Uncategorized
ជនអន្តោប្រវេសន៍ ២៧នាក់បានស្លាប់ និង៨៣នាក់ត្រូវបានជួយសង្គ្រោះក្នុងគ្រោះថ្នាក់លិចទូក នៅទុយនីស៊ី
មន្ត្រីការពារជនស៊ីវិលម្នាក់បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ជនអន្តោប្រវេសន៍ចំនួន២៧នាក់ រួមទាំងស្ត្រី និងកុមារបានស្លាប់ បន្ទាប់ពីទូកពីរគ្រឿងបានក្រឡាប់លិចក្បែរភាគកណ្តាលប្រទេសទុយនីស៊ី ទន្ទឹមនឹងមនុស្សចំនួន៨៣ នាក់ត្រូវបានជួយសង្គ្រោះ។

លោក Zied Sdiri ប្រធានផ្នែកការពារស៊ីវិលនៅទីក្រុង ហ្វាកស៍ (Sfax) បាននិយាយថា អ្នកដំណើរ ដែលត្រូវបានជួយសង្គ្រោះ និងស្លាប់ ត្រូវបានប្រទះឃើញនៅកោះ ឃើខិនណា (Kerkennah) ភាគកណ្តាលរបស់ប្រទេសទុយនីស៊ី មានបំណងឆ្ពោះទៅកាន់ទ្វីបអឺរ៉ុប ហើយសុទ្ធតែមកពីបណ្តាប្រទេសអនុតំបន់សាហារ៉ាអាហ្វ្រិកទាំងអស់។
ឆ្មាំសមុទ្រជាតិទុយនីស៊ី បាននិយាយថា ការស្វែងរកនៅតែកំពុងដំណើរការសម្រាប់អ្នកដំណើរផ្សេងទៀតដែលបាត់ខ្លួន។

ទុយនីស៊ីគឺជាចំណុចេំណើរដ៏សំខាន់មួយសម្រាប់ជនអន្តោប្រវេសន៍មិនទៀងទាត់ដែលព្យាយាមទៅឲ្យដល់ទឹកដីអឺរ៉ុប ដោយកោះ ឡាំប៉េដូសា (Lampedusa) របស់ប្រទេសអ៊ីតាលី មានចម្ងាយត្រឹមតែ ១៥០គីឡូម៉ែត្រពីទុយនីស៊ីដែលស្ទើរតែជាធម្មតាកោះនេះជាទីសំចតដំបូងរបស់ពួកគេ។
ជារៀងរាល់ឆ្នាំ មនុស្សរាប់ម៉ឺននាក់ព្យាយាមឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេដ៏គ្រោះថ្នាក់ ដែលបានមើលឃើញការលិចទូកនាពេលថ្មីៗនេះ ជាមួយនឹងគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរដោយសារអាកាសធាតុអាប់អួរ៕
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦