Uncategorized
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំវគ្គបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍”
កាលពីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម ម៉ៅ សិលា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍” និងដំណើរទស្សនកិច្ចសិក្សា ដែលរៀបចំឡើងសម្រាប់នាយកវិទ្យាល័យដែលអនុវត្តគម្រោង ម.ប.ស. ប្រធាន ម.ប.ស. និងគ្រូបង្រៀនផ្នែកបច្ចេកវិទ្យាឌីជីថល ចំនួន ៧២រូប ដែលអញ្ជើញមកពីវិទ្យាល័យចំនួន ១៨ នៅខេត្តតាកែវ។
វគ្គបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍”និងដំណើរទស្សនកិច្ចសិក្សា បានប្រព្រឹត្តចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ក្នុងគោលបំណងជំរុញការអភិវឌ្ឍផ្នត់គំនិត ភាពជាអ្នកដឹកនាំ និងបទពិសោធន៍ក្នុងការរៀបចំសាលារៀនល្អ ដើម្បីគ្រប់គ្រង ម.ប.ស. និងវិទ្យាល័យ ឱ្យកាន់តែមានប្រសិទ្ធភាព។ នាយកវិទ្យាល័យ ប្រធាន ម.ប.ស. និងគ្រូបង្រៀនផ្នែកបច្ចេកវិទ្យាឌីជីថល ក៏បានធ្វេីដំណេីរទស្សនកិច្ចទៅកាន់សាលារៀនជំនាន់ថ្មី នៅវិទ្យាល័យព្រះស៊ីសុវត្ថិ និងវិទ្យាល័យព្រះយុគន្ធ មជ្ឈមណ្ឌលបច្ចេកវិទ្យារបស់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP Technology Center) និងក្រុមហ៊ុនអ៊ីមផេកហាប់ភ្នំពេញ (Impact Hub Phnom Penh) ដើម្បីស្វែងយល់អំពីបទពិសោធន៍នៃការគ្រប់គ្រង ភាពជាអ្នកដឹកនាំនិងសហគ្រិនភាព ការរៀបចំកម្មវិធីសិក្សានិងការបង្រៀន (ទាំងឥរិយាបថ និងចំណេះដឹង) និងការស្រាវជ្រាវនិងនវានុវត្តន៍ថ្មីៗ។
សូមបញ្ជាក់ជូនផងដែរថា គម្រោង ម.ប.ស. ត្រូវបានដាក់ឱ្យអនុវត្តក្នុងគោលបំណងផ្តល់ការបណ្តុះបណ្តាលជំនាញឌីជីថល ដើម្បីជំរុញអក្ខរកម្មឌីជីថលនិងបរិវត្តកម្មឌីជីថលនៅតាមវិទ្យាល័យសាធារណៈ ព្រមទាំងជាកន្លែងដែលអាចបម្រើដល់ការស្វែងរកសេវាសាធារណៈអនឡាញ សេវាប្រៃសណីយ៍ និងជួយគាំទ្រដល់ការលើកកម្ពស់ការអប់រំឌីជីថល និងជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ម.ប.ស. មានមុខងារចម្បងចំនួន ៤ គឺ ១) បន្ទប់កុំព្យូទ័រ (Computer Lab) ២) បន្ទប់បណ្តុះបណ្តាល (Training Room) ៣) ប៉ុស្តិ៍ប្រៃសណីយ៍ (Post Office) និង ៤) សាលសាធារណៈ (Public Hall) សម្រាប់ប្រជាពលរដ្ឋនៅសហគមន៍អាចចូលប្រើប្រាស់ កុំព្យូទ័រ និងអ៊ីនធឺណិត ដើម្បីស្វែងរកព័ត៌មានពាក់ព័ន្ធនឹងកសិកម្ម អាជីវកម្ម និងសេវាសាធារណៈអនឡាញ ជាដើម។










-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦