Uncategorized
ជើងឯកក្លិបបាល់ទាត់អាស៊ាន៖ លោក Pep ពេញចិត្តទម្រង់លេងកូនក្រុម ទោះចាញ់ PSM Makasar ១-០
ក្រុមព្រះខ័នរាជស្វាយរៀង បានរបូត ៣ពិន្ទុជាថ្មី ក្នុងយុទ្ធនាការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ាន ឆ្នាំ២០២៤/២៥ ពូលA ក្រោយចាញ់ក្រុមភ្ញៀវ PSM Makasar របស់ឥណ្ឌូនេស៊ី ដោយលទ្ធផល ១-០ ក្នុងជំនួបក្នុងដីលើកដំបូង កាលពីរាត្រីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ។ ទោះបរាជ័យក្ដី តែលោក Pep Munoz គ្រូបង្វឹកក្រុមជើងឯកលីគកំពូលកម្ពុជា នៅតែពេញចិត្តទម្រង់លេងកូនក្រុម ដែលខំប្រឹង និងធ្វើបានយ៉ាងល្អ ជាមួយការគ្រប់គ្រងការប្រកួតស្ទើរទាំងស្រុង ។
ជំនួបដ៏ជក់ចិត្ត ចំពោះមុខអ្នកគាំទ្រជិត ១ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញនេះ Makasar បានបើកការនាំមុខក្រុមម្ចាស់ផ្ទះ ១គ្រាប់មុន តាំងពី ៣៨វិនាទីដំបូង ។ បន្ទាប់ពីមកព្រះខ័នរាជស្វាយរៀង ក៏បានព្យាយាមវាយសម្រុក និងដាក់សម្ពាធ រហូតចប់ការប្រកួតពេញម៉ោង ទោះបីក្រុមអវត្តមានកីឡាករសំាន់ជាច្រើនរូប ដោយសារបញ្ហារបួស ហើយត្រូវប្រឈមជាមួយក្រុមសម្បូរកីឡាករមានកាយសម្បទាធំៗក្ដី តែសោកស្ដាយព្រះខ័នរាជ មិនអាចទម្លាយរបាំងការពារក្រុមភ្ញៀវបានឡើយ ។
ក្រោយចប់ការប្រកួតលោក Pep បានលើកឡើងថា ការប្រកួតនេះ កូនក្រុមលោកពិតជាធ្វើបានល្អ ដោយការគ្រប់គ្រងបាល់ស្ទើរទាំងមូល ពិសេសកូនក្រុមរបស់ខ្លួន ដែលខំប្រឹងលេងយ៉ាងអស្ចារ្យ ស្ទើរដូចការរៀបចំ ១០០% ។ បែបនេះក្ដីលោកមានការសោកស្ដាយ ដែលការបញ្ចប់ទីចុងក្រោយ មិនទាន់បានល្អ ។ ប៉ុន្ដែលោកនៅតែសរសើរកូនក្រុម ទោះបីអវត្តមានកីឡាករសំខាន់ៗជាច្រើន ដែលពួកគេបានខំប្រឹងលេងស្ទើរអាចទទួលបានជ័យជម្នះ ឬស្មើក្រុមខ្លាំងឥណ្ឌូនេស៊ី ។
ដោយឡែកលោក Bernardo Tavares គ្រូបង្វឹកក្រុម PSM Makasar បានទទួលស្គាល់ការទទួលបាន ៣ពិន្ទុនេះ មិនមែនជារឿងងាយស្រួលនោះទេ ដ្បិតក្រុមត្រូវលេងការជាមួយក្រុមដ៏ល្អ និងកីឡាករដ៏ល្អរបស់ព្រះខ័នរាជស្វាយរៀង ដែលព្យាយាមដាក់សម្ពាធលើក្រុមខ្លួន ។ យ៉ាងណាលោកក៏បានកោតសរសើរកូនក្រុមខ្លួន ដែលព្យាយាមលេងរហូតដល់ចប់ ៩០នាទីជាមួយបរិយាកាសដ៏ល្អក្នុងការប្រកួតនៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) ។
គួរដឹងថា ក្រោយរបូត ៣ពិន្ទុដំបូងក្នុងដី ព្រះខ័នរាជស្វាយរៀង បានធ្លាក់មកឈរលេខ៥ បណ្ដោះអាសន្ន ដោយរក្សា ៣ពិន្ទុក្នុងដៃ និងសល់ ២ប្រកួត ដែលត្រូវជួបក្រុមម្ចាស់ផ្ទះ Dong A Thanh Hoa របស់វៀតណាម នាថ្ងៃទី២២ ខែមករា និងជួបក្រុមភ្ញៀវ Shan United របស់មីយ៉ាន់ម៉ា នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ ។
បច្ចុប្បន្នក្រុម PSM Makasar បានបន្ដឈរកំពូលតារាង ដោយមាន ៧ពិន្ទុ នាំមុខក្រុម Dong A Thanh Hoa និងក្រុម BG Pahtum United របស់ថៃ ដែលរកបាន ៥ពិន្ទុស្មើគ្នា បន្ទាប់ពីក្រុមទាំងពីរ បញ្ចប់ការប្រកួតកាលពីយប់មិញ ដោយលទ្ធផលស្មើគ្នា ១-១ ស្របពេលក្រុម Terengganu FC របស់ម៉ាឡេស៊ី បានរំកិលមកឈរលេខ៤ បន្ទាប់ពីក្រុម Shan United ៥-០ ៕ អ្ទ លី ឈុនឡា








-
PR NEWS6 days agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន5 days agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន5 days agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន5 days agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន5 days agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖កម្ពុជានឹងចូលរួមក្នុង «ក្រុមប្រឹក្សាសន្តិភាព» តាមការអញ្ញើញរបស់ប្រធានាធិបតី ដូណាល់ ត្រាំ
-
ព័ត៌មាន5 days agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍
-
ព័ត៌មាន4 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលបានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន ៣ ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹក