Uncategorized
វង្ស ណយ ឡើងប្រដៅ ដានីញ៉ែល សងសឹកឲ្យ តូច ទូ
វង្ស ណយ អ្នកប្រដាល់ជើងខ្លាំងកម្ពុជា នៃក្លិបកុលបុត្រគុនខ្មែរ ត្រូវគេផ្តល់ឱកាសឲ្យឡើងប្រដៅអ្នកប្រដាល់បរទេសជនជាតិកាណាដា រស់នៅក្នុងស្រុក(កម្ពុជា)ឈ្មោះដានី ញ៉ែល(Daniel) កូនសិស្សរបស់ លោកជ័យ កុសល ក្លិបកុសលកីឡា នាថ្ងៃត្រង់ថ្ងៃអាទិត្យ ទី២៤ឧសភានេះ លើសង្វៀនបិទទ្វារBoostrong របស់ទូរទស្សន៍បាយ័ន។
ពីរនាក់នេះ ជួបប្រកួតគ្នាក្នុងប្រភេទទម្ងន់៧៥គីឡូក្រាម។ នេះជាគូប្រកួតដ៏ជក់ចិត្ត ដែលគេជឿថា អ្នកប្រដាល់ជើងខ្លាំងប្រសប់ប្រើកែង វង្សណយ នឹងអាចប្រដៅអ្នកប្រដាល់ ដានីញ៉ែល សងសឹកឲ្យមិត្តរួមជាតិ តូច ទូ អ្នកប្រដាល់សមាគម ក្រសួងការពារជាតិដែលត្រូវ ដានីញ៉ែល នេះ វាយឲ្យសន្លប់ក្នុងទឹកទី១ កាលពីថ្ងៃទី១០ឧសភាកន្លងមកនោះ។
ប៉ុន្តែយ៉ាងណា មិនដឹងថា វង្ស ណយ គេអាចបង្ក្រាបអ្នកប្រដាល់ជនជាតិកាណាដានេះបានឬអត់នោះទេ? ព្រោះ ដានីញ៉ែល ទោះបីគេហ្វឹកហាត់រយៈពេលខ្លីក៏ដោយ ក៏គេអាចផ្តួល តូច ទូ បានដែរ។
ដានីញ៉ែល នេះ គេមានស្នៀតកណ្តាប់ល្អ និងខ្លាំង ហើយលើកនេះប៉ះជាមួយ កែង វង្សណយ នោះ ចាំមើលគេអាចទ្រាំទ្របានឬអត់នោះ?។ ពិបាកថាដែរ វង្ស ណយ ឥឡូវនេះ គេមិនខ្លាំងដូចពីមុននោះឡើយ តែប្រហែសក៏អាចសន្លប់ដោយសារកណ្ដាប់ដៃរបស់ ដានីញ៉ែល ដែរ។ ចាំមើល វង្សណយ សងសឹកឲ្យ តូចទូ បានឬអត់?។
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិដូចគ្នាវិញ រិទ្ធ សាស្ត្រាវុធ ក្លិបគុហារព្រហ្មជ័យដែលបាត់មុខយូរមកហើយនោះ ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ជើងថ្មីពេជ្រ ប៊ុនសិទ្ធ ក្លិបចលនាយុវជនកម្ពុជា១៥៧គុនខ្មែរ ដោយជួបប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម។
អ្នកប្រដាល់ជើងចាស់ម៉ៅ រិទ្ធ ក្លិបយុវវាលស្បូវ នឹងជួបប្រកួតជាមួយពេជ្រ វិចិត្រ ក្លិបចលនាយុវជនកម្ពុជា១៥៧គុនខ្មែរ។ ពីរនាក់នេះ ជួបប្រកួតគ្នាក្នុងទម្ងន់៥៤គីឡូក្រាមដែរ។ ពួកគេទាំងពីរនេះ ជួបគ្នាជាលើកទី១ប៉ុណ្ណោះ។
យ៉េត សុខា ក្លិបនាគរាជចតុមុខ នឹងត្រូវជួបប្រកួតជាមួយ អូយ ឌឿបក្លិបវិបុលដារិទ្ធពោធិសែនជ័យ ដោយប្រកួតក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។ ចាំមើល តើនរណាឈ្នះ?៕
អត្ថបទ ៖ វិសិទ្ធ
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦