Uncategorized
សម្ព័ន្ធមិត្តកូរ៉េខាងត្បូង អាមេរិក និងជប៉ុន ធ្វើសមយុទ្ធយោធារួមគ្នា បន្ទាប់ពីកូរ៉េខាងជើង បាញ់មីស៊ីល
កងកម្លាំងទ័ពអាកាសរបស់កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន កាលពីពុធ (១៥ មករា) បានធ្វើសមយុទ្ធយោធារួមគ្នា ដែលពាក់ព័ន្ធនឹងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រល្បឿនលឿនជាងសំឡេង ជាពិសេសប្រភេទ B-1B ដ៏ទំនើប។

ក្រៅពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រនោះ យន្តហោះចម្បាំង F-15 របស់កូរ៉េខាងត្បូង និងយន្តហោះចម្បាំង F-2 របស់ជប៉ុន ក៏បានចូលរួមនៅក្នុងសមយុទ្ធផងដែរ។ សមយុទ្ធនេះធ្វើឡើងភ្លាមៗបន្ទាប់ពីកូរ៉េខាងជើង បានធ្វើតេស្តមីស៊ីលលឿនជាងសំឡេង និងរយៈចម្ងាយខ្លីកាលពីថ្ងៃអង្គារ ១៤ មករា។

យោងតាមក្រសួងការពារជាតិប្រទេសទាំងបីបានឱ្យដឹងថា សមយុទ្ធនេះត្រូវបានរៀបចំឡើងដើម្បីបង្កើនសមត្ថភាពរួមរបស់សម្ព័ន្ធមិត្តទាំងបីក្នុងការទប់ស្កាត់ និងឆ្លើយតបទៅនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលដែលកំពុងកើនឡើងរបស់កូរ៉េខាងជើង។
យន្តហោះទម្លាក់គ្រាប់បែក B-1B ដានមត្ថភាពផ្ទុកទាំង្បាលគ្រាប់ធម្មតា និងនុយក្លេអ៊ែរ ត្រូវបានគេមើលឃើញថាជាការបង្ហាញកម្លាំង និងការប្តេជ្ញាចិត្តចំពោះស្ថិរភាពក្នុងតំបន់។

សមយុទ្ធនេះក៏បានកើតឡើងនៅពេលដែលក្ដីបារម្ភកាន់តែខ្លាំងឡើងអំពីវឌ្ឍនភាពយោធារបស់កូរ៉េខាងជើង រួមទាំងការអភិវឌ្ឍន៍អាវុធល្បឿនលឿនជាងសំឡេង ដែលត្រូវបានចាត់ទុកថាពិបាកស្ទាក់ចាប់ ដោយសារល្បឿន និងភាពបត់បែនរបស់អាវុធទាំងនោះ៕
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦