់ ទទួលបាននូវសេចក្តីសុខ សុខភាពល្អ និងសប្បាយរីករាយ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាលបានរៀបចំក្រុមគ្រូពេទ្យបម្រើការ ចំនួន៦០៧នាក់/ថ្ងៃ និងរថយន្តគិលានុសង្រ្គោះ ប្រចាំការតាមគោលដៅ ចំនួន៦០គ្រឿង រថយន្តគ្លីនិកចល័ត ចំនួន ២គ្រឿង និងជម្រកតង់ពិនិត្យសុខភាព ដើម្បីផ្តល់សេវាសុខាភិបាល ចំនួន ១៥កន្លែង ដែលផ្តល់សេវា ២៤ម៉ោងលើ២៤ម៉ោង។ ទន្ទឹមនឹងនេះដែរ ក្រសួងសុខាភិបាល ក៏បានត្រៀមរថយន្តគិលានសង្រ្គោះ ចំនួន ២២គ្រឿង បន្ថែម ដើម្បីប្រចាំការត្រៀមអន្តរាគមន៍សង្រ្គោះបន្ទាន់ក្នុងករណីចាំបាច់បំផុត៕អត្ថបទ រដ្ឋា








-
ព័ត៌មាន3 days agoអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្
-
ព័ត៌មាន3 days agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន3 days agoដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀន តាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល
-
ព័ត៌មាន3 days agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន3 days agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន3 days agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន3 days agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន6 days agoប្រភេទទំនិញសំខាន់ៗរបស់កម្ពុជាជាច្រើន បានគាំទ្រដល់មានកំណើននៃការនាំចេញក្នុងឆ្នាំ២០២៥