Uncategorized
TikTok ព្រមានពីផលវិបាកយ៉ាងទូលំទូលាយ ប្រសិនបើតុលាការកំពូលអាមេរិក អនុម័តបម្រាម
មេធាវីតំណាងកម្មវិធីវីដេអូខ្លី TikTok ក្រុមហ៊ុនមេរបស់ខ្លួនមានមូលដ្ឋាននៅចិន គឺ ByteDance បានចេញការព្រមាន មួយ អំឡុងពេលតុលាការកំពូលជំនុំជម្រះលើច្បាប់ដែលនឹងបង្ខំឱ្យលក់កម្មវិធីវីដេអូខ្លីមួយនេះ ឬប្រឈមការហាមឃាត់នៅក្នុងសហរដ្ឋអាមេរិក ដោយសង្កត់ធ្ងន់ពីផលវិបាកទូលំទូលាយថា “ប្រសិនបើសភាអាចធ្វើបែបនេះចំពោះ TikTok រឿងនេះក៏អាចកើតឡើងលើក្រុមហ៊ុនផ្សេងទៀតដែរ”។

ច្បាប់ ដែលជាកម្មវត្ថុនៃទឡ្ហីករណ៍នៅចំពោះមុខចៅក្រមទាំង ៩រូបកាលពីថ្ងៃសុក្រ (១០ មករា) នោះ បានដាក់កាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី១៩ ខែមករា សម្រាប់ឱ្យ ByteDance លក់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមមួយនេះ បើមិនដូច្នេះទេនឹងប្រឈមការហាមឃាត់លើមូលដ្ឋានសន្តិសុខជាតិ។
ក្រុមហ៊ុនបានស្វះស្វែងពន្យារពេលការអនុវត្
តច្បាប់នោះ ដែលពួកគេនិយាយថា បំពានលើការការពារវិសោធនកម្មទីមួយ របស់រដ្ឋធម្មនុញ្ញអាមេរិក ប្រឆាំងនឹងការជ្រៀតជ្រែករបស់រដ្ឋាភិបាលលើការបញ្ចេញមតិដោយសេរី។
មេធាវី ណូអែល ហ្វ្រង់ស៊ីស្កូ (Noel Francisco) តំណាងឱ្យ TikTok និង ByteDance បានអះអាងថា ការអនុម័តរបស់តុលាការកំពូលនៃច្បាប់នេះ អាចអនុញ្ញាតឱ្យមានលក្ខន្តិកៈកំណត់គោលដៅលើក្រុមហ៊ុនផ្សេងទៀតនៅលើមូលដ្ឋានស្រដៀងគ្នានេះ។
ចៅក្រមបានផ្តល់សញ្ញាតាមរយៈសំណួររបស់ពួកគេក្នុងអំឡុងពេលនៃទឡ្ហីករណ៍ថា ខ្លួននៅតែចង់រក្សាច្បាប់ហាមប្រាមលើ TikTok ដែលជាវេទិកាសង្គមមួយ ប្រើប្រាស់ដោយមនុស្សប្រហែល ១៧០លាននាក់ នៅក្នុងសហរដ្ឋអាមេរិក ពោលគឺប្រហែលពាក់កណ្តាលនៃចំនួនប្រជាជនសរុបរបស់ប្រទេសនេះ៕
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧