Uncategorized
កងកម្លាំងគ្រប់ប្រភេទជិត២ម៉ឺននាក់ ចេញការពារសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំងគ្រប់ប្រភេទនៅទីបញ្ជាការស្រាល និងបាននាំយកថវិការបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនដល់កងកម្លាំងគ្រប់ប្រភេទជិត២ម៉ឺននាក់ ដែលឈរជើងនៅតាមគោលដៅនានា ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងព្រះរាជពិធីបុណ្យអុំទូក។
នាឱកាសនោះ អភិបាលរាជធានីភ្នំពេញបានណែនាំដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទឲ្យមានស្មារតីទទួលខុសត្រូវ ការពារនូវសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ ថ្វាយអង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិកំពូលៗ ភ្ញៀវជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋ ដើម្បីឲ្យព្រះរាជពិធីនេះ ប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ។
ឯកឧត្តម ឃួង ស្រេង បន្ថែមថា កងកម្លាំងប្រដាប់អាវុធចម្រុះ ចំនួនជិត២ម៉ឺននាក់ នៅតាមគោលដៅសំខាន់ៗ ត្រូវត្រៀមលក្ខណៈ បំពេញតួនាទីភារកិច្ច ដោយការទទួខុសត្រូវ ដើម្បីទទួលស្វាគមន៍ និងធានាការពារសុខសុវត្ថិភាព និងសន្តិសុខជូនប្រជាពលរដ្ឋ ដែលមកលេងកម្សាន្តប្រកបដោយភាពសប្បាយរីករាយ ជាមួយគ្នានេះ កម្លាំងសន្តិសុខដែលល្បាតការពារតាមមូលដ្ឋានក៏ត្រូវយកចិត្តទុកដាក់បង្កើន ពង្រឹងការពារលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ទីតាំងអាជីវកម្មដ្ឋានក៏ដូចគ្នាដែរ ព្រោះខណៈនេះប្រជាពលរដ្ឋមួយចំនួនបានចាកចេញពីផ្ទះទៅលេងកំសាន្តតាមតំបន់នានាផងដែរ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN