Uncategorized
គំនរសំរាមនៅផ្លូវចូល ផ្សាររតនាផ្លាហ្សា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កំពុងជះក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន និងពលរដ្ឋ
គំនរសំរាមដែលគេយកមកគរទុកនៅផ្លូវផ្សារ រតនាផ្លាហ្សារ ប្រែក្លាយជាទីតាំងចោលសំរាមជាប្រចាំថ្ងៃ ធ្វើឱ្យគំនរសំរាមត្រូវថ្ងៃត្រូវភ្លៀង ធ្វើឱ្យកាកសំណល់សំរាម ទាំងនេះស្អុយរលួយ។ ទីតាំងសំរាម នេះឋិតនៅផ្លូវច្រកចូលផ្សារ រតនាផ្លាហ្សារ ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅក្បែរក៏ដូចជាប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីតាំង គំនរសំរាមហើយបានសំណូមពរទៅដល់អាជ្ញាធរពាក់ព័ន្ធជួយលុបបំបាត់ទីតាំងដេប៉ូសំរាមអាណាធិបតេយ្យដើម្បីរក្សាបរិស្ថានអនាម័យសណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរផងដែរ។ ក្លិនស្អុយពីគំនរសំរាមនេះបានធ្វើឱ្យប៉ះ ពាល់យ៉ាងខ្លាំងទៅដល់សុខភាពនិងជីវភាពរស់នៅរបស់ប្រជាពល រដ្ឋទាំងចាស់ទាំងក្មេងដែលកំពុងប្រឈមទៅនឹងការកើតមានជំងឺឆ្លងផ្សេងៗ ។
ប្រជាពលរដ្ឋរស់នៅ ទីនោះបានឱ្យដឹងថា ពីមុនទីតាំងនេះពុំមានការចោលសំរាមបែបនេះទេ គឺមាននៅជាប់ក្បែរផ្លូវសហព័ន្ធរ៉ុស្សី ក្រោមស្ពានអាកាសផ្សារដីហុយឯណោះ ប៉ុន្តែដោយទីតាំងចាស់នោះ ល ទើបគេលែងឱ្យអោយចោល។ ទើបគេងាកមកចោលសំរាមនៅទីនេះវិញម្តង។ ពលរដ្ឋដដែលក៏បានឱ្យដឹងទៀតថា សំរាមនេះភាគច្រើន មិនមែនសំរាមអ្នករស់នៅទីនេះទេ គឺមានអ្នកលក់ដូរតាមរទេះ និងអ្នកមកពីក្រៅយកមកបោះចោល ។ សូមបញ្ជាក់ផងដែរថា ទីតាំងគំនរសំរាមខាងលើ ស្ថិតលើគំរប ឌឺហ្គែរលូទឹកស្អុយ ហើយពេលបច្ចុប្បន្ន លូនោះបានស្ទះ ហូរទឹកកខ្វក់ស្អុយចេញមកទៀតផង។
ពាក់ព័ន្ធករណីខាងលើនេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ លោកបានប្រាប់ថា «លោកសូមអរគុណ លោកនិងបញ្ជាទៅជំនាញ មន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានចុះពិនិត្យ អោយក្រុមហ៊ុនប្រមូលសំរាមមកកើបចេញ សំអាតឱ្យស្អាតនិងមិនអនុញ្ញាតអោយបន្តដាក់សំរាមទីនោះទៀតទេ»។
ដោយឡែក លោកស្រី អ្នកស្រី ដោ សម្ផស្ស នាយិការង នឹងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ពាក់ព័ន្ធការចោលសម្រាមនេះក្រុមការងារខណ្ឌកំពុងឃ្លាំចាប់អ្នកចាក់ សំរាម អនាធិបតេយ្យ នេះផងដែរ៕ អត្ថបទ៖ កុម្ភះ





-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន5 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន4 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន7 days agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា